កាកបាទក្រហមកម្ពុជា រៀបចំពិធីប្រគល់-ទទួលផ្ទះ ជំហានទី១ ចំនួន ៥០ខ្នង ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

កាកបាទក្រហមកម្ពុជា រៀបចំពិធីប្រគល់-ទទួលផ្ទះ ជំហានទី១ ចំនួន ៥០ខ្នង ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រ នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

ពោធ៌សាត់៖នៅថ្ងៃសៅរ៍ ទី ១២ ខែមិថុនា ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់-ទទួលផ្ទះជំហានទី១ ចំនួន ៥០ខ្នង ជូនគ្រួសារអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន ៥០គ្រួសារ រស់នៅភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។​ នេះជាការប្រគល់ជំហានទី១ បន្ទាប់ពីមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិដ្ឋានបានគ្រប់គ្រាន់ ហើយដែលកាកបាទក្រហមកម្ពុជា នឹងរៀបចំពិធីប្រគល់-ទទួលផ្ទះជាបន្តបន្ទាប់ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រឱ្យគ្រប់ចំនួន ៦២៨គ្រួសារ នៅទូទាំងខេត្តពោធិ៍សាត់។ 

ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន ខេត្តពោធិ៍សាត់។ក្នុងឱកាសនោះ​ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានឡើងមានមតិស្វាគមន៍ និងបានលេីកឡេីងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងជួយដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម​ ពិសេសអតីតយុទ្ធជន​ និងបានសម្តែងនូវការគោរពកោតសសសើរដ៏ស្មោះអស់ពីដួងចិត្តចំពោះគុណបំណាច់ដ៏ថ្លៃថ្លាប្រកបដោយវីរភាពរបស់បងប្អូនអតីតយុទ្ធជន និងគ្រួសារ ដែលបានធ្វើពលីកម្មគ្រប់បែ​បយ៉ាង​ចំពោះជាតិមាតុភូមិយើង។ 

ជាមួយគ្នានោះ ក្នុងនាមកាកបាទក្រហមកម្ពុជា លោកជំទាវ ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកចំពោះបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដែលមានគុណបំណាច់ដ៏ធំធេងបានលះបង់សាច់ស្រស់ឈាមស្រស់ និងពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។ ឆ្លៀតក្នុងឱកាសនោះដែរ​ លោកជំទាវ បានពាំនាំនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ដែលតែងតែឧបត្ថម្ភគាំទ្រ​ ហេីយមានការជឿជាក់​មកលេីកាកបាទក្រហមកម្ពុជា​ និងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង ក្រុមជាងសាងសង់ផ្ទះ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារគ្រប់សព្វបែបយ៉ាងដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិឋានថ្មីនេះ។

លោកជំទាវ បានលើកឡើងថា ការប្រគល់ផ្ទះជូនបងប្អូនអតីតយុទ្ធជននៅថ្ងៃនេះ គឺជាការគិតគូរយ៉ាងហ្មត់ចត់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលពិធីប្រគល់ជំហានទី១ និងជំហានបន្តបន្ទាប់​ទៀត គឺត្រូវរៀបចំឱ្យបានត្រឹមត្រូវនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អគ្គិសនី បន្ទប់ទឹក អណ្តូងទឹក របងផ្ទះ -ល- ដេីម្បីឱ្យបងប្អូនអតីតយុទ្ធជនអាចចូលរស់នៅដោយងាយស្រួល និងអាចប្រកបរបរបង្កបង្កើនផល​ ឬអាជីវកម្មខ្នាតតូចបាន​ ទន្ទឹមនឹងដំណេីរការសាងសង់សាលារៀន​ មណ្ឌលសុខភាព​ ក៏បានចាប់ផ្តេីមហេីយដែរ។ លោកជំទាវ​ មានការជឿជាក់ថា​ បងប្អូនអតីតយុទ្ធជនទាំងអស់​ នឹងចាប់ផ្តេីមកសាងជីវិតថ្មី​ នៅលេីទឹកដីថ្មី​ ប្រកបដោយក្តីសង្ឃឹម​ មានសុភមង្គល​ និងមានជីវភាពរីកចម្រេីនរុងរឿងតរៀងទៅ។ ជំនួសមុខឱ្យគ្រួសារអតីតយុទ្ធជនទាំងអស់​ និងក្នុងនាម​សមាគមអតីតយុទ្ធជនកម្ពុជា​ ឯកឧត្តមទេសរដ្ឋមន្ត្រី​ គន់​ គីម​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលជាមាតាមនុស្សធម៌​ តែងតែយកចិត្តទុកដាក់​ គិតគូរពីសុខទុក្ខ​ ជាពិសេសខិតខំអំពាវនាវសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ ដេីម្បីបានថវិកាយកមកសាងសង់ផ្ទះ​ទុកជាកេរមរតកដ៏ថ្លៃថ្លាជូនបងប្អូនអតីតយុទ្ធជនកម្ពុជានាពេលនេះ។ 

ថ្លែងក្នុងឱកាសនោះដែរ​​​ ឯកឧត្តមទេសរដ្ឋមន្ត្រី​ គន់​ គីម​ បានពាំនាំការផ្តាំផ្ញេីសួរសុខទុក្ខ​ និងក្តីនឹករលឹកពីសំណាក់​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ និងជាប្រធានសមាគមអតីតយុទ្ធកម្ពុជា​ ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់​ ជាពិសេសបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ជូនគ្រួសារអតីតយុទ្ធជនក្រីក្រក្នុងខេត្តពោធិ៍សាត់ទាំង​ ៦២៨គ្រួសារ ដែលគ្រួសារនីមួយៗទទួលបានដីទំហំ ៧០ម៉ែត្រ គុណនឹង ១៥០ម៉ែត្រ​ នៅភូមិ​ ប៊ុន​ រ៉ានី​ សែនជ័យដំណាក់ត្រយឹង​ ឃុំព្រងិល​ ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់​។ ជាមួយគ្នានេះ​ សម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ បានផ្តល់ជូនអគារសិក្សា​ ១ខ្នង​ ២ជាន់​ មាន​ ១២បន្ទប់,​ ទីចាត់ការ​ ១ខ្នង,​ អគារស្នាក់នៅគ្រូ​ ១ខ្នង​ ២ជាន់​ មាន​ ១០បន្ទប់,​ មណ្ឌលសុខភាព​មួយ​ ដែលមានអគារជំងឺទូទៅ​ ១ខ្នង,​ អគារសម្ភព​ ១ខ្នង,​ អគារស្នាក់នៅពេទ្យ​ ១ខ្នង​ ២ជាន់​ មាន​ ១០បន្ទប់,​ ផ្លូវចូលក្រាលគ្រួសក្រហមប្រវែង​ ១២គីឡូម៉ែត្រ​ និងផ្លូវក្នុងបរិវេណសម្រាប់បងប្អូនទាំង​ ៦២៨គ្រួសារ​ មាន​ប្រវែង​ ៥៩គីឡូម៉ែត្រ​ផងដែរ។ 

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានផ្ទះ ១ខ្នង ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលផ្ទះនីមួយៗ មានទំហំ ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ ៣.៥០០ដុល្លារអាមេរិក។ ដោយឡែក បង្គន់អនាម័យដាច់ដោយឡែក មានតម្លៃ ២៧០ដុល្លារអាមេរិក។ បន្ថែមពីនេះ អំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ៤លីត្រ, អំបិល ២គីឡូក្រាម, ដុំស៊ុបខ្នរ ១០ប្រអប់តូច, ម្ស៉ៅសាប៊ូ ២គីឡូក្រាម, ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់, កន្ទេល ១, ពាងទឹក ១, ប៉ោតទឹក ២, ចបកាប់ ១, កាំបិតផ្គាក់ ១, កំសៀវទឹក ១, ឆ្នាំងបាយ ១, ឆ្នាំងសម្ល ១, ជ្រុញ ១, ខ្ទះឆា ១, ចានបាយ ១២, ចានសម្ល ៦, ចានដែកធំ-តូច ២, កាំបិតធំ-តូច ២, វែកបាយ ២, វែកសម្ល ២, វែកឆា ២, សម-ស្លាបព្រា ១២គូ, កែវទឹក ១២, បោយទឹក ២, និងថវិកា ១០ម៉ឺនរៀល៕
























No comments:

Post a Comment

Pages