នោះវីវរហើយ លោកជនច័ន្ទបុត្រសង្ស័យ​​កើត​ជំងឺកាចសាហាវ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

នោះវីវរហើយ លោកជនច័ន្ទបុត្រសង្ស័យ​​កើត​ជំងឺកាចសាហាវ

អនុប្រធានគ្រប់គ្រងវិទ្យុអាស៊ីសេរី ផ្នែកភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ ដែលពេលនេះ កំពុងរស់នៅទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិកនោះ ត្រូវបានសង្ស័យ​ថា កើតជំងឺកាចសាហាវ តែមិនដឹង​ជំងឺអ្វី​ឡើយ។ នេះបើតាមការបញ្ជាក់នៅលើហ្វេសប៊ុករបស់ខ្លួន។

លោក ជុន ច័ន្ទបុត្រ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នាព្រឹកថ្ងៃទី០៧ ខែមេសា នេះថា “ខ្ញុំ​មិន​លាក់បាំងទេ ក្នុង​ការ​ប្រយុទ្ធ​តតាំង​នឹងជំងឺ​កាច​សាហាវ ខ្ញុំ​អនុញ្ញាត​អោយ​ខ្លួន​ឯង​កំសត់​ស្រក់​ទឹក​ភ្នែក​ម្តង​ម្កាល​ដែរ តែ​ខ្ញុំ​មិន​ដែល​អនុញ្ញាត​អោយ​ខ្លួន​ឯង​បាក់​ទឹក​ចិត្ត បាត់​បង់​សេចក្តី​សង្ឃឹម​ម្តង​ណា​ឡើយ”។

តាមរយៈសារខាងលើមាន​ការសន្និដ្ឋានថា លោកកំពុង​កើត​ជំងឺ ខណៈអ្នក​ប្រើ​ប្រាស់បណ្តាញសង្គម​មួយផ្ញើ​សារឱ្យ​ឆាប់ជា។ កន្លង​មក​​ធ្លាប់លេចលឺដំណឹង​ថា លោកកើត​ជំងឺមហារីក​។

សូមបញ្ជាក់ថា លោក ជុន ច័ន្ទបុត្រ ដែលបច្ចុប្បន្ន ជាអ្នកអត្ថាធិប្បាយរបស់វិទ្យុអាស៊ីសេរី ប្រចាំនៅរដ្ឋធានី Washington នោះ តែងតែវាយប្រហារលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ជាពិសេសការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ ក៏លោកជុន ច័ន្ទបុត្រ តែងតែវាយប្រហារមិនសំចៃមាត់ផងដែរ ខណៈនៅសហរដ្ឋអាមេរិក មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ រាប់ម៉ឺននាក់ នឹងមានអ្នក ស្លាប់រាប់លាននាក់៕

No comments:

Post a Comment

Pages