ឯកឧត្តមដួង តារា ចំពោះបងប្អូនអ្នកសារព័ត៌មានតំបន់ក្រហម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ឯកឧត្តមដួង តារា ចំពោះបងប្អូនអ្នកសារព័ត៌មានតំបន់ក្រហម


ភ្នំពេញ៖អរគុណបងប្អូនអ្នកសារព័ត៌មានដែលបានចូលរួមផ្សព្វផ្សាយព័ត៌មានពិតចែករំលែកជូនរាជរដ្ឋាភិបាលក៏ដូចជាសង្គមជាតិយើងទាំងមូល។ ក្នុងស្ថានភាពសព្វថ្ងៃដែលយើងកំពុងរស់នៅក្នុងតំបន់បិទខ្ទប់ ដែលមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសក្នុងតំបន់ក្រហម សូមបងប្អូនអ្នកសារព័ត៌មានយោគយល់អធ្យាស្រ័យ ហើយកុំខឹងជាមួយអាជ្ញាធរសមត្ថកិច្ច។ 

សូមបងប្អូនកុំចូលទៅក្នុងទីនោះដោយគ្មានការសុំអនុញ្ញាត្តិជាមុន ទោះបីបងប្អូនមានកាត និងមានលិខិតបេសកកម្មជាអ្នកសាព័ត៌មានក៏ដោយ ព្រោះទីតាំងតំបន់ក្រហមគឺមានហានិភ័យខ្ពស់ដែលអាចងាយឆ្លងនិងចម្លងរោគកូវីដ១៩លឿនខ្លាំងណាស់។ បើបងប្អូនអ្នកសារព័ត៌មានឆ្លងហើយ គឺងាយនឹងចម្លងលឿនទៅកាន់ក្រុមគ្រួសារ ពីអ្នកសារព័មានម្នាក់ទៅម្នាក់ទៀត និងពីទីតាំងសហគមមួយទៅកាន់សហគមមួយទៀតលឿនណាស់។ 

អាជ្ញាធរនិងសមត្ថកិច្ចអាចនឹងឃាត់ខ្លួន ឬរក្សាទុកយានជំនិះបងប្អូន បើនៅតែមិនស្តាប់តាមការណែនាំហាមឃាត់របស់មន្រ្តីនៅតាមតំបន់ក្រហមនីមួយៗ។ ព្រោះកាលពីព្រឹកមិញមានករណីប្អូនអ្នកសារព័ត៌មានម្នាក់ដែលត្រូវបានសមត្ថកិច្ចឃាត់យានជំនិះហើយបានខលសុំខ្ញុំជួយផង។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

No comments:

Post a Comment

Pages