របបយោធាចេញដីកាតាមចាប់ខ្លួន Miss Grand មីយ៉ាន់ម៉ា ដែលកំពុងស្នាក់នៅប្រទេសថៃ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

របបយោធាចេញដីកាតាមចាប់ខ្លួន Miss Grand មីយ៉ាន់ម៉ា ដែលកំពុងស្នាក់នៅប្រទេសថៃ


បរទេស៖ទោះបីជាកម្មវិធីប្រកួត Miss Grand International 2020 ត្រូវបានបញ្ចប់ទៅក៏ពិតមែន ក៏ប៉ុន្តែសម្រាប់បេក្ខភាពបវរកញ្ញាប្រទេសមីយ៉ាន់ម៉ាហាក់បីដូចជាមិនទាន់ចប់បេសកម្មរបស់ខ្លួនអ៊ីចឹង ដោយសារតែនាងរស់នៅបន្តក្នុងប្រទេសថៃប្រមាណជា ៣ ខែទៀតដើម្បីរក្សាសុវត្ថិភាព ដោយហេតុថានាងបាននិយាយពីបញ្ហានយោបាយនៃរបបយោធាកាលពីពេលកន្លងទៅ ក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ ទៅកាន់ពិភពលោក។នៅក្នុងប្រទេសថៃ នាងត្រូវបានការយកចិត្តទុកដាក់យ៉ាងពិសេសពីក្រុមហ៊ុន Miss Grand International ជាពិសេសលោក Nawat ដែលតែងជួយជ្រោមជ្រែងដល់នាង។

ថ្មីៗនេះលេចឮដំណឹងថា រដ្ឋាភិបាលយោធាប្រទេសមីយ៉ាន់ម៉ា បានចេញដីការចាប់ខ្លួននាង Han Lay ដែលកំពុងរស់នៅប្រទេសថៃ ដែលធ្វើឲ្យប្រជាពលរដ្ឋដែលគាំទ្រនាង មានការព្រួយបារម្ភពីសុវត្ថិភាព។បើតាមការបញ្ជាក់របស់លោក Nawat បានឱ្យដឹងថា​ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកនឹងការពារ Han lay យ៉ាងពេញទំហឹងផងដែរ ។ ទន្ទឹមនឹងនេះ រឿងបន្តនឹងទៅជាយ៉ាងណា គេពុំទាន់អាចដឹងច្បាស់ទេនៅពេលនេះ គឺរង់ចាំមើលស្ថានភាព​សិន ​៕

No comments:

Post a Comment

Pages