សត្វក្របីនិងផ្ទះអ្នកភូមិ៥ខ្នងដួលរលំនិងរបើកដំបូលដោយភ្លៀងខ្យល់កន្ត្រាក់និងរន្ទះបាញ់នៅស្រុក២ក្នុងខេត្តស្វាយរៀង - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សត្វក្របីនិងផ្ទះអ្នកភូមិ៥ខ្នងដួលរលំនិងរបើកដំបូលដោយភ្លៀងខ្យល់កន្ត្រាក់និងរន្ទះបាញ់នៅស្រុក២ក្នុងខេត្តស្វាយរៀង


ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់សត្វក្របីមួយក្បាលបានងាប់និងផ្ទះប្រជាពលរដ្ឋ៥ខ្នងត្រូវដួលរលំនិងរបើកដំបូលដោយសារមានភ្លៀងលាយខ្យល់កន្ត្រាក់និងរន្ទះបាញ់នៅស្រុកចន្ទ្រានិងស្រុកស្វាយទាប។យោងតាមអាជ្ញាធរស្រុកចន្ទ្រាបានអោយដឹងថាកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី៦ខែឧសភាឆ្នាំ២០២១មានករណីគ្រោះធម្មជាតិដោយសាររន្ទះបាញ់ បាញ់សត្វក្របីញីងាប់ ចំនួនមួយក្បាលម្ចាស់ឈ្មោះ ពៅ ដាំ ភេទប្រុស អាយុ៣៨ឆ្នាំ  មុខរបរកសិករទីលំនៅ បច្ចុប្បន្នភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀងដោយសំណាងមិនមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។

ចំណែកនៅស្រុកស្វាយទាបនៅវេលាម៉ោង៥និង១១នាទីល្ងាចថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១មានករណីខ្យល់កន្ត្រាក់បណ្តាលឲ្យដួលរលំនិងរបើកដំបូលផ្ទះប្រជាពលរដ្ឋស្ថិតក្នុងភូមិព្រៃរំដួលឃុំប្រសូតិស្រុកស្វាយទាប ខេត្តស្វាយរៀងចំនួន៥ខ្នងផ្ទះ រួមមាន៖-ម្ចាស់ផ្ទះមានទី១ឈ្មោះ ប៊ុត  ណាក់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករផ្ទះទំហំ ៥ម៉ែត្រគុណនិង៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងសង្ក័សីប្រក់សុីប្រូរប៉ើងដំបូលអស់ចំនួន២០ស្លឹក។ទី២ម្ចាស់ផ្ទះឈ្មោះ ស្រី  សារ៉ា ភេទស្រីអាយុ៤៧ឆ្នាំផ្ទះទំហំ៥ម៉ែត្រគុណនិង៦ម៉ែត្រធ្វើអំពីឈើជញ្ជាំងសង្ក័សី ប្រក់សង្ក័សីប៉ើងជញ្ជាំងចំនួន២សន្លឹក។

-ទី៣ម្ចាស់ផ្ទះឈ្មោះ ប្រាក់  សៀ  ភេទស្រីអាយុ៦៨ឆ្នាំ មានទំហំ៦ម៉ែត្រគុណនិង៧ម៉ែត្រធ្វើអំពីឈើជញ្ជាំងក្តាប្រក់ក្បឿងបើងដំបូលចំនួន៥០សន្លឹក។-ទី ៤.មានម្ចាស់ផ្ទះឈ្មោះ ស  សុផា ភេទស្រីអាយុ៤៨ឆ្នាំ មានទំហំ៥ម៉ែត្រគុណនិង៦ម៉ែត្រធ្វើអំពីឈើ ជញ្ជាំងសង្ក័សីប្រក់សង្ក័សីប៉ើងដំបូលចំនួន៥សន្លឹក។-ទី៥ម្ចាស់ផ្ទះមានឈ្មោះ ស្រី  សីលា ភេទប្រុស អាយុ៣១ឆ្នាំមុខរបរកម្មកររោងចក្រ រលំផ្ទះទាំងស្រុង ទំហំ៤ម៉ែត្រគុណនិង៣ម៉ែត្រធ្វើអំពីកូនឈើ ជញ្ជាំងស្លឹកប្រក់ស្លឹក។អាជ្ញាធរស្រុកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងរន្ទះនិងខ្យល់កន្ត្រាក់សូមបិទទូរស័ព្ទនិងប្រញាប់ប្រញាល់រត់រកទីទួលមានសុវត្ថិភាពនិងរាយការណ៍មកអាជ្ញាធរមូលដ្ឋានងាយស្រួលក្នុងការជួយសង្គ្រោះក្នុងហេតុការណ៍ផ្សេងៗផងដែរ៕

     

No comments:

Post a Comment

Pages