កំពង់ឆ្នាំង៖ មនុស្សប្រុសស្រីចំនួន៦នាក់ក្នុងមួយគ្រួសារបានស្លាប់ យ៉ាងអាណោចអាធ័មនៅក្នុងភ្នក់ភ្លើងក្នុងករណីទុស្សេខ្សែភ្លើងបណ្តាលឲ្យឆេះផ្ទះមួយខ្នងនៅពេលយប់ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅម៉ោង៨និង៤០ នាទីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នេះ នៅចំណុចអ្នកតារាជ ស្ថិតក្នុងភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ ឆ្នាំង។
ម្ចាស់ផ្ទះមានឈ្មោះ នន់ សារ៉េត ភេទប្រុសជាមេគ្រួសាររស់នៅភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (នៅរស់តែម្នាក់គត់) នៅក្នុងហេតុការណ៍នេះ ដោយផ្ទះមួយខ្នងត្រូវបានភ្លើងឆេះអស់ទាំងស្រុងនិងបានស្លាប់មនុស្សចំនួន៦នាក់ក្នុងនោះមានទាំងម្ដាយនិងកូន ហើយមានទាំងកូនក្នុងពោះម្នាក់ទៀតផង ដែលរមើលទៅគួរឲ្យខ្លោចចិត្តជាទីបំផុត។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា:ករណីឆេះផ្ទះខាងលើនេះបណ្ដាលមកពីការទុស្សេខ្សែភ្លើងពេលយប់ក្នុងពេលម្ចាស់ដេកលង់លក់។ដោយឡែកនៅក្នុងប្រតិបត្តិការពន្លត់អគ្គីភ័យឆេះផ្ទះខាងលើនេះ សមត្ថកិច្ចនគរបាលស្រុកបានប្រើប្រាស់រថយន្តចំនួន៣គ្រឿងបានជួយបាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្តទើបបានរលត់ទាំងស្រុង ។
លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង និងជាអ្នកនាំពាក្យបានបញ្ជាក់តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១០ ខែឧសភា នេះថា:ករណីឆេះផ្ទះខាងលើនេះ គឺជនរងគ្រោះមួយគ្រួសារចំនួន៦នាក់បានស្លា.ប់ទាំងអស់ គឺរួចខ្លួនតែបុរសជាប្ដីម្នាក់ឈ្មោះ នួន សារ៉េត តែប៉ុណ្ណោះ។ទាក់ទងនឹងការឆេះផ្ទះខាងលើនេះលោកកំពុងចាត់តាំងឱ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ពីមូលហេតុនៃការឆេះផ្ទះនេះផងដែរ.។
No comments:
Post a Comment