បញ្ជូន​ខ្លួន​មន្រ្តីយោធាម្នាក់​ ពាក់ព័ន្ធនឹងការលក់បណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ទៅតុលាការ​ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បញ្ជូន​ខ្លួន​មន្រ្តីយោធាម្នាក់​ ពាក់ព័ន្ធនឹងការលក់បណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ទៅតុលាការ​


ភ្នំពេញ៖ កម្លាំង​កងរាជអាវុធហត្ថរាជធានីភ្នំពេញ​​ កាលពីពេលថ្មីៗនេះ​ បានបញ្ជូន​ខ្លួន​មន្រ្តីយោធាម្នាក់​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយ​ជាប់​ពាក់ព័ន្ធនឹងការលក់បណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ។

គួររម្លឹកថា​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ កាលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១កន្លងទៅ​ បានទទួលជនសង្ស័យម្នាក់ពីប៉ុស្តិ៍នគបាលរដ្ធបាលសង្កាត់កាកាប២ ពាក់ពន្ធ័ករណីលក់ប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

ជនសង្ស័យមានឈ្មោះ ខ្លេង ស៊ុនថេង ឋានៈអនុសេនីយ៍ឯក
អង្គភាព កងកិត្តិយសអង្គភាពត្រែទ័ព។ចំណែក​សម្ភារៈដកហូតបានរួមមាន៖១- អាវុធខ្លីមួយដើមម៉ាក K៥៤ ចំនួន០១ ដើម គ្រាប់ចំនួន ០៨គ្រាប់ បង់ចំនួន០១។២- ម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥គំរូឆ្នាំ២០១៦ ស្លាកលេខ 1GJ-1849។៣- លុយខ្មែរចំនួន ១,៥២៩,០០០រៀល និងលុយដុល្លារ១១៥$។

៤- ទូរស័ព្ទចំនួន ០២គ្រឿង
៥- អត្តសញ្ញាណប័ណ្ណយោធា ០១សន្លឺក
៦- ប័ណ្ណសំគាល់អាវុធខ្លី ០១សន្លឹក
៧- លិខិតបញ្ជាបេសកកម្ម ចំនួន ០២សន្លឹក
៨- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ០១សន្លឹក
៩- បណ្ណចាក់វ៉ាកសាំងកូវីដ១៩ ចំនួន០៥ច្បាប់

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ បានសារភាពថា បានលក់បណ្ណចាក់វ៉ាកសាំងនេះ រយៈពេល០២ថ្ងៃមកហើយ ដោយលក់ក្នុង០៣សន្លឹកតម្លៃ ២៥,០០០រៀល ហើយបណ្ណនេះខ្លួនបានមកពីមនុស្សម្នាក់មិនស្គាល់ឈ្មោះដែលប្រគល់អោយខ្លួននៅចំនុចមុខវត្តតាំងក្រសាំង។បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីបន្តនីតិវិធីច្បាប់៕

No comments:

Post a Comment

Pages