លោក ឌួង ឆាយ៖ ប្ដេជ្ញាក្រោកឈរចាប់ផ្តើមសាងជីវិតថ្មី បន្ទាប់ពីជួបព្យុះបោកបក់ ក្នុងឆាកជីវិតគ្រួសារ! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោក ឌួង ឆាយ៖ ប្ដេជ្ញាក្រោកឈរចាប់ផ្តើមសាងជីវិតថ្មី បន្ទាប់ពីជួបព្យុះបោកបក់ ក្នុងឆាកជីវិតគ្រួសារ!

(ភ្នំពេញ)៖ អតីតឧកញ៉ា ឌួង ឆាយ បន្ទាប់ពីសឹកវិញ បានលើកឡើងថា៖លោកនឹងសាងជីវិតថ្មី ហើយសូមទោសរាល់កំហុសខុសឆ្គង របស់លោក កាលពីកន្លងមក!។លោក ឌួង ឆាយ បានលើកឡើងជាសំណេរបែបនេះ នៅលើ ហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី១៨.០៥.២០២១។

លោក ឌួង ឆាយ៖«ខ្ញុំបាទសូមទោសនៅរាល់កំហុសខុសឆ្គងរបស់ខ្ញុំបាទកន្លងរហូតមក។ បន្ទាប់ពីសឹកខ្ញុំបានយល់ច្រើនហេីយ គឺទម្លាក់ចិត្តគុំគួន បញ្ចប់បញ្ហាត្រឹមនេះ អនុគ្រោះ អហោសកម្ម នឹងរឿងគ្រប់យ៉ាងដែលបានកើតឡើង ងើបឈរចាប់ផ្តើមជីវិតថ្មី សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាដែលតែងតែលើកទឹកចិត្ត ជឿជាក់ និងគាំទ្ររូបខ្ញុំ ទោះមិនថាខ្ញុំនៅទីណា កំពុងជួបរឿងអ្វី វ័យប៉ុណ្ណេះហើយ ជួបតែរឿងខកបំណង រសាត់អណ្តែតគ្មានគោលដៅ ត្រូវគេតាមធ្វើបាប​ បំផ្លិចបំផ្លាញ ខ្ញុំបានទទួលស្គាល់ការពិតហើយ ទាំងអស់នេះគឺជាកម្មពាររបស់ខ្ញុំ។ 

ខ្ញុំនឹងខិតខំប្រើដៃទាំងពីរ​មកលុបលាងវិញដោយការសាងអំពើល្អជំនួស​ គុណដែលអ្នកបានជួយខ្ញុំកន្លងមក​ ខ្ញុំបានកាត់សងវិញរួចហើយនិងការអត់អោនមួយនេះ សង្ឃឹមថាអ្នកកែប្រែជាមនុស្សល្អវិញនៅថ្ងៃអនាគត ថ្មរបាក់មួយនេះនឹងកត់ទុកជាមេរៀន ចងចាំជាបទពិសោធន៍ដ៏ជូរចត់ក្នុងជីវិតខ្ញុំបាទសូមគោរពអរគុណថ្នាក់ដឹកនាំដែលតែងតែផ្តល់ឱកាស និងចិត្តមេត្តាសណ្តោសប្រោសប្រណៃចំពោះរូបខ្ញុំបាទ។ អគុណបងប្អូនល្អ អរគុណមិត្តល្អសម្រាប់ការស្រលាញ់រាប់អាន សម្រាប់ការបារម្ភ សួរនាំនឹងខ្វាយខ្វល់ពីសុខទុក្ខរបស់ខ្ញុំមួយរយៈនេះ។ ការចាញ់ឈ្នះមិនមែនជាក្តីសុខឡើយ រស់នៅដោយមិនបៀតបៀនគ្នាទើបជាសេចក្តីសុខពិត​។គ្មានសេចក្តីសុខណាស្មើសេចក្តីស្ងប់»។

សូមជម្រាបថា៖ អតីតលោក ឌួង ឆាយ បានអស់គោរមងារជាឧកញ៉ា ព្រោះរឿងហិង្សាក្នុងគ្រួសារវាយប្រពន្ធ។បន្ទាប់មកលោកបានបួសជាព្រះសង្ឃ លុះឥឡូវលោកបានសឹកវិញ និងបញ្ចេញសំណេរដូចខាងលើ គឺក្រោយពេលម្ដាយរបស់លោក ឡាយវីដេអូ ។រឿងឪពុកលោក មានស្រីក្រៅ និងបើកដៃឱ្យកូនប្រសារធ្វើបាបលោក ឌួង ឆាយ ។ ហើយបន្ទុកសេដ្ឋកិច្ចគ្រួសារ ជាច្រើនដែលលោក ឌួង ឆាយ ត្រូវរ៉ាប់រងនិងទទួលបន្ទុក ដោះស្រាយក្រោយពេលសឹករួច។






No comments:

Post a Comment

Pages