តាកែវ ៖ កាលពី ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២១ ស្នេហាត្រីកោណ បង្កជាហឹង្សាមួយដ៏សហាវ រវាងក្មេងស្ទាវមួយក្រុម បានរត់មកស្ទាក់វាយជនរងគ្រោះម្នាក់ យ៉ាងដំណំ ដោយសារតែជម្លោះរឿង ដណ្តើមស្រីស្នេហ៍របស់ខ្លួន ស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ។លោក លេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ១៨ ខែឧសភា ឆ្នំា២០២១នេះថា លោកទើបតែទទួលបានព័ត៌មាន ហើយភាគីខាងម្តាយរបស់ជនរងគ្រោះ បានទៅប្តឹងផ្ទាល់មាត់ នៅប៉ុស្តិ៍នគរបាលដែរ ដោយគ្រាន់តែសុំឲ្យសមត្ថកិច្ច កោះហៅយកមកណែនាំ កុំឲ្យមានការគុំគួនដល់កូនគាត់ទៀត និងមិនទាន់បានដាក់ពាក្យបណ្តឹងនៅឡើយទេ ។
បើតាមគណនីហ្វេសបុកមួយមានឈ្មោះ Thoo Love បានបង្ហោះដោយសរសេរខ្លឹមសារ ទាមទារឲ្យ សមត្ថកិច្ចរក យុត្តិធម៌ដល់ជនរងគ្រោះ និងបានបញ្ជាក់ពីរូបជនដៃដល់ និងអសយដ្ឋានដែលរស់នៅភូមិ កំពែងត្បូង ឃុំពន្លៃ ស្រុកអង្គរបូរីផងដែរ ព្រោះសកម្មភាពរបស់ជនសង្ស័យ គឺសហាវខ្លាំងណាស់ បើតាមការបង្ហាញចេញតាមរយៈកាមេរ៉ាសុវត្ថិភាពនោះ ក្នុងក៏មានជាប់និងសំឡេង ពីការគំរាមចង់សម្លាប់ជនរងគ្រោះផងដែរ ។សមត្ថកិច្ចចុះទៅដល់ទីតាំងរោងកាហ្វេកន្លែងកើតហេតុនេះ ដើម្បីធ្វើការអង្កេត និងសួរនាំពីដើមហេតុដែលកើតឡើង ចំពោះជនសង្ស័យ គឺយើងបានកំណត់មុខសញ្ញាបានហើយ និងចាត់ការទៅតាមនីតិវិធីច្បាប់ ៕
No comments:
Post a Comment