គាស់ជញ្ជាំងផ្ទះលូនចូលទៅចាប់រំលោភ ម្ចាស់ផ្ទះដឹងខ្លួនទាន់យកកាំបិតចាក់ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

គាស់ជញ្ជាំងផ្ទះលូនចូលទៅចាប់រំលោភ ម្ចាស់ផ្ទះដឹងខ្លួនទាន់យកកាំបិតចាក់ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន


ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតាមបណ្តឹងរបស់ជនរងគ្រោះ ក្រោយពីបានធ្វើសកម្មភាពគាស់ជញ្ជាំងផ្ទះចូលទៅក្នុងបន្ទប់ប៉ងចាប់រំលោភនារីរងគ្រោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ខែឧសភា ឆ្នាំ២០២១ នៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។សមត្ថកិច្ចបានឲ្យដឹងថា ជនងសង្ស័យដែលត្រូវបានឃាត់ខ្លួននេះ មានឈ្មោះ អ៊ុន វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ 

  សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានចូលដីភូមិ ហើយបានធ្វើសកម្មភាពគាស់ជញ្ជាំងផ្ទះ១សន្លឹក រួចលូនចូលទៅក្នុងផ្ទះរបស់នារីរងគ្រោះដែលរស់នៅភូមិឃុំជាមួយគ្នា បានឡើងទៅលើពូកប៉ុនប៉ងចាប់រំលោភនារីរងគ្រោះ ក្នុងពេលដែលជនរងគ្រោះកំពុងដេក  ប៉ុន្តែក៏ត្រូវនារីរងគ្រោះដឹងខ្លួនទាន់ ក៏ទាញយកកាំបិតចិត្តបន្លែ ដែលដាក់នៅក្បែរខ្លួន ចាក់ទៅជនសង្ស័យដើម្បីការពារខ្លួន បណ្តាលជនសង្ស័យរងរបួស ស្រាលហើយបានគេចខ្លួន លុះព្រឹកឡើងថ្ងៃទី៣ ក៏បានប្តឹងសមត្ថកិច្ចមូលដ្ឋានចាប់ខ្លួនតែម្តង ហើយនៅថ្ងៃទី៤ខែឧសភា នេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕

  

No comments:

Post a Comment

Pages