សម្តេចតេហ៊ុនសែន កោតសរសើរចំពោះសា្ថប័នសារព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មាន​​ទាំងអស់ដែល​បានខិ​តខំចូលរួមបំពេ​ញការងារជូ​នសង្គម - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្តេចតេហ៊ុនសែន កោតសរសើរចំពោះសា្ថប័នសារព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មាន​​ទាំងអស់ដែល​បានខិ​តខំចូលរួមបំពេ​ញការងារជូ​នសង្គម


ភ្នំពេញ៖សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងឱកាស“ទិវាសេរីភាពសារព័ត៌មានពិភពលោក” លើកទី២៨ ថ្ងៃទី៣ខែឧសភាឆ្នាំ២០២១បានមានប្រសាសន៍ឲ្យតម្លៃដ៏ធំធេងចំពោះស្ថាប័នសារព័ត៌មានដោយសម្តេចតេជោសូមកោតសរសើរដោយស្មោះនិងវាយតម្លៃខ្ពស់ចំពោះសា្ថប័នសារព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំចូលរួមបំពេញការងារជូនសង្គមក្នុងការបំពេញភារកិច្ចហើយដកស្រង់បទពិសោធន៍នេះបង្កើតនូវកាលានុវត្តភាពដើម្បីត្រៀមខ្លួនទៅថ្ងៃអនាគតដែលអាចប្រឈមទៅនឹងជំងឺឆ្លងរាតត្បាតសកលថ្មី ដែលមិនអាចប៉ាន់ស្មានបានតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ពីសកម្មភាពភាពរដ្ឋាភិបាល និងក្រសួងសុខាភិបាលរាល់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ជូនដល់ជនរួមជាតិបានជ្រាបច្បាស់។

សម្តេចតេជោហ៊ុនសែនបន្តថាខ្ញុំសូមរំលឹកជាថ្មីម្តងទៀតដល់បងប្អូនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិដែលកំពុងបំពេញភារកិច្ចលើវិស័យព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជានៅទូទាំងសកលលោកសូមយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ក្រមសីលធម៌វិជ្ជាជីវៈជៀសវាងគិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយបំពានទៅលើសិទ្ធិបុគ្គលឯកជនដោយផ្សព្វផ្សាយព័ត៌មានមិនពិតព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរនិងកើតមានភាពវឹកវរចលាចលនៅក្នុងសង្គម។ទន្ទឹមនេះក៏សូមបន្តចូលរួមប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដោយធ្វើការផ្សព្វផ្សាយព័ត៌មានពិតដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិដែលតែងតែប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជានិងជនទុច្ចរិតដែលស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួនជ្រកក្រោមស្លាកសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តី ថ្ងៃថ្នូរ កិត្យានុភាពរបស់សា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ដែលមិនអាចអត់ឱនបាន។ 

ឆ្លៀតក្នុងឱកាសនេះសម្តេចហ៊ុនសែនបានមានប្រសាសន៍ថាស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់នេះ វិស័យ និងប្រទេសជាតិនាពេលកន្លងមកដែលទោះបីសភាពការណ៍នៅលើសកលលោកក៏ដូចជានៅក្នុង ព្រះរាជាណាចក្រកម្ពុជាកំពុងប្រឈមការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក៏ដោយ ក៏បងប្អូនអ្នកសារព័ត៌មានបានខិតខំពុះពារជំនះរាល់ឧបសគ្គប្រឈមនឹងគ្រោះថ្នាក់បំពេញការងារ របស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានជូនសាធារណជនបានយល់ដឹងពីសភាពការណ៍ ពិតដែលបានកើតឡើងនៅក្នុងប្រទេស និងការវិវត្តនៃសភាពការណ៍នៅលើសកលលោកយ៉ាង ទូលំទូលាយ និងរហ័សទាន់ពេលវេលា ជាពិសេសវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួង សុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាលការបិទខ្ទប់ភូមិសាស្ត្រមួយចំនួននៅក្នុងប្រទេស និង វិធានការនានាដើម្បីកាត់ផ្ដាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បងប្អូនអ្នកសារព័ត៌មានទាំងអស់ជាទីស្រឡាញ់រាប់អាន !ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនិងប្រកបដោយគ្រោះថ្នាក់នេះ ខ្ញុំសូមឱ្យអ្នកសារព័ត៌មាន ទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយ ពន្យល់សារអប់រំ និងវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រម ទាំងវិធានការរបស់រាជរដ្ឋាភិបាលស្តីពីវិធានការបិទខ្ទប់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះនៅក្នុងតំបន់ ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូល ក្នុងសហគមន៍ ឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។ខ្ញុំសូមបញ្ជាក់ជូនថា ការខិតខំរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងពិតជាមិនអាចទទួលបាន ជោគជ័យដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋនោះទេ។ 

ដូច្នេះសូមបងប្អូន ចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួង សុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន និងបន្តចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានជាទូទៅ។ ការចាក់វ៉ាក់សាំងកូវីដ-១៩គឺជាជម្រើសដ៏ល្អមួយរួមជាមួយនិងការអនុវត្តវិធាន ការសុវត្ថិភាពរបស់ក្រសួងសុខាភិបាលព្រមទាំងការផ្លាស់ប្តូររបៀបរស់នៅមានវិន័យតាមបែបគន្លង ថ្មី ដែលអាចជួយការពារឱ្យប្រជាពលរដ្ឋយើងរួចផុតពីការឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដើម្បី ឈានទៅបញ្ចប់ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ នៅពេលឆាប់ៗខាងមុខនេះ និងកាត់ ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅថ្ងៃអនាគត។

ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានទាំងអស់បង្កើន ការយកចិត្តទុកដាក់សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញបច្ចេកទេសព្រមទាំងសីលធម៌ដល់បងប្អូនអ្នកសារព័ត៌មានឱ្យមានការអភិវឌ្ឍខ្លួនដើរទាន់ការរីកចម្រើនបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដើម្បីសម្រួលដល់ការបំពេញភារកិច្ចមានប្រសិទ្ធភាពព្រមទាំងចូលរួមអនុវត្តវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល៣កុំ៣ការពារឱ្យបានហ្មត់ចត់ខ្ជាប់ខ្លួននិងផ្លាស់ប្ដូររបៀបរស់នៅមានវិន័យតាមគន្លងថ្មីដើម្បីធានាសុវត្ថិភាព។ជាទីបញ្ចប់ ខ្ញុំសូមជូនពរបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទទួលជោគជ័យក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន និងសូមប្រកបពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈនិងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។


















No comments:

Post a Comment

Pages