តុលាការ​ដោះលែងកូន​ និងកូនប្រសារ​ ឧកញ៉ា​ ហេង​ សៀ វិញហើយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

តុលាការ​ដោះលែងកូន​ និងកូនប្រសារ​ ឧកញ៉ា​ ហេង​ សៀ វិញហើយ


ភ្នំពេញ៖ លោក​ ឃន​ ឈុនដារ៉ា និង​ ភរិយា​ បានទទួលស្គាល់ថា​ពិត​ជាបាន​ជ្រេីស​រេីស​មនុស្ស​ពីរ​នាក់​មក​ដេីរតួរត្រាប់តាម​អង្គហេតុ​នៃជម្លោះ​រវាង​ ឧកញ៉ា​ ហេង​ សៀ​ និង​កញ្ញា​ មាន​ពេជ្ររីតា​ ពិត​មែន​ ប៉ុន្តែពុំមានភស្តុតាង​នៃការផលិតវីដេអូ​អាសអាភាស​នោះទេ​។ចុងក្រោយ ! តុលាការ​បាន​សម្រេច​ដោះលែង​ កូន​និងកូនប្រសារ​ឧកញ៉ា​ ហេង​ សៀ​ ដោយ​បន្តស្រាវជ្រាវ​រក​ប្រភព​ការផលិត​វីដេអូ​ អាសអាភាស​ដែល​បា​ន​ចែករំលែក​កន្លងមក​ បន្តទៀត​។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា,អយ្យការអមសាលាដំបូងរាជធានីភ្នំពេញមានកិត្តិយស សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ មានរូបភាពអាសអាភាសជាច្រើនសន្លឹក ត្រូវបានចែកចាយជាបន្តបន្ទាប់នៅលើ បណ្តាញសង្គម ដែលបង្កើតឱ្យមានការភ័ន្តច្រឡំជាសាធារណៈថាជារូបភាពរបស់កញ្ញា មាន ពេជរីតា និងបានធ្វើឱ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កញ្ញ មាន ពេជ្រវីតា ក៏ដូចជាប៉ះពាល់ធ្ងន់ធ្ងរដល់សេចក្ដី ថ្លៃថ្នូររបស់ស្ត្រី។ 

នៅមុនពេលមានការចែកចាយរូបភាពអាសអាភាសទាំងនេះ ស្ថាប័នមានសមត្ថកិច្ចមានភស្តុតាងបឋម រឹងមាំដែលបញ្ជាក់ថា មានការជ្រើសរើសមនុស្សចំនួនពីរនាក់ដែលម្នាក់ មានភិនភាគប្រហាក់ប្រហែល់នឹងកញ្ញា មាន ពេជ្ររីតា និងម្នាក់ទៀតមានភិនភាគប្រហាក់ប្រហែលនឹងឈ្មោះ ហេង សៀ ដើម្បីថតជាវីដេអូឃ្លីប។ផ្អែកលើមូលដ្ឋានខាងលើ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំ និងសម្របសម្រួលការងារ ជាមួយមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីបើកការស៊ើបអង្កេតស្រាវជ្រាវស្វែងរកការពិតក្នុងរឿងនេះ ដោយអនុវត្ត ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានចាត់នីតិវិធីលើមនុស្សមួយចំនួន ដើម្បីធ្វើការ សាកសួរ និងប្រមូលព័ត៌មាន។ការស៊ើបអង្កេតរយៈពេល ០២ថ្ងៃកន្លងទៅនេះ បានទទួលលទ្ឋផលបឋមដូចតទៅនេះ៖។

១-ឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គីមហៀង ពិតជាបានជ្រើសរើសមនុស្សពីរនាក់ គឺស្រីម្នាក់ និងបុរសម្នាក់ដែលមានលក្ខណៈភិនភាគប្រហាក់ប្រហែលកញ្ញា មាន ពេជ្ររី និងឈ្មោះ ហេង សៀ ដើម្បីថតសម្ដែងត្រាប់អង្គហេតុនៃជម្លោះដែលកើតមានឡើងរវាងកញ្ញា មាន ពេជ្ររី និងឈ្មោះ ហេង សៀ ក្នុងរថយន្តកើតហេតុ ពិតប្រាកដមែន ព្រមទាំងមានវីដេអូឃ្លីប មានការធ្វើត្រាប់អង្គហេតុក្នុងរថយន្តនេះ ជាភស្តុតាង សំអាង ប៉ុន្តពុំមានភស្តុតាងណាមួយអំពីការផលិតជាវីដេអូឃ្លីបអាសអាភាស ឬរូបភាពអាសអាភាស ដែលត្រូវបានចែកចាយក្នុងបណ្ដាញសង្គមឡើយ។ ២-ឈ្មោះ ឃន ឈុនតារា ភេទប្រុស អាយុ ៣២ឆ្នាំ បានឆ្លើយបញ្ជាក់ជូនសមត្ថកិច្ចថា ខ្លួនគាត់ក៏ បានទទួលរូបភាពអាសអាភាសដែលមានប្រភពមិនច្បាស់លាស់តាមណ្ដាញសង្គម និងបានចែករំលែករូបភាព ទាំងនេះតាមប្រព័ន្ធ WhatsApp និងTelegram : ឱ្យមនុស្សចំនួន ០៧នាក់។ ករណីនេះ សាមីខ្លួន បានធ្វើលិខិត សុំអភ័យទោស និងសន្យាថានឹងមិនឱ្យករណីនេះ កើតមានជាថ្មីទៀតឡើយ។

៣-អយ្យការរាជធានីភ្នំពេញ បានទទួលពិនិត្យយ៉ាងម៉ត់ចត់នូវលទ្ឋផលនៃការស៊ើបអង្កេតករណីខាងលើនេះ និងបានសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះតាំង គីមហៀង និងសម្រេចបន្តការស៊ើបអង្កេត ស្រាវជ្រាវ ប្រភពនៃការផលិតរូបភាពអាសអាភាស ដែលត្រូវបានចែកចាយលើបណ្តាញសង្គម ដែលអំពើផលិតរូបភាព អាសអាភាសដើម្បីចែកចាយជាសាធារណៈនេះ គឺជាអំពីធ្វើអោយប៉ះពាល់ដល់ប្រពៃណីខ្មែរ សីលធម៌សង្គម និងសេចក្តីថ្លថ្នូររបស់ស្ត្រី និងដែលត្រូវផ្តន្ទាទោសតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

 

No comments:

Post a Comment

Pages