ភ្នំពេញ៖ចំនួនតួលេខអ្នកឆ្លងកូវីដ១៩ដែលបានប្រកាសថ្ងៃទី ២៥ ឧសភា ២០២១ គឺមានចំនួន៥៦៨ ដែលគួរអោយព្រួយបារម្ភខ្លាំងណាស់។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា គឺត្រូវតែពាក់ម៉ាសដាច់ខាត ហើយត្រូវឧស្សាហ៍ដុសលាងសម្អាតដៃនិងមុខមាត់ជាមួយសាប៊ូ អាល់កុល ឬចឹល។
ថ្ងៃនេះខ្ញុំបានផ្តល់ស្បៀងអាហារ និងកង្ហាល់១គ្រឿងជូនអុំស្រី រ៉ីម វណ្ណារី (បងប្អូនខ្មែរមូស្លីម ) អាយុ ៦៦ឆ្នាំ សព្វថ្ងៃរស់នៅភូមិធ្វីខាងត្បូង ឃុំអណ្តូងខ្មែរ ស្រុកទឹកឈូរ ខេត្តកំពត។ គាត់មកទទួលស្បៀងជាមួយចៅស្រីឈ្មោះ ម៉េត ចាន់មរកត អាយុ៨ឆ្នាំ និងចៅប្រុសឈ្មោះ ម៉េត បានមនោរាជ អាយុ៤ឆ្នាំ។ ក្រោយពីទទួលអំណោយហើយ មីង រ៉ីម វណ្ណារី បាននិយាយទាំងទឹកភ្នែកថាអាណិតចៅណាស់ព្រោះបែកម្តាយ៤ខែហេីយ (ណើ ចាន់ត្រា) ដែលត្រូវបានតុលាការឃុំខ្លួននៅគុកព្រៃសដោយអយុត្តិធម៍។
កូនស្រីគាត់មុនជាប់ឃុំគឺធ្លាប់ធ្វេីជាតំណាងចែកចាយផលិតផលអោយលោកស្រីពាណិជ្ជករដ៏ល្បីម្នាក់។ ចំពោះខ្ញុំគឺមានការអាណិតអាសូរកុមារទាំងពីរយ៉ាងខ្លាំងហេីយមិនដឹងថាពួកគេនឹងបានជួបម្តាយវិញនៅពេលណាទេ។ ប៉ុន្តែខ្ញុំមានជំនឿថាតុលាការនឹងផ្តល់យុត្តិធម័ដលគាត់មិនខាន។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។
No comments:
Post a Comment