អ្នកនយោបាយរត់ចោលស្រុក គឺបុគ្គលសមរង្ស៊ី ត្រូវបានតុលាការ ចេញដីកា ចាប់ខ្លួនជាបន្តបន្ទាប់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អ្នកនយោបាយរត់ចោលស្រុក គឺបុគ្គលសមរង្ស៊ី ត្រូវបានតុលាការ ចេញដីកា ចាប់ខ្លួនជាបន្តបន្ទាប់

ភ្នំពេញ​៖ អ្នកនយោបាយដែលតែងតែរត់ចោលស្រុក គឺបុគ្គលសមសង្ស៊ី ត្រូវបានតុលាការចេញដីកាចាប់ខ្លួនជាបន្តបន្ទាប់ ទាក់ទងនិងករណី ញុះញង់ប្រមាថ បរិហាកេរ៌្តនិងប្រមាថព្រះមហាក្សត្រជាដើម។ល។ ជាក់ស្តែងកាលពីពេលកន្លងទៅនេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួនអ្នកនយោបាយរត់ចោលស្រុក គឺបុគ្គលសម រង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ពីបទ​រារាំង​ដល់​ការអនុវត្ត​វិធានការ និង​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​បង្ក​អសន្តិសុខ​ក្នុងសង្គម ។ នេះ​បើតាម​ដីកា​របស់លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៦ មេសា​ ឆ្នាំ២០២១។

​តាមរយៈ​ដីកាចាប់ខ្លួន​នេះ លោក ពេជ្រ វិជ្ជាធរ បាន​បញ្ជាក់ថា បុគ្គលសម រង្ស៊ី បាន​ប្រព្រឹត្តិ​បទល្មើស​ព្រហ្មទណ្ឌ​ដែល​បញ្ញត្តិ​ឱ្យ​ផ្ដន្ទាទោស តាម​មាត្រា​១១​នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ និង​តាម​មាត្រ​៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​«​បទល្មើស​ដែល​ចោទប្រកាន់ ជា​បទ​ដែល​តម្រូវឱ្យ​ជាប់ពន្ធនាគារ​»​។ នេះ​បើតាម​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បញ្ជា​ឱ្យ​កងកម្លាំង​ចាប់ខ្លួន​បុគ្គលសម រង្ស៊ី មក​ផ្តន្ទាទោស​តាមច្បាប់​។​​ចំពោះ​ករណី​ល្មើស​បទ​រារាំង​ដល់​ការអនុវត្ត​វិធានការ មាត្រា​១១​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ ហើយ​ពិន័យ​ពី​២​ទៅ​១០​លាន​រៀល​។ បទ​រារាំង​ដល់​ការអនុវត្ត​វិធានការ​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​២​ទៅ​៥​ឆ្នាំ ហើយ​ពិន័យ​ពី​៥​ទៅ​២០​លាន​រៀល ប្រសិន​បណ្ដាល​ឲ្យ​មានការ​ឆ្លង​កូ​វីដ​-១៩​ដល់​អ្នកដទៃ ឬ​ប៉ះពាល់​ដល់​សុខភាព​សាធារណជន​ធ្ងន់ធ្ងរ​។​

​ការចោទប្រកាន់​របស់​តុលាការ និង​ចេញ​ដីកាចាប់ខ្លួន​នេះ ធ្វើឡើង​ក្រោយពី​បុគ្គល បុគ្គល រង្ស៊ី បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ ជាពិសេស កាកបាទក្រហម​អន្តរជាតិ និង កម្មវិធី​ចំណីអាហារ​ពិភពលោក ផ្តល់ជំនួយ​បន្ទាន់ ជា​ស្បៀងអាហារ ជូន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ទីក្រុង​ភ្នំពេញ ក្រុង​តាខ្មៅ និង​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​២៦ មេសា​។ ដោយបុគ្គលសម រង្ស៊ី បាន​ពន្យល់ថា ការបិទ​ខ្ទប់​ទីក្រុង​ទាំង​៣ ដ៏​តឹងរឹង​ជ្រុល​ហួសហេតុ​នេះ បាន​នាំមក​នូវ​ទុក្ខលំបាក​យ៉ាងខ្លាំង រហូតដល់​ទុរ្ភិក្ស សម្រាប់​ប្រជាពលរដ្ឋ​រងគ្រោះ​។​គួរ​បញ្ជាក់ថា បុគ្គលសម រង្ស៊ី ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង រង​បទ​ចោទ​ប្រកាន់របស់តុលាការជា​បន្តបន្ទាប់ មិន​ក្រោម​១០​ករណី​នោះទេ ហើយ​បើ​បូកសរុប​ពី​ទោស​នីមួយៗ​នោះ គឺបុគ្គលសមរង្ស៊ី អាច​ជាប់ពន្ធនាគា​ររ​ហូត​ដល់​រាប់សិប​ឆ្នាំ​ទៀតផង​៕



No comments:

Post a Comment

Pages