ព្យុងយ៉ាង៖ កាលពីថ្ងៃទី២៨ឧសភា មិរ៉េ រាយការណ៍ពីប្រភពព័ត៍មាន ថា រដ្ឋាភិបាលកូរ៉េខាងជើង ប្រហារជីវិតបុរសត្រកូលអ៊ី(Lee)ដោយការបាញ់គោលដៅ នៅមុខហ្វូងមនុស្សជាង៥០០នាក់ ក្រោយត្រូវកាត់ទោសថា មានកំហុសពីបទចំណាយភ្លេង នឹងភាពយន្តពីកូរ៉េខាងត្បូង ដែលជារឿងខុសច្បាប់នៅកូរ៉េខាងជើង។របាយការណ៍បញ្ជាក់ថា លោកអ៊ី សឹង ធ្វើការជាប្រធានផ្នែកវិស្វកម្ម ប្រចាំគណៈកម្មការដឹកនាំការដាំដុស នៅស្រុកវ៉ន សាន់ ខេត្តខាំង វ៉ន ត្រូវប្រហារជីវិតកាលពីថ្ងៃព្រហស្ស៍ទី២០ឧសភា ឆ្នាំ២០២១កន្លងមក។
ក្រោយពីកូនស្រីរបស់អ្នកជំនួយការចាប់បានថា លោកអ៊ី លបលួចលក់ស៊ីឌី នឹងUSBដែលពោពេញទៅដោយព័ត៍មានសិល្បៈពីកូរ៉េខាងត្បូង ទាំងល្ខោនឈីរី ភាពយន្ត នឹងភ្លេងខេ ផប់ ដោយលោកអ៊ីទទួលសារភាពវេលាក្រោយមកថា លក់តម្លៃ៥,៥០០វ៉ន-១៣,៣០០វ៉ន ប្រហែលជា(២០,០០០-៧០,០០០រៀល)"នេះជាការប្រហារជីវិតលើកដំបូងក្នុងខេត្ត ខាំងវ៉ន សម្រាប់ជនជាប់ចោទ ដែលធ្វើខុសពីបទប្រឆាំងគំនិត្តអនុរក្សនិយម ក្រោមច្បាប់អនុរក្សនិយម"រដ្ឋាភិបាលកូរ៉េខាងជើង។
បញ្ជាក់ដល់ការប្រហារជីវិតលោកអ៊ី ហើយថា កាលពីអតីតមនុស្សបែបលោកអ៊ី ហ្នឹងត្រូវបញ្ជូនទៅក្នុងគុកពលកម្ម ឬជម្រំប្ដូរទស្សនៈគតិ"ជាកំហុសឆ្គងយ៉ាងខ្លាំងដែលអ្នកគិតថា ហ្នឹងបានទទួលទោសស្រាល ព្រឹត្តកម្មប្រឆាំងខាងលើ ជួយលើកទឹកចិត្តអ្នកដែលព្យាយាមបំផ្លាញរបបសង្គមនិយមរបស់យើង អ្នកប្រឆាំងមិនគួរបានទទួលអនុញ្ញាតឲ្យនៅ ដោយប្រាសចាកភាពភ័យខ្លាចក្នុងសង្គមរបស់យើង"រដ្ឋាភិបាលបញ្ជាក់។ដោយឡែកដេលី អេនខេ បញ្ជាក់ថា គ្រួសាររបស់លោកអ៊ី ត្រូវបង្ខំឲ្យឈរមើលការប្រហារដ៏សាហាវឃោឃៅ ដោយការបាញ់គោលដៅ១២គ្រាប់ទៅលើលោកអ៊ី នឹងភ្លាមៗនោះក៏មានសម្លេងស្រែករបស់ភរិយា កូនប្រុស ព្រមទាំងកូនស្រីរបស់លោកអ៊ីដួលផ្កាប់មុខសន្លប់នៅលើដី បន្ទាប់មកសន្រ្តីក្រសួងកិច្ចការផ្ទៃក្នុង ក៏នាំគ្រួសារលោកអ៊ីឡើងរថយន្តទូរិស ដើម្បីនាំខ្លួនទៅឯជម្រំពលកម្ម។
ខណៈដែលមិត្តភក្តិរបស់លោកអ៊ីប៉ុន្មាននាក់ នាំគ្នាស្រែលយំសោកស្ដាយជោគវាសនារបស់គ្រួសារអ៊ី តែក៏មិនមានអ្នកណាហ៊ានក្រោកឈរ ឬរារាំង ព្រោះខ្លាចថា ហ្នឹងត្រូវជាប់ទោសផងដែរ ក្រៅពីនេះនរដ្ឋាភិបាលនៅបានស៊ើបអង្កេត នឹងតាមប្រម៉ាញ់មនុស្សដែលទិញទំនិញខុសច្បាប់ពីលោកអ៊ី ដោយជំហ៊ានដំបូង ចាប់ឃុំជនត្រូវសង្ស័យបាន២០នាក់ទៀត នឹងទាំងអស់ហ្នឹងត្រូវសួរចម្លើយដំណើរក្ដី៕
No comments:
Post a Comment