កណ្តាល៖នៅរសៀលថ្ងៃអាទិត្យទី០២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តមគង់ សោភ័ណ្ឌអភិបាល នៃគណះអភិបាលខេត្តកណ្តាល រួមនិងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបានអមដំណើរដោយ សំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៧២គ្រួសារ។
ដែលរស់នៅតំបន់អគារវប្បធម៌ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលត្រូវបានបិទខ្ទប់ ដើម្បីដាក់ឱ្យធ្វើចត្តាឡីស័កក្រោយពីតំបន់នេះមានប្រជាពលរដ្ឋចំនួន២៣នាក់ មានឆ្លងមេរោគកូវីដ-១៩ កន្លងទៅ។
ឯកឧត្តគង់ សោភ័ណ្ឌ បានបញ្ជាក់ថា៖ ដើម្បីប្រាកដថា ប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅតំបន់នេះ ពុំមានឆ្លងមេរោគកូវីដ-១៩ ទេ? នារសៀលនេះផងដែរ ក្រុមគ្រូពេទ្យជំនាញ បានបន្តយកសំណាកពួកគាត់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយប្រើប្រាស់ឧបករណ៍ Rapid Test។
សូមបញ្ជាក់ថា៖ អំណោយដែលបានយកមកប្រគល់ជូនប្រជាពលរដ្ឋទាំង ១៧២គ្រួសារ នាពេលនេះ ដោយមួយគ្រួសារ ទទួលបាន អង្ករ ១០គ.ក មី១កេស ត្រីខ១យួរ ទឹកត្រី២ដប ទឹកស៊ីអ៊ីវ ២ដប ម៉ាស១ប្រអប់ផងដែរ។
No comments:
Post a Comment