ភ្នំពេញ៖មួយរយះពេលនេះ ករណីរបស់ឧញ្ញ៉ា ហេង សៀ និងកញ្ញ៉ា មាន ពេជ្ររីតា ជាបណ្តឹងមួយទល់នឹងមួយ ឃើញថាមានមហាជនជាច្រើនបាននិងកំពុងខ្វាយខ្វល់យ៉ាងខ្លាំងក្លានៅប៉ុន្មានថ្ងៃនេះ រហូតដល់មានប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន ក្រសួងកិច្ចការនារី ក្រសួងយុត្តិធម៌ និងអង្គការសង្គមសុីវិល ដើម្បីស្វែងរកយុត្តិធម៌ពិត។
ដោយឡែកករណីលោក អ៊ុក កុសល អតីតស្នងការនគរបាលខេត្តកំពង់ធំ ដែលបានធ្វើការបៀតបៀនទៅលើនគរបាលជាស្ត្រីជាច្រើននាក់ នៅក្នុងស្នងការដ្ឋានខេត្ត។ ដោយករណីអតីតលោកស្នងការខេត្តកំពង់ធំ ហាក់រសាត់បាត់ស្ងាត់សូន្យឈឹង ដោយមិនត្រូវបានមនុស្សក្នុងសង្គមពេលនេះមានការខ្វាយខ្វល់ឡើយ។ ឥឡូវមិនដឹងថាអតីតស្នងការនគរបាលខេត្តកំពង់ធំរូបនេះ គាត់សឹកវិញឬយ៉ាងណាទេ? គាត់បួសចាប់តាំងពីពេលដែលក្រុមអធិការកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានរកឃើញថា លោកពិតជាបានធ្វើការបៀតបៀនទៅលើនគរជាស្ត្រីពិតមែន។
លោក អ៊ុក កុសល ត្រូវបានក្រសួងមហាផ្ទៃដកចេញពីតំណែង រង់ចាំការស៊ើបបអង្កេតបន្ត តែជិតមួយឆ្នាំហើយអត់ទាន់មានឃើញពន្លឺចំណាត់ការបែបណាលើរឿងនេះសោះ។តើមានអ្វីរាំងស្ទះដល់ដំណើការស្រាវជ្រាវរកយុត្តធម៌ដល់ស្ត្រីជាមន្ត្រីនគរបាលខេត្តកំពង់ធំទៅ? មហាជនទន្ទឹងរង់ចាំលទ្ធផលពិតយ៉ាងអន្ទះសារ ដោយសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងផ្តល់យុត្តិធម៌ពិតដល់មន្ត្រីតូចតាច ជាពិសេសការអនុវត្តច្បាប់ស្មើភាពគ្នា លើប្រធានស្ថាប័នរដ្ឋ និងពលរដ្ឋគ្រប់រូបដែលបានប្រព្រឹត្តខុសច្បាប់៕
No comments:
Post a Comment