ភ្នំពេញ ៖ មានការចែករំលែកនូវដំណឹងមរណ:ភាពដ៏សោកសៅរបស់នារីវ័យ ១៨ ឆ្នាំម្នាក់ដែលបានធ្វើឲ្យឪពុកម្ដាយក្រុមគ្រួសារសាច់ញាតិ បងប្អូន មិត្តភក្ដិ មានការតក់ស្លុតនិងសោកស្ដាយជាខ្លាំង។ នារីរងគ្រោះមានឈ្មោះ អៀម ម៉ាលីហ្សា ដែលករណីនេះគឺនាងបញ្ចប់ជីវិតខ្លួនដោយការលេបថ្នាំកណ្តុរនិងថ្នាំ Panadol ចំនួន២បន្ទះ ដោយសារតែបញ្ហា Depression។ដោយសារតែបញ្ហានៃជំងឺបាក់ទឹកចិត្ត (De pression) បានធ្វើឲ្យក្មេងស្រីវ័យ១៨ឆ្នាំម្នាក់ សម្រេចបញ្ចប់ជីវិតខ្លួនឯងទៅចោលឪពុកម្តាយនិងមិត្តភក្តិទាំងអាល័យបំផុត។
ជាការពិតចំពោះបញ្ហាជំងឺបាក់ទឹកចិត្តមិនមែនជារឿងលេងសើច ហើយរឹតតែមិនអាចធ្វេសប្រហែសដែរ ខណ:បច្ចុប្បន្នគេសង្កេតឃើញមានមនុស្សច្រើននាក់មកហើយ ពិសេសយុវវ័យតែម្តងបានសម្រេចជ្រើសរើសវិធីបញ្ចប់ជីវិតខ្លួនឯងព្រោះតែមិនអាចដោះស្រាយ ។យោងតាមការអះអាងនៅលើគណនីហ្វេសប៊ុកដែលមានឈ្មោះ MāLyy Yāā បានលើកឡើងដូច្នេះថា « MaLyy Zaa គាត់អត់បានចងករទេ បើមិនដឹងកុំចេះតែនិយាយកន្លែងណាដែលថា គាត់ចងក គាត់កើត depression ហើយលេបថ្នាំកណ្តុរ និង panadol អស់២បន្ទះ ឈប់និយាយថា គាត់ចងក»។
ដោយាឡែកបើចាប់អារម្មណ៍នៅលើគណនីហ្វេសប៊ុកនារីរងគ្រោះនេះ គឺនៅមុខថ្ងៃដែលនាងសម្រេចបញ្ចប់ជីវិតខ្លួនឯងពោលគឺកាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០២១ នាងបានបង្ហោះសារខ្លីមួយនៅលើហ្វេសប៊ុកខ្លួនថា «លាហើយ»។តាមការកត់សម្គាល់នាពេលបច្ចុប្បន្ន មានយុវវ័យច្រើននាក់ណាស់ដែលកំពុងមានជំងឺបាក់ទឹកចិត្ត ព្រោះជួបបញ្ហាជីវិតដែលមិនអាចដោះស្រាយបាន រហូតមានអ្នកខ្លះបានជ្រើសរើសផ្លូវបញ្ចប់ជីវិតខ្លួន ឯងដើម្បីអាចបញ្ចប់គ្រប់បញ្ហា។ ប៉ុន្តែក៏សូមរម្លឹកថា ការធ្វើបែបនេះមិនមែនជាដំណោះស្រាយល្អនោះឡើយ៕
No comments:
Post a Comment