លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យ​ការ​អមសាលាដំបូងខេត្តកំពង់ចាម អនុញាតិអោយមនុស្សចំនួន១១នាក់​ ត្រឡប់ទៅមូលដ្ឋានវិញ ក្រោយពីធ្វើការអប់រំនិងធ្វើកិច្ចសន្យារួច ពាក់ព័ន្ធនិងករណី ប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់លុយតាមទូរ​ទស្សន៍ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យ​ការ​អមសាលាដំបូងខេត្តកំពង់ចាម អនុញាតិអោយមនុស្សចំនួន១១នាក់​ ត្រឡប់ទៅមូលដ្ឋានវិញ ក្រោយពីធ្វើការអប់រំនិងធ្វើកិច្ចសន្យារួច ពាក់ព័ន្ធនិងករណី ប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់លុយតាមទូរ​ទស្សន៍

ខេត្តកំពង់ចាម ៖​ លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យ​ការ​អមសាលាដំបូងខេត្តកំពង់ចាម អនុញាតិអោយមនុស្សចំនួន១១នាក់​ ត្រឡប់ទៅមូលដ្ឋានវិញ ក្រោយពីធ្វើការអប់រំនិងធ្វើកិច្ចសន្យារួច ពាក់ព័ន្ធនិងករណី ប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់លុយតាមទូរ​ទស្សន៍។សូមបញ្ជាក់ថា៖នគរបាល​ខេត្ត​កំពង់ចាម​បានចុះបង្ក្រាបនិងឃាត់ខ្លួនអ្នកញៀនល្បែង១១នាក់​ លួចបេីកលេងល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ភ្នាល់ដាក់​ លុយតាមទូរទស្សន៍​ ដែលមានទីតាំង​នៅចំណុចភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ខណ:​ដែលរាជធានី​ ខេត្ត​ត្រូវ​បាន​រឹតត្បិត​ហាមឃាត់ដាច់ខាតការប្រមូលផ្តុំមនុស្ស​ ក្នុង​កាលៈទេសៈ​ប្រទេស​ជាតិស្ថិត​ក្នុង​ដំណាក់​ប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លងកូវីដ១៩​។

សូមបញ្ជាក់ថា៖ ការបង្ក្រាបករណីលួចលេងបើកលេងល្បែងខាងលើនេះ ដឹក​នាំ​ដោយ​លោកវរសេនីយ៍ឯក ថាញ់ សុខវុន ឋានៈ នាយការិយាល័យនគរ​បាលព្រហ្មទណ្ឌកម្រិត​ស្រាល សហការជាមួយកម្លាំងជំនាញ​របស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងអាជ្ញាធរមូលដ្ឋាន និងមានការ​ សម្របសម្រួល​ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់តាមទូរទស្សន៍ភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ 

លោកវរសេនីយ៍ឯក ថាញ់ សុខវុន​ បា​ន​ អោយដឹង​ថា​ ការបង្ក្រាមធ្វេីឡេីងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលា​ម៉ោង១៥ និង០០នាទី ក្រោមបទបញ្ជាពី​ លោកឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បាន​បញ្ជាដល់កម្លាំងជំនាញ​របស់ផែនការងារ​នគរបាលព្រហ្មទណ្ឌ ។ លោកថា​ជាលទ្ធផ​លកម្លាំង​សមត្ថកិច្ច​បង្រ្កាបចាប់ឃាត់​ខ្លួនបានមុខសញ្ញាចំនួន១១នាក់ដែលមាន​អត្តសញ្ញាណ​ដូច​ ខាងក្រោម​ ៖​ ១.ឈ្មោះ ជា ស្រ៊ី ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិសូទិព្វ ឃុំសូទិព្វ ស្រុកជើងព្រៃ  ខេត្តកំពង់ចាម ។២.ឈ្មោះ ទក តូច ភេទប្រុស អាយុ២៦ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។៣.ឈ្មោះ កាក់ រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិព្នៅលិចដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

៤.ឈ្មោះ គ្រេង ចានរ៉ា ភេទប្រុស អាយុ៤៦ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។៥.ឈ្មោះ ទៀង ហាក់ ភេទប្រុស អាយុ៤២ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។៦.ឈ្មោះ ដឹម ចាន់ណាក់  ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិខ្នុរដំបង ឃុំខ្នុរដំបង ស្រុកជើងព្រៃ  ខេត្តកំពង់ចាម ។៧.ឈ្មោះ សូរ រឿន  ភេទប្រុស អាយុ៥៥ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។៨.ឈ្មោះ ឡាយ សារឿន ភេទប្រុស  អាយុ៤៩ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

៩.ឈ្មោះ ស្រ៊ី ស្រស់ ភេទប្រុស  អាយុ៣៧ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។១០.ឈ្មោះ អុល សារ៉ាន់ ភេទប្រុស  អាយុ៣៩ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។១១.ឈ្មោះ ពក ព ភេទប្រុស  អាយុ៥៤ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិដូនដុំ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ប្រភពបានអោយដឹងថា​៖ ក្រៅពី​ការ​ចាប់​ឃាត់​ខ្លួន​ កម្លាំង​សមត្ថកិច្ច​បានចាប់យកវត្ថុតាង​រួមមាន៖​ ម៉ូតូចំនួន១៦គ្រឿង​  ទូរស័ព្ទដៃចំនួន០៨គ្រឿង​ ប្រាក់រៀលចំនួន៣,​១១០,០០០រៀល (បីលានមួយសែនមួយម៉ីនរៀល)​  និងប្រាក់ដុល្លាចំនួន ៣១០$ (បីរយដប់ដុល្លាអាមេរិក) ។

ជនសង្ស័យចំនួន១១នាក់ខាង​លើ រួមនឹងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីសាកសួរ ។សូមបញ្ជាក់បន្ថែមទៀតថា៖លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យ​ការ​អមសាលាដំបូងខេត្តកំពង់ចាម បានអនុញាតិអោយមនុស្សចំនួន១១នាក់​ ត្រឡប់ទៅមូលដ្ឋានវិញ ក្រោយពីសមត្ថកិច្ចបានធ្វើការអប់រំនិងធ្វើកិច្ចសន្យារួច ពាក់ព័ន្ធនិងករណី ប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់លុយតាមទូរ​ទស្សន៍។




No comments:

Post a Comment

Pages