ក្រុមអ្នកជល់មាន់១២នាក់ នៅស្រុកស្រីសន្ធរ ត្រូវបានបញ្ជូនខ្លួន ទៅពន្ធនាគារខេត្តកំពង់ចាមហើយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រុមអ្នកជល់មាន់១២នាក់ នៅស្រុកស្រីសន្ធរ ត្រូវបានបញ្ជូនខ្លួន ទៅពន្ធនាគារខេត្តកំពង់ចាមហើយ



កំពង់ចាម៖ក្រុមអ្នកលួចលេងជល់មាន់ ចំនួន១២នាក់ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលផ្គើននិងបំរាម របស់រាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល។ពេលនេះត្រូវបានបញ្ជូនខ្លួន ទៅពន្ធនាគារបណ្តោះអាសន្នហើយ។ក្រុមអ្នកញៀនល្បែងជល់មាន់ចំ១២នាក់ដែលមានឈ្មោះដូចខាងក្រោម៖  ១.ឈ្មោះ គីម តូនី ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិទូរីលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ  ខេត្តកំពង់ចាម។២.ឈ្មោះ សុខ អាន ភេទប្រុស អាយុ៦១ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិរកាទ្វា ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។៣.ឈ្មោះ វ៉ាន់ សឿង ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិខ្នារស ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។៤.ឈ្មោះ គង់ សារិទ្ធ ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។៥.ឈ្មោះ ងួន ផល្លា ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

 ៦.ឈ្មោះ សាំង សារី ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិទាហ៊ា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ  ខេត្តកំពង់ចាម ។៧.ឈ្មោះ គឹម អូន  ភេទប្រុស អាយុ៤០ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។៨.ឈ្មោះ ហ៊ីម អ៊ាវ ភេទប្រុស  អាយុ៣៧ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។៩.ឈ្មោះ ងួន ផលលាប ភេទប្រុស  អាយុ៣៦ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ១០.ឈ្មោះ សួន រ៉ូត ភេទប្រុស  អាយុ៣០ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ១១.ឈ្មោះ ប៉ាង បូណា ភេទប្រុស  អាយុ៤០ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិអំពិល ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។១២.ឈ្មោះ សុបិន្ត ម៉េងទ្រី ភេទ​ប្រុស  អាយុ២៧ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិព្រែកពោធិ៍ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

 ចំណែក​វត្ថុតាងដែលហកហូតបានរួម​មាន៖​ ទូរស័ព្ទចំនួន១២ គ្រឿង​ សត្វមាន់ជល់ចំនួន០២ក្បាល(ងាប់)​ កន្ត្រក់ដាក់សត្វមាន់ចំនួន០២​ ប្រាក់រៀលចំនួន​៧៧០,០០០រៀល (ប្រាំពីរសែនប្រាំពីរម៉ឺនរៀល)​ ប្រាក់ដុល្លាចំនួន ៧៤០$ ប្រាំពីរ​ រយសែសិបដុល្លាអាមេរិក)​ រថយន្តចំនួន០៣គ្រឿង​ ម៉ូតូចំនួន០៤គ្រឿង​ (រក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះកណ្ដាល ។សូមបញ្ជាក់ថា?ក្រុមអ្នកញៀនល្បែងជល់មាន់ខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ នៅចំណុចឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ពលរដ្ឋនៅទូទាំងស្រុកស្រីសន្ធរ សាទរចំពោះសមត្ថកិច្ចខេត្តកំពង់ចាម ដែលបានខិតខំយកចិត្តទុកដាក់ បង្ក្រាបក្រុមអ្នកញៀនល្បែងខាងលើនេះប្រកបដោយសុវត្ថភាព។







No comments:

Post a Comment

Pages