ភ្នំពេញ៖សម្រាប់ក្រុមប្រឆាំងផ្កាប់មុខ ដែលតែងតែអួតចំកោងថា៖ សង្គ្រោះជាតិស្អីគេនោះ?បានបង្ហាញអោយឃេីញច្បាស់ថា៖ពេលនេះបានត្រឹមតែទះស្គរវាយគងបំពងសម្លេងតាមវិទ្យុអាស៊ីសេរី ដើម្បីយកភាពល្បីល្បាញតែ១ភ្លែតៗប៉ុណ្ណោះ។ចំណែកអ្នកវាយអែបស៊ីអបវិញប្រឹងអួតលេីកជេីងសម រង្សីខ្ពស់កប់ពពក ហេីយមួយម៉ាត់ណាក៏ថាសមរង្ស៊ី ជាវីរបុរសជួយសង្គ្រោះជាតិខ្មែរដែរ ។តែតាមការពិត សង្គ្រោះតែយីហោបក្សខ្លួនឯងមិនទាំងបានផងតេីសង្គ្រោះអី?ទៅវិញ។
ប៉ុន្តែអ្នកច្បាប់នៅស្រុកបារាំងកំពុងតែហួសចិត្តថា សម រង្ស៊ីជួយខ្លួនឯងមិនទាន់រួចពីទោសទណ្ឌផងនោះ? តេីមានសមត្ថភាពអីមកជួយជាតិខ្មែរនោះ? បោកសុទ្ធ។មានន័យថា អោយតែត្រូវការលុយ គឺក្រុមល្ខោនវង់តូចនេះចាប់ផ្តេីមរៀបសេណារីយោផែនការខ្យល់ភ្លាមដេីម្បីប្រមូលលុយពីអ្នកគាំទ្រ។ឥលូវចប់ហេីយទេីបចេះតែប្រឌិតរឿងសន្សំពិន្ទុទៀត ព្រោះអ្នកគាំទ្រសម រង្ស៊ីនៅក្រៅប្រទេសកំពុងតែជេរហែកកេរ្តិ៍គ្នាដោយសារតែរឿងលុយផ្អេីលពេញបណ្តាញសង្គមហ្វេសប៊ុក។ អ្នកខ្លះថា អញកាត់កន្ទុយលាបកំបោរហេីយអាក្រុមបោកនេះ៕ដោយព្រិទ្ធាចារ្យ ហង្សចក្រា
No comments:
Post a Comment