សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ចូលរួម​កិច្ចប្រជុំ របស់​មេដឹកនាំ​អាស៊ាន នៅ​ថ្ងៃទី ២៤ ខែមេសា​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ចូលរួម​កិច្ចប្រជុំ របស់​មេដឹកនាំ​អាស៊ាន នៅ​ថ្ងៃទី ២៤ ខែមេសា​

ភ្នំពេញ៖តប​តាម​ការអញ្ជើញ​របស់ ប្រទេស​ព្រុយ​ណេ ដា​រ៉ូ​សា​ឡឹម ជា​ប្រធាន​អាស៊ាន នាពេល​បច្ចុប្បន្ន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​ចូលរួម ដោយផ្ទាល់ ក្នុង​កិច្ចប្រជុំ​របស់ មេដឹកនាំ​អាស៊ាន ដែល​នឹង​ប្រព្រឹត្តិ​ទៅ នៅ​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ​២០២១ នៅ​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​។ នេះ​បើ​យោងតាម សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​។​

​ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​បន្តថា អញ្ជើញ​អមដំណើរ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ និង​ឥស្សរជន​ជាន់ខ្ពស់ នៃ​រាជ រដ្ឋាភិបាល មួយចំនួន​ផងដែរ​។​

​នៅ​ក្នុងឱកាស​កិច្ចប្រជុំ​នេះ មេដឹកនាំ​អាស៊ាន រំពឹងថា នឹង​ផ្តោត​ការយកចិត្តទុកដាក់ ទៅលើ​ប្រធានបទ​ធំៗ ចំនួន​បី​គឺ ការជំរុញ​ដំណើរការ កសាង​សហគមន៍​អាស៊ាន រួមទាំង​គំនិត​ផ្តួចផ្តើម​នានា ដើម្បី​ឆ្លើយតប​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ និង​កិច្ចប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច -​សង្គម​ឡើងវិញ  ទំនាក់ទំនង​អាស៊ាន ជាមួយ​ដៃគូ​ក្រៅ​តំបន់ និង​ការវិវត្ត​នៃ ស្ថានការណ៍​អន្តរជាតិ និង​ក្នុង​តំបន់ ដែលជា​ផលប្រយោជន៍ និង​ការបារម្ភ​រួម​។​

​នៅ​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ចូលរួម កម្មវិធី​អាហារ​ស្វាគមន៍ ពេល​ល្ងាច ដែល​រៀបចំឡើង ដោយ​លោកជំទាវ រ៉េត​ណូ ម៉ា​ស៊ូ​ឌី រដ្ឋ​ម​ន្រី្ត​ការបរទេស ឥណ្ឌូណេស៊ី នៅ​ល្ងាច​មុន​ថ្ងៃ ប្រជុំ​មេដឹកនាំ​អាស៊ាន​៕/



No comments:

Post a Comment

Pages