ករណីឆេះផ្ទះនៅស្រុកបរិបូរណ៍ស្លាប់មនុស្ស១គ្រួសារ សមត្ថកិច្ចរកឃើញថា ជាករណីឃាតកម្ម បង្កឡើងដោយបុរសជាប្តី - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ករណីឆេះផ្ទះនៅស្រុកបរិបូរណ៍ស្លាប់មនុស្ស១គ្រួសារ សមត្ថកិច្ចរកឃើញថា ជាករណីឃាតកម្ម បង្កឡើងដោយបុរសជាប្តី


ខេត្តកំពង់ឆ្នាំង ៖ ករណីឆេះផ្ទះនៅឃុំខុនរ៉ងស្រុកបរិបូរណ៍ ដែលបណ្តាលឲ្យបណ្តាលឲ្យសមាជិកគ្រួសារ៦នាក់រួមនិងកូនក្នុងផ្ទៃផងនោះ ត្រូវបានសមត្ថកិច្ចធ្វើការកំណត់ករណីនេះថាជាករណីឃាតកម្ម ដែលបង្កឡើងដោយបុរសជាប្តី នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យនិង ជាស្នងការរងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយត្រីយ៍ អ៊ៀ ប៊ុនធឿន ដែលបានបញ្ជាក់ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នេះ។ 

  លោកឧត្តមសេនីយ៍ត្រី អ៊ៀ ប៊ុនធឿនបានបញ្ជាក់ទៀតថា ចំពោះសាច់រឿងលំអិត នៃករណីនេះ សមត្ថកិច្ចជំនាញនឹងធ្វើសន្និសីទកាសែតជាសាធារណៈ នៅពេលក្រោយ បន្ទាប់ពីបានធ្វើការស្រាវជ្រាវបានបញ្ចប់សព្វគ្រប់ហើយនោះ ។ គួរបញ្ជាក់ថា កាលពីវេលាម៉ោង៨និង៤០នាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២១នេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នងនៅត្រង់ចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បណ្ដាលឲ្យផ្ទះ១ខ្នង មានទំហំ ៧ម៉ែត្រគុណនឹង១២ម៉្រែត្រ សង់ពីដែកបាំងនិងប្រក់ស័ង្កសីឆេះខ្ទេចទាំងស្រុង ក្នុងហេតុការណ៍ឆេះផ្ទះនេះគឺមាន តែបុរសម្នាក់ឈ្មោះ នន់ សារ៉េត ដែលត្រូវជាប្តីដែលបានរួចខ្លួន   ចំណែកប្រពន្ធនិងកូនចំនួន៦នាក់រួមទាំងកូនក្នុងផ្ទៃ បានស្លាប់ក្នុងភ្នក់ភ្លើងទាំងអស់ ។

ក្រោយពីហេតុការណ៍នេះសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានសហការជាមួយអង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវ  ហើយបានដាក់ការសង្ស័យថា ករណីនេះជាករណីឃាតកម្ម ដែលបង្កឡើងដោយបុរសឈ្មោះ នន់ សារ៉េត អាយុ៤១ឆ្នាំម្នាក់ ត្រូវជាប្តីនិងឪពុករបស់ជនរងគ្រោះ។  បច្ចុប្បន្នសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីបន្តការស្រាវជ្រាវ ៕

       

 

No comments:

Post a Comment

Pages