កំពង់ធំ៖មន្ត្រីនគរបាល នៃស្នងការនគបាល ខេត្តកំពង់ធំម្នាក់ផ្កើន និងបទបញ្ជារបស់រាជរដ្ឋាភិបាល ខណៈពេលបញ្ហាការឆ្លងរាត្បាយជម្ងឺកូវិដ១៩ គឺហាមដាច់ខាត មិនឲ្យមានការជួបជុំផឹកស៊ី តែបែរលោក ប្រក់ ផានណូ ជាមន្ត្រីប៉ូលិស មានឋានៈជាមេប៉ុស្តិ៍ក្រវ៉ា បានឈ្លក់វង្វេង និងសុរា ជួបជុំផឹកស៊ីយ៉ាងសប្បាយ រហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ដោយយកអាវុធមកដេញគំរាមបាញ់លោកមេប៉ុស្តិ៍បាក់ស្នា និងមេឃុំដល់ផ្ទះ។
សូមបញ្ជាក់ថា លោកប្រក់.ផានណូ កន្លងមកធ្លាប់មានរឿងអាស្រូវ បាញ់បោះរួចម្តងមកហើយកាលពីជំនាន់លោក ឧត្តមសេនីយទោ.ជូ សំអាន ជាស្នងការនគរបាល រហូតមកដល់ថ្ងៃ២៧ ខែឧសភាឆ្នាំ២០២១ ជំងឺមហារីកចាស់ បានឆ្លងសារជាថ្មី ក្លាយជាមន្រ្តីទំនើង បានផឹកទឹកប្តូរនិស្ស័យ លុះជ្រាបពេញក្រពះអនុវត្តច្បាប់ពាល លោក ប្រក់ ផានណូ ផឺកស៊ីស្រវឹងទាញកាំភ្លើងអាកាបទ ពីក្នុងរថយន្តដេញគំរាមបាញ់មេប៉ុស្តិ៍បាក់ស្នា.និងលោកមេឃុំបាក់ស្នាដល់ផ្ទះមេឃុំបាក់ស្នា ម្ដងទៀត ។
បន្ទាប់ពីមាន ហេតុការណ៍លោកប្រក់.ផានណូ ដែលជានាយប៉ុស្តិ៍រដ្ឋបាលក្រវ៉ា ចំណុះឲ្យអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ក្រោមការគ្រប់គ្រងរបស់លោក សួង ថេន អធិការស្រុកបារាយណ៍ប្រើប្រាស់អាវុធ គំរាម ថានឹងបាញ់សម្លាប់មន្រ្តីជាកងកម្លាំង និងមន្រ្តីរាជការស៊ីវិល បង្ករឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ត្រូវបានលោកស្នងការនគរខេត្តកំពង់ធំ អញ្ជើញមកស្នងការដើម្បី សួរនាំដែលឈានដល់ការប្រើអំពើហិង្សា។
លោក ខេន ឈុនគ័រ.ស្នងការរងគរបាលខេត្តកំពង់ធំបានឲ្យដឹងតាមទូរស័ព្ទថា ករណីដេញបាញ់គំរាមសម្លាប់ របស់លោកប្រក់ ប្រក់.ផានណូ.ត្រូវបានអនុវត្តតាមវិន័យនគរបាលជាតិហើយ៕
No comments:
Post a Comment