ឯកឧត្តមដួង តារា៖សូមនាំគ្នា Report Accounts មិនល្អទាំងនោះទៅ Facebook ថាពួកនេះផ្សព្វផ្សាយព័ត៌មានមិនពិត (Fake News) ដែលផ្សាយព័ត៌មានភូតកុហក ករណីឧកញ៉ា លី យ៉ុងផាត់ ទទួលមរណៈភាព? - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមដួង តារា៖សូមនាំគ្នា Report Accounts មិនល្អទាំងនោះទៅ Facebook ថាពួកនេះផ្សព្វផ្សាយព័ត៌មានមិនពិត (Fake News) ដែលផ្សាយព័ត៌មានភូតកុហក ករណីឧកញ៉ា លី យ៉ុងផាត់ ទទួលមរណៈភាព?


ភ្នំពេញ៖ ឯកឧត្តមដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៌ នៅលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា? ថ្មីៗនេះមានក្រុមជនខិលខូចបានខិតខំផ្សព្វផ្សាយព័ត៍មានថា លោកឧកញ៉ា លី យ៉ុងផាត់ បានទទួលមរណៈភាពហើយ ដោយមានដាក់រូបថតលោកឧកញ៉ាហើយចែកចាយក្នុងបណ្តាញសង្គមហ្វេសប៊ុគព្រោងព្រាត។ ខ្ញុំទើបបាននិយាយដោយផ្ទាល់ជាមួយលោកឧកញ៉ាមុននេះបន្តិច គឺគាត់មានសុខភាពល្អធម្មតាទេ មិនដូចក្រុមជនខិលខូចទាំងនោះប្រឌិតភូតទេ។ ក្រុមជនខិលខូចទាំងនេះ ការងាររបស់ពួកគេគឺផ្សព្វផ្សាយព័ត៍មានភូតកុហក់ មិនពិត ក្នុងគោលបំណងបំពុលនិងបំផ្លាញស្ថេរភាពសង្គម។

ដើម្បីឈានទៅបិទ ACCOUNT Facebook ពួកនេះសូមនាំគ្នា Report Accounts មិនល្អទាំងនោះទៅ Facebook ថាពួកនេះផ្សព្វផ្សាយព័ត៌មានមិនពិត (Fake News) ។ សូម Copy link និង Screen shot Page/Profile និងអត្ថបទដែលពួកនេះសរសេរព្រមទាំងរូបភាព ផ្ញើទៅកាន់ (submit) ទៅ Facebook ដើម្បីអោយគេបិទចោលតែម្តងទៅជាការស្រេច។ សូមអរគុណ។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕






No comments:

Post a Comment

Pages