ចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ដែលប្រឌិតរូបអាសអាភាសដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ដែលប្រឌិតរូបអាសអាភាសដើម្បីបំផ្លាញកិត្តិយសកញ្ញា មាន ពេជ្ររីតា!

(ភ្នំពេញ)៖ សមត្ថកិច្ចបានចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សប្រុស-ស្រីថតរូបអាសអាភាស។ ដើម្បីបំភ័ន្តសាធារណជន និងបំផ្លាញកិត្តិយស លើកញ្ញា មាន ពេជ្ររីតា។ នេះបើតាមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់ បណ្ដាញសារព័ត៌មាន នៅល្ងាចថ្ងៃទី១៥.០៥.២០២១។កូនប្រសារឧកញ៉ា ហេង សៀ ដែលត្រូវចាប់ខ្លួនឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា៖ ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ។

ប្រភពដដែលបានរៀបរាប់ឱ្យដឹងថា៖ កូនប្រសាររបស់ឧកញ៉ា ហេង សៀ នេះ បានទៅជួលមនុស្សប្រុស-ស្រី១គូ មកថតរូបឈុតឆាកអាសអាភាស ។ហើយយកមកចែកចាយតាមបណ្តាញសង្គម ។ ដើម្បីជាការបំភ័ន្តសាធារណៈមតិ ឱ្យយល់ច្រឡំថា ឈុតឆាកអាសអាភាសនោះជារូបកញ្ញា មាស ពេជ្ររីតា ដែលកំពុងមានទំនាស់ប្ដឹងផ្ដល់ជាមួយឪពុកក្មេករបស់ខ្លួន។សូមជម្រាបថា៖ កញ្ញា មាន ពេជ្ររីតា (ហៅយូប៊ី) ពិធីការិនីទូរទស្សន៍ MY TV និងជាអតីតបវរកញ្ញា Miss Grand Cambodia។ ត្រូវបានលោក កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ។សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ឬមណ្ឌលឃុំខ្លួន(ម២)ជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១១.០៥.២០២១។

ពីបទ៖លួចមានស្ថានទម្ងន់ទោស«យកកាំបិតចុងស្រួចចាក់ ទៅលើជនរងគ្រោះចំនួន២កាំបិត រួចយកទូរស័ព្ទ១គ្រឿងម៉ាក(អាយហ្វូន ១២ប្រូ) បណ្ដាលឱ្យរបួសក្បាលពោះជនរងគ្រោះធ្ងន់ធ្ងរ»។គឺ«តាមបណ្ដឹងឧកញ៉ា ហេង សៀ»បន្ទាប់មក នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក កូយ សៅ ដដែលបានសម្រេចចេញដីកាដោះលែង កញ្ញា មាន ពេជ្ររីតា ឱ្យមានសេរីភាពវិញ! ។«តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច»។

ទន្ទឹមនិងនោះឧកញ៉ា ហេង សៀ បានធ្វើលិខិតសុំអភ័យទោស ក្នុងន័យបង្ហាញថា៖ លោកមាន ទំនាក់ទំនងស្នេហា លួចលាក់ជាមួយកញ្ញា មាន ពេជ្ររីតា ។ប៉ុន្តែត្ររូវបានកញ្ញា មាន ពេជ្ររីតា ច្រានចោលថា៖ កញ្ញា មិនធ្លាប់មានទំនាក់ទំនងស្នេហា ជាមួយឧកញ៉ា ហេង សៀ នោះឡើយ។ជុំវិញករណីនេះ កាលពីថ្ងៃទី១១.០៥.២០២១ កញ្ញា មាន ពេជ្ររីតា បានប្តឹងឧកញ៉ា ហេង សៀ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញវិញ ។ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈក្នុងរថយន្ត»ទាមទារសំណង់ជំងឺចិត្ត ចំនួនទឹកប្រាក់១០ម៉ឺនដុល្លារ និងទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១ម៉ឺនដុល្លារទៀត៕

No comments:

Post a Comment

Pages