លោក សុីម គង់ និងលោក សុខ យ៉េន រងការចោទប្រកាន់ ពីប្រជាពលរដ្ឋ ជាខ្នងបង្អែករបស់បុគ្គលឈ្មោះយក់ ហុកស៊្រុន ក្នុងករណីការឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋរាប់សិបហិកតា - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក សុីម គង់ និងលោក សុខ យ៉េន រងការចោទប្រកាន់ ពីប្រជាពលរដ្ឋ ជាខ្នងបង្អែករបស់បុគ្គលឈ្មោះយក់ ហុកស៊្រុន ក្នុងករណីការឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋរាប់សិបហិកតា


ភ្នំពេញៈ ដីព្រៃលិចទឹកសម្រាប់ត្រីពងកូនរបស់រដ្ឋរាប់សិបហិកតា ស្ថិតនៅក្នុងបីឃុំ មានឃុំផ្ទះកណ្តាល ឃុំព្រែកដំបូក និងឃុំបារាយណ៌ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានបុគ្គលឈ្មោះយក់ ហុកស៊្រុន ដ៏មានអំណាចម្នាក់ បានប្រើគ្រឿងចក្រឈូសឆាយយកធ្វើជាកម្មសិទ្ធិ បានដោយរលូន បើទោះបីជាមានការហាមឃាត់ឲ្យផ្អាកការឈូសឆាយ ពីសំណាក់គណៈកម្មការ  រដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរក្រុមប្រឹក្សាឃុំព្រែកដំបូកហើយក៏ដោយ ដែលសកម្មភាពដ៏គគ្លើនមហិមា មិនខ្លាចច្បាប់បែបនេះ ត្រូវបានពលរដ្ឋបានលើកឡើងច្បាស់ៗថា ដោយសារមានលោក សុីម គង់ អភិបាលស្រុកស្រីសន្ធរ និងលោកសុខយ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ជាខ្នងបង្អែកដ៏រឹងមាំ។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រែកដំបូកបានផ្តល់បទសម្ភាសន៍តាមទូរស័ព្ទស្រដៀងៗគ្នាឲ្យដឹងថា៖ ក្នុងចំណោមដីព្រៃលិចទឹកដែលបុគ្គលឈ្មោះ យក់ហុកស៊្រុន ឈូសឆាយរាប់សិបហិកតានេះ គឺនៅចំណុច បាតអូរត្រគាត,គន្លង៥ដើម ,មាត់បឹងវាលត្របែក,មាត់បឹងត្រគាត ដែលដីទាំងអស់នេះមួយភាគធំជាដីព្រៃលិចទឹកដែលគ្រប់ដោយរដ្ឋ និងមួយចំនួនទៀតជាដីដែលគេប្រមូលទិញពីប្រជាពលរដ្ឋប្រមាណជា៨គ្រួសារ និងបានឈូសឆាយប៉ះពាល់ដល់ដីស្រែរបស់ប្រជាពលរដ្ឋមួយចំនួន រហូតដល់មានការប្តឹងប្តល់ដល់រដ្ឋបាលខេត្តកំពង់ចាមទៀតផង។ប្រជាពលរដ្ឋខាងលើបានបន្តទៀតថា៖ គាត់អស់ជំនឿលើការដឹកនាំរបស់អាជ្ញាធរនៅក្នុងមូលដ្ឋាន ដោយសារតែពួកគាត់ធ្លាប់បានប្តឹងទៅក្រុមប្រឹក្សាឃុំព្រែកដំបូងហើយ ប៉ុន្តែបានត្រឹមឃើញមន្ត្រីពាក់ព័ន្ធ និងលោកមេឃុំចុះទៅពិនិត្យ ធ្វើរបាយការណ៍ កត់ចំនួនគ្រឿងចក្រ និងហាមឃាត់ឲ្យផ្អាកការឈូសឆាយតែប៉ុណ្ណោះ ផ្ទុយទៅវិញគេនៅតែបន្តឈូសឆាយដោយមិនក្រែងច្បាប់ឡើយ។ការដែលបុគ្គលឈ្មោះ យក់ ហុកស៊្រុន ហ៊ានធ្វើបែបនេះ គឺដោយសារមានខ្នងបង្អែក ជាអភិបាល ស្រុក និងអធិការនគរបាលស្រុក ទើបគ្មានការបង្ក្រាប និងអនុវត្តន៍ច្បាប់ពីមន្ត្រីជំនាញណាមួយឡើយ មកទល់ពេលនេះ។ 

មន្រ្តីនគរបាលម្នាក់ ចំណុឲ្យអធិការនគរបាលស្រុកស្រីសន្ធរ ដីស្រែគ្រួសាររបស់គាត់ ត្រូវបានគេឈូសឆាយបំពានយកធ្វើជាកម្មសិទ្ធិដែរនោះ បានឲ្យដឹងថា លោកគ្មានជំនឿលើការដោះស្រាយរបស់អាជ្ញាធររដ្ឋបាលស្រុកស្រីសន្ធរឡើយ? ទើបលោកសម្រេចចិត្តដាក់ ពាក្យប្តឹងទៅរដ្ឋបាលខេត្តកំពង់ចាម ឲ្យជួយរកយុត្តិធម៌។ មន្ត្រីនគរបាលរូបនោះបន្តទៀតថា៖ មុនប្តឹងទៅរដ្ឋបាលខេត្ត លោកបានស្កាត់ទៅជួបបុគ្គលឈ្មោះ យក់ ហុកស៊្រុន ដើម្បីសម្របសម្រួលទាមទារយកដីស្រែរបស់លោកមកវិញ ប៉ុន្តែត្រូវបានគាត់បុគ្គល(ឈ្មោះ យក់ ហុកស៊្រុន) និយាយថា ឲ្យតែដីស្រែណាដុះព្រៃ គឺគាត់មានសិទ្ធិឈូសឆាយយកទាំងអស់ ព្រោះជាដីរបស់រដ្ឋ និងជាបទបញ្ជារបស់ថ្នាក់លើ ហើយបើចង់បានដីស្រែវិញទាល់តែឲ្យថ្លៃឈូសឆាយ(ចំនួន៣៥០០ដុល្លារទើបបាន)។

មន្ត្រីនគរបាលដដែលខាងលើ បានបន្ថែមទៀតថា ៖ក្រោយពេលលោកដាក់ពាក់ប្តឹងទៅរដ្ឋបាលខេត្តកំពង់ចាម ស្រាប់តែលោក សុខ យ៉េន អធិការនគរ បាលស្រុកស្រីសន្ធរ បានហៅគាត់ទៅព្រមានថា៖ នឹងបណ្តេញលោកចេញពីក្របខណ្ឌមន្រ្តីនគរបាល ដោយចោទប្រកាន់ថា លោកទៅកាងដីឲ្យប្រជាពលរដ្ឋ ទាំងខណៈដែលគ្រួសារគាត់ជាជនរងគ្រោះ បាត់បង់ដីស្រែដែរនោះផងដែរ។មន្ត្រីនគរបាលដ៌ដែរបានបន្តទៀតថា? កន្លងមកលោកធ្លាប់យកគ្រឿងចក្រទៅឈូសឆាយសម្អាតដីស្រែរបស់ខ្លួន ប៉ុន្តែត្រូវបានរដ្ឋបាលស្រុកស្រីសន្ធរឲ្យមន្រ្តីទៅចាប់គ្រឿងចក្រ បើកុំតែបានអន្តរាគមន៍សម្របសម្រួលពីសាលាខេត្តកំពង់ចាម ទើបមានការដោះលែងគ្រឿងចក្រមកវិញ។

មេភូមិព្រែកដំបូកបានទទួលស្គាល់ថា៖ ពិតជាមានការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋពិតប្រាកដមែន? ប៉ុន្តែទំហំដីដែលបានឈូសឆាយនោះ មួយចំនួនជាដីរបស់រដ្ឋ និងមួយចំនួនទៀតជាដីស្រែរបស់ពលរដ្ឋដែលបានលក់ទៅឲ្យឈ្មោះ យក់ ហុកស៊្រុន រស់នៅ ឃុំបារាយណ៌។ កន្លងមកលោកក៏បានចុះទៅពិនិត្យជាមួយមន្ត្រីជំនាញ និងបានហាមឃាត់ឲ្យផ្អាកការឈូសឆាយបន្តម្តងហើយ ប៉ុន្តែគេមិនស្តាប់ ប្រហែលគេខ្នងធំណាស់ហើយមើលទៅ។ដោយឡែកក្រុមប្រឹក្សាឃុំព្រែកដំបូកមួយរូបសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពិតជាមានការឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋ យកទៅធ្វើកម្មសិទ្ធិដោយគ្មានច្បាប់ពិតប្រាកដមែន។ ត្រង់ថាមានទំហំប៉ុន្មាន លោកនៅមិនទាន់ដឹងទេ? លុះត្រាតែមានការវាស់វែងទើបដឹងទំហំពិតប្រាកដ។

កន្លងមករូបលោក និងមន្ត្រីជំនាញជលផល មន្រ្តីភូមិបាល បានចុះទៅពិនិត្យនិងបោះ បង្គោលព្រំដីរដ្ឋ ហើយបានឲ្យផ្អាកការឈូសឆាយបន្ត និងបានធ្វើរបាយការណ៍ ជូនរដ្ឋបាលស្រុកស្រីសន្ធររួចហើយដែរ។ ប៉ុន្តែក្រោយមកគេ(ឈ្មោះ យក់ ហុកស៊្រុន)បែរជានៅតែបន្តឈូសឆាយដីព្រៃ កាយរណ្តៅបៀរធំៗជាច្រើនកន្លែង  និងលើកទំនប់ក្រវ៉ាត់យកដីដែលបានឈូសឆាយព្រៃរួចទៀតផង។ក្រុមប្រឹក្សារូបនេះបន្តទៀតថា៖ មិនដឹងថាមានមន្ត្រីថ្នាក់ណាហ៊ានចេញមុខមកបង្ក្រាប ការទន្ទ្រានដីព្រៃលិចទឹកដែលជាកម្មសិទ្ធិរបស់រដ្ឋសម្រាប់ទុកឲ្យត្រីពងកូននៅរដូវទឹកឡើងទេ? ហើយបើនៅតែបែបនេះ ដីព្រៃលិចទឹកបឹងត្រគាតទាំងមូលនិងត្រូវវិនាសហិនហោចជាក់ជាមិនខាន។ជួសមុខឲ្យពលរដ្ឋនៅក្នុងឃុំព្រែកដំបូក លោកសំណូមពរដល់ឯកឧត្តម អ៊ុន ចិន្តា អភិបាលកំពង់ចាម មេត្តាបង្កើតគណៈកម្មការចុះមកពិនិត្យស្រាវជ្រាវ ដកហូតយកដីទាំងនេះរក្សាទុកជាសម្បត្តិសាធារណៈ ដើម្បីឲ្យពលរដ្ឋមានប្រភពទឹកសម្រាប់ស្រោចស្រព បង្កបង្កើនផល និងនេសាទជាលក្ខណៈគ្រួសារនៅរដូវទឹកឡើងដូចដើមវិញ។

ដោយឡែកលោកឃន ប្រុស នាយករដ្ឋបាលសាលាខេត្តកំពង់ចាម បានបញ្ជាក់ថា៖ បើសិនជាមានការឈូសឆាយដីរបស់ប្រជាពលរដ្ឋនិងដីរបស់រដ្ឋ ដូចការលើកឡើងមែននោះ?ពលរដ្ឋគួរដាក់ពាក់បណ្តឹងមកសាលាខេត្តកំពង់ចាម ដើម្បីសើររើនិងដោះស្រាយជូនប្រជាពលរដ្ឋតាមផ្លូវច្បាប់។ចំណែកលោកសុខយ៉េន អធិការស្រុកស្រីសន្ធរ ឯណេះវិញ សូមធ្វើការបដិសេធ និងច្រាណចោលព័ត៌មានបំភ្លើសទាំងស្រុង ចំពោះការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលបានអះអាងថា?គាត់នៅពីក្រោយខ្នងរបស់ឈ្មោះយក់ ហុកស៊្រុន ក្នុងការឈូសឆាយដីព្រៃខាងលើនេះ ជាព័ត៌មានមិនពិតទេ?។ចំណែកលោកផលវ៉ុន មេឃុំព្រែកដំបូក បានអោយដឹងថា?បុគ្គលឈ្មោះយក់ ហុកស៊្រុន ពិតជាបានឈូសឆាយដីព្រៃរបស់រដ្ឋពិតប្រាកដមែន?។លោកផលវ៉ុនបានបន្ថែមទៀតថា៖បុគ្គលឈ្មោះយក់ ហុកស៊្រុន កន្លងមកអាជ្ញាធរឃុំព្រែកដំបូក បានកោះហៅមកសួរនាំនិងធ្វើកិច្ចសន្យាអោយបញ្ឍប់សកម្មភាពការឈូសឆាយដីព្រៃរបស់រដ្ឋម្តងជាពីរដងផងដែរ។

លោកផលវ៉ុនបានលើកឡើងទៀតថា?មួយរយះចុងក្រោយនេះ ខណះពេលដែលអាជ្ញាធរឃុំព្រែកដំបូក កំពុងតែអនុវត្តន៌តាមអនុសាសន៌ របស់ប្រមុខថ្នាក់ដឹកនាំ ក៌ដូចជាក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជីងឺកូវីដ១៩ ស្រាប់តែបុគ្គលឈ្មោះយក់ ហុកស៊្រុន នៅតែបំពានឈូសឆាយដីព្រៃរបស់រដ្ឋយ៉ាងគគ្លើនដ៌ដែរ។លោកផលវ៉ុនបានបន្ថែមទៀតថា៖លោកនិងធ្វើរបាយការណ៌ជូនថ្នាក់ស្រុកនិងថ្នាក់ខេត្តដើម្បីអោយដោះស្រាយបញ្ហានេះតាមផ្លូវច្បាប់។ពាក់ព័ន្ធជុំវិញករណីខាងលើនេះ លោកស៊ីមគង់បានប្រាប់(សាន់ដេ)អោយដឹងនៅរសៀលថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២១នេះថា? លោកនិងលោកសុខយ៉េន មិនបាននៅពីក្រោយខ្នងឈ្មោះយក់ ហុកស៊្រុន ក្នុងករណីឈូសឆាយដីព្រៃលិចទឹកខាងលើនេះនោះទេ?។ដោយឡែក ការលើកឡើងរបស់ប្រជាពលរដ្ឋនិងមន្ត្រីប៉ូលិសនោះ គឺមិនពិតទេ?លោកសូមបដិសេធ។
























No comments:

Post a Comment

Pages