អាជ្ញាធរខេត្តបាត់ដំបង បង្ក្រាបវង់ល្បែងភ្នាល់ទឹកភ្លៀង នៅក្រុងបាត់ដំបង បានតែអ្នកលេងកំប៉ិចកំប៉ុក ចំណែកអ្នកកាងនិងអ្នកនៅពីក្រោយខ្នង មិនដែរបង្ក្រាបបានម្តងណាទាល់តែសោះ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

អាជ្ញាធរខេត្តបាត់ដំបង បង្ក្រាបវង់ល្បែងភ្នាល់ទឹកភ្លៀង នៅក្រុងបាត់ដំបង បានតែអ្នកលេងកំប៉ិចកំប៉ុក ចំណែកអ្នកកាងនិងអ្នកនៅពីក្រោយខ្នង មិនដែរបង្ក្រាបបានម្តងណាទាល់តែសោះ

បាត់ដំបង៖លោក ណុប ដារ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងទឹកដីខេត្តបាត់ដំបង នឹងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តបាត់ដំបង បានចុះបង្រ្កាបទីតាំងភ្នាល់ទឹកភ្លៀង នៅចំណុចក្រោយផ្សារភូ ពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ សូមបញ្ជាក់ថា៖ នៅក្នុងយុទ្ធនាការនេះ បង្ក្រាបបានមេវង់ល្បែងភ្នាល់ទឹកភ្លៀង នឹងជាម្ចាស់ទីតាំងចលត លេងល្បែងភ្នាល់ទឹកភ្លៀងចំនួន១នាក់ ឈ្មោះ​ ពេជ្រ​ សុធា​ ភេទប្រុស​ អាយុ​ ៤០​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។ ចំណែកវត្ថុតាង​ដកហូត​រួម​មាន​ ៖​ ឧបករណ៍​កែច្នៃ​ សម្រាប់​ ត្រង​ទឹកភ្លៀង​ ០១​។វិទ្យុ​ទាក់ទង​ចំនួន​ ០៣​ គ្រឿង​។រថយន្ត​ ម៉ាក​ TOYOTA RUSH ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AY 1982 ០១​ គ្រឿង​។ ដោយឡែកវត្ថុតាងនិងម្ចាស់ទីតាំង ត្រូវបានបញ្ជូនមកកាន់ ស្នងការនគរបាលខេត្តបាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ដោយឡែកមហាជននៅក្នុងខេត្តបាត់ដំបង បានលើកឡើងថា៖ ការបង្ក្រាបករណីវង់ល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់នៅចំណុចទីតាំងខាងលើនេះ តើបង្ក្រាបបានប៉ុន្មានាទី។ពីព្រោះកន្លងមកសមត្ថកិច្ច បានបង្រ្កាបជាញឹកញយផងដែរ? ប៉ុន្តែក្រុមអ្នកញៀនល្បែងខាងលើនេះ នៅតែងតែបន្តបើកលេងវិញ បានដោយរលូនជាបន្តបន្ទាប់។សូមបញ្ជាក់ថា៖វង់ល្បែងភ្នាល់ទឹកភ្លៀងខាងលើនេះ មានខ្នងបង្អែកធំសម្បើមណាស់នៅពីក្រោយខ្នង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចខេត្តបាត់ដំបង មិនដែលបង្ក្រាបបានអ្នកកាងឬអ្នកនៅពីក្រោយខ្នង វង់ល្បែងភ្នាល់ទឹកភ្លៀងខាងលើនេះនោះទេ?ដោយបង្ក្រាបបានតែអ្នកលេងតូចតាចតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា៖វង់ល្បែងភ្នាល់ទឹកភ្លៀង ដ៌ធំបំផុតខាងលើនេះត្រូវបានគេផ្តល់ព័ត៌មានមកយ៉ាងច្បាស់ៗថា៖ គឺបុគ្គលឈ្មោះ អ៊ួន តាល់ និងបក្សពួកមួយចំនួនទៀត ជាអ្នកកាងនិងនៅពីក្រោយខ្នង វង់ល្បែងភ្នាល់ទឹកភ្លៀង តែងតែបើកលេងយ៉ាងគគ្លើនជាទីបំផុត ដោយមិនញញើត និងសមត្ថកិច្ចក្រុង ខេត្តបាត់ដំបង បន្តិចណាសោះឡើយ? ដោយបុគ្គលឈ្មោះអួតាល់ និងបក្សពួក តែងតែផ្គើននិងបំពាន នូវគោលនយោបាយភូមិ ឃុំ មានសុវត្តិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជាទៀតផង។ ពាក់ព័ន្ធនិងវង់ល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់ខាងលើនេះ មហាជនបានសំណូមពរដល់ អគ្គស្នងការនគរបាលជាតិ គឺនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា រួមនិងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង មេត្តាជួយពិនិត្យ និងចាត់វិធានការ ទៅលើបុគ្គលឈ្មោះអួនតាល់ និងបក្សពួកមួយចំនួនទៀត យកមកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខាងតែបាន។












No comments:

Post a Comment

Pages