ចាប់បានហើយជនល្មើសដែលជាមន្រ្តីកងរាជអាវុធហត្ថស្រុកសណ្ដាន់ដែលប្រើអំពើហិង្សាលើអតីតប្រពន្ធដោយចាក់និងកំាបិត - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ចាប់បានហើយជនល្មើសដែលជាមន្រ្តីកងរាជអាវុធហត្ថស្រុកសណ្ដាន់ដែលប្រើអំពើហិង្សាលើអតីតប្រពន្ធដោយចាក់និងកំាបិត



កំពង់ធំ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួន មន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធរបស់ខ្លួនដោយចាក់នឹងកាំបិត ហើយបានរត់គេចខ្លួនអស់រយះពេល៧ថ្ងៃកន្លងទៅនេះ ចាប់បានសម្រេចហើយ។


ជនសង្ស័យ-ឈ្មោះ ស៊្រន ពេជ្ររស្មី ជាមន្ត្រីកងរាជអាវុធហត្ថ ខេត្ត កំពង់ធំ អាយុ ៣៦ឆ្នាំរស់នៅភូមិ ឃុំ ស្រុកកើតហេតុខាងលើ បានប្រើរប្រាស់កាំបិតចុង ស្រួចកាប់ទៅលើជនរងគ្រោះ     ឈ្មោះ គួច មួយហៀក ភេទស្រីអាយុ ៣០ឆ្នាំអតីតជាប្រពន្ធដែលទើបលេងលះគ្នាតាមផ្លូវតុលាកាខេត្តកំពង់ធំ បណ្ដាលអោយរងរបួសធ្ងន់ ចំដៃខាងឆ្វេងចំនួន ២កាំបិត-ដៃខាងស្ដាំចំនួន ២កាំបិតនិងកញ្ចិង១កាំបិត។

លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស   បានដាក់បញ្ជាដោយផ្ទាល់ រាយសំណាញ់ក្រឡាញឹក  និងមានប្រសាសន៍ថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឲ្យបាននោះទេ ពោលគឺត្រូវស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមក ផ្តន្ទាទោសតាមច្បាប់ជាធរមាន៕

ឪពុកម្តាយនិងជនរងគ្រោះ លើកដៃប្រណំសុំថ្លែង អំណរគុណ  លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានយកចិត្តទុកដាក់ ចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ក្រុមការងារអ្នកសារព័ត៌មាន ថ្មីពិត សូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អាជ្ញាធរមូលដ្ឋាន ស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំ កងរាជអាវុធហត្ថខេត្តកំពង់ធំ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការជួយ ជ្រុំជ្រែង និងអនុវត្តច្បាប់ ចាប់ជនបង្ករមកផ្តន្ទាទោសតាមច្បាប់ សូមអរគុណ៕






No comments:

Post a Comment

Pages