ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌ មាន រំលឹកដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៅខេត្តកំពង់ចាម ត្រូវបន្តរួមសហការសាមគ្គីគ្នា ទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ ក្នុងមូលដ្ឋាន ដើម្បីកាត់ផ្តាច់ការចម្លងរាតត្បាតជំងឺកូវីដ ១៩ក្នុងសហគមន៍ឱ្យមានប្រសិទ្ធភាព។ ក្នុងឱកាសចុះបំពេញ បេសកកម្មការងារនៅខេត្តកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានជួបប្រជុំពិនិត្យការងាររបស់ថ្នាកដឹកនាំក្រុមប្រឹក្សាស្រុក ឃុំ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី២៨ខែឧសភាឆ្នាំ២០២១ ហើយបានលើកឡើងពីបញ្ហា សំខាន់ៗចំនួនបី ដែលអាជ្ញា ធរដែនដី មន្រ្តីសមត្ថិកច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាទប់ ស្កាត់ឱ្យបាន គឺការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ក្នុងមូលដ្ឋាន និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីវិធានការពារឱ្យបានល្អ ដើម្បីកាត់ បន្ថយការចម្លងកូវីដក្នុងសហគមន៍ ។ ជាមួយនេះត្រូវបន្តសកម្មភាពពការងារ និងទប់ស្កាត់ លុបបំបាត់បញ្ហាគ្រឿងញឿន និងល្បែងស៊ី សងក្នុងមូលដ្ឋានភូមិ ឃុំ ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជំរុញ លើកទឹក ចិត្តដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាក្រុម ការងារទាំងអស់ ដែលបានចុះមកជួយការងារនៅក្នុងស្រុកកោះសូទិន ត្រូវបន្តរួមសហការសាមគ្គីគ្នាឱ្យបានកាន់តែរឹងមាំថែមទៀត ហើយសម្រាប់ថ្នាក់ដឹកនាំ ស្រុក ឃុំ ភូមិ ត្រូវមានស្មារតីសាមគ្គី ភាពផ្ទៃក្នុងល្អ ផ្អែកលើយុត្តិ ធម៌ មានភាពស្មោះត្រង់ និងមានវិន័យក្នុងកិច្ចការងារ ទើបអាចរួមគ្នាបំពេញរាល់ភារកិច្ច ទទួលបានជោគជ័យ ។
ក្នុងឱកានោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បាននាំយកនូវថវិកាចែកជូនដល់សមាជិក សមា ជិកា ដែលបានអញ្ជើញចូល រួមក្នុងកិច្ចប្រជុំ និងជូនដល់កងកម្លំាងស្រុកកោះសូទិនផងដែរ។ ជាមួយនេះឯកឧត្តម បានផ្តល់ជូនថវិកា ៧លានរៀល សម្រាប់ជួសជុលផ្លូវ ក្នុងឃុំ មហាលាភ និង សន្យាជួយទិញឡានពេទ្យ ១គឿង ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកកោះសូទិនផងដែរ ដើម្បីជួយសម្រួលដល់ការដឹក ជញ្ជូនអ្នកជំងឺទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត និងរាជធានីភ្នំពេញបានកាន់តែងាយស្រួលជាងមុន៕
No comments:
Post a Comment