ភ្នំពេញ៖កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ អតីតគណបក្សសង្រ្គោះជាតិ ដែលដឹកនាំដោយលោកសមរង្ស៊ី និងលោកកឹម សុខា បានប្រមូលជំនួយពីសាធារណ:ជនទាំងក្រៅស្រុកនិងក្នុងស្រុក ដើម្បីគាំទ្រគម្រោងរបស់គណបក្សសង្រ្គោះជាតិ នូវមូលនិធិបង្កើត «ទូរទស្សន៍ព្រះអាទិត្យ» ឬ “SUN TV”។សូមបញ្ជាក់ថា? គិតត្រឹមខែកញ្ញា ឆ្នាំ២០១៥ គណបក្សសង្រ្គោះជាតិបាន ប្រមូលបានថវិកា ដែលបានមកពីការបរិច្ចាគថវិកា ផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្រៅស្រុកនិងក្នុងស្រុក បានជាង៧០ម៉ឺនដុល្លារអាមេរិក។
ប៉ុន្តែរហូតមកដល់ពេលនេះគម្រោងបើកទូរទស្សន៌ព្រះអាទិត្យ ស្ងាត់ឈឹងដូចចោរលួចសេះ ចំណែកថវិកាជាង៧០ម៉ឺនដុល្លារ ដែលបានមកពីការបរិច្ចាគផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ ដែលទុកដាក់ដោយលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា បាត់ទៅណាអស់ហើយ។ ម៉្យាងវិញទៀត មួយរយះនេះលោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ក្នុងអំឡុង (២០១២-កុម្ភៈ ២០១៧) បាននិងកំពុងតែប្រកាស់ លក់ប័ណ្ណនាឡិកា ដោយអះអាងថា ដើម្បីយកថវិកាមកជួយពលរដ្ឋខ្មែរដែលរងគ្រោះដោយជម្ងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។
មហាជនយល់ឃើញថា ដើម្បីជួយពលរដ្ឋខ្មែរឱ្យទាន់ពេលវេលា ក្នុងវិបត្តិចំពោះមុខ គួរតែឱ្យលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ា គួរបង្វែរថវិការបស់ទូរទស្សន៍ព្រះអាទិត្យ ជាង៧០ម៉ឺនដុល្លារ ដែលជាថវិកាបានមកពីការបរិច្ចាគរបស់ប្រជាពលរដ្ឋ ដើម្បីយកមកជួយពួកគាត់វិញ។ ម្យ៉ាងវិញទៀត ថវិកាជាង ៣០ម៉ឺន ដុល្លារ ដែលប្រមូលបានពីផែនការមាតុភូមិនិវត្តន៍ របស់លោកសមរង្ស៊ី ៩ វិច្ឆិកា ២០១៩ គួរបញ្ចេញមកជួយប្រជាពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះដោយរោគរាតត្បាតកូវីដ-១៩។
ដោយឡែកលោក យឹម សុវណ្ណ និងលោក គី វណ្ណដារ៉ាគួរតែចេញមុខមកបញ្ជាក់ ដល់ម្ចាស់មូលនិធិទូរទស្សន៍ព្រះអាទិត្យ គឺប្រជាពលរដ្ឋខ្មែរ តើថវិកាជាង ៧០ម៉ឺន ដុល្លារ នៅឯណា?។សូមបញ្ជាក់ថា? គម្រោងលក់ប័ណ្ណនាឡិកា របស់លោកសមរង្ស៊ី ត្រូវបានមហាជន បានលើកឡើងថា?ប្រហែលជាបរាជ័យហើយ (ពោលគឺ)ប្រជាពលរដ្ឋខ្មែរទាំងក្រៅស្រុកនិងក្នុងស្រុក លែងមានជំនឿរនិងទំនុកចិត្ត ចំពោះសកម្មភាពបោកប្រាស់របស់លោកសមរង្ស៊ីនិងបក្សពួកទៀតហើយ។ពីព្រោះនៅក្នុងអំឡុងមួយរយះពេលនេះ ជំងឺរាតត្បាតកូវីដ១៩ បានរីករាលដាលយ៉ាងខ្លាំង ស្ទើរពេញផ្ទៃប្រទេសទៅហើយ ក្នុងនោះផងដែរ សម្តេចតេជោហ៊ុនសែន ជាប្រមុខថ្នាក់ដឹកនាំប្រទេសដ៌ឆ្នើម ជាពិសេសក្រសួងពាក់ព័ន្ធ បានយកចិត្តទុកដាក់ចំពោះសុវត្ថភាពនិងសុខភាព របស់ប្រជាពលរដ្ឋជាចំបង ដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩។
No comments:
Post a Comment