ចោរ៥នាក់ចូលលួចលុយផ្ទះវេរលុយវីងយកអស់ជិត៤០លានរៀលនិង១.០០០ដុល្លារ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ចោរ៥នាក់ចូលលួចលុយផ្ទះវេរលុយវីងយកអស់ជិត៤០លានរៀលនិង១.០០០ដុល្លារ

កណ្ដាល៖ក្រុមជនសង្ស័យមួយក្រុមមានគ្នាចំនួន៥នាក់មិនស្គាល់អត្តសញ្ញាណបានចូលលួចលុយនៅផ្ទះវេរលុយមួយកន្លែងប្រមូលអស់ចំនួន៣៦លានរៀលនិង១.០០០ដុល្លារអាមេរិកនៅភូមិបុណ្ណាឃុំព្រះពុទ្ធស្រុកកណ្តាលស្ទឹងខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១។ 

មន្ត្រីនគរបាលបានឱ្យដឹងថា៖ស្ត្រីរងគ្រោះឈ្មោះឈុំស៊ុនណារីអាយុ៥១ឆ្នាំនៅភូមិបុណ្ណាឃុំព្រះពុទ្ធស្រុកកណ្តាលស្ទឹងខេត្តកណ្តាល។ចំណែកជនសង្ស័យចំនួន៥នាក់មានស្រីម្នាក់មិនស្គាល់អត្តសញ្ញាណ។សម្ភារបាត់បង់រួមមាន៖លុយខ្មែរចំនួន៣៦.០០០.០០០រៀល,លុយដុល្លារចំនួន១.០០០ដុល្លារ,សៀវភៅធនាគារអម្រិតចំនួន២ក្បាល,កាតវីងចំនួន២សន្លឹកនិងកាបូបស្ពាយចំហៀងចំនួន១។នគរបាលបានបន្តថា៖ជនរងគ្រោះបានបើកតូបលក់អីវ៉ាន់ចាប់ហួយ និង ដូរលុយវីងដូចសព្វមួយដងដោយមានអ្នកមកទិញដូរធម្មតា។ 

លុះមកដល់ម៉ោងជាង៨ព្រឹកមានក្រុមជនសង្ស័យ ៥នាក់ជិះម៉ូតូ៣គ្រឿងមកឈប់នៅក្បែរតូបលក់ដូរ របស់ជនរងគ្រោះ។ ពេលនោះជនសង្ស័យម្នាក់ភេទស្រី បានចុះមកទិញស្រាបៀរ Ganzbergចំនួនមួយកេសដោយឃើញជនរងគ្រោះនៅតែម្នាក់ឯង ជនសង្ស័យម្នាក់ទៀតបានដើរចូលក្នុងទូវីងលួចយកលុយជនរងគ្រោះហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។មួយសន្ទុះក្រោយមកទើបជនរងគ្រោះដឹងថាបាត់លុយទើបតេតាមទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះពុទ្ធ។ បច្ចុប្បន្នកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងបានចុះមកដល់កន្លែងកើតហេតុដើម្បីកសាងសំណុំរឿង និងស្រាវជ្រាវបន្ត៕




No comments:

Post a Comment

Pages