គួរឲ្យសង្វេគណាស់!ស្រ្តីម្នាក់បីកូនខ្ចីអាយុជាង១ខែដើរចេញពីផ្ទះទាំងកណ្តាលអាធ្រាត្រ ដោយសារតែអត់ទ្រាំមិនបាននូវទង្វើរបស់ប្ដីចិត្តអប្រិយ​ ធ្វេីបាបទាំងផ្លូវកាយនិងផ្លូវចិត្តសឹងតែរាល់ថ្ងៃ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

គួរឲ្យសង្វេគណាស់!ស្រ្តីម្នាក់បីកូនខ្ចីអាយុជាង១ខែដើរចេញពីផ្ទះទាំងកណ្តាលអាធ្រាត្រ ដោយសារតែអត់ទ្រាំមិនបាននូវទង្វើរបស់ប្ដីចិត្តអប្រិយ​ ធ្វេីបាបទាំងផ្លូវកាយនិងផ្លូវចិត្តសឹងតែរាល់ថ្ងៃ

(ភ្នំពេញ​) ៖​ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃេីញបីកូនខ្ចីដើរតាមដង ផ្លូវ នាវេលាម៉ោងជាង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​១០​ ខែមិថុ នា​ ឆ្នាំ​២០២១​នេះ ស្ថិតនៅត្រង់ចំណុចមុខភ្នំពេញស្ពតក្លិប​ តាមបណ្ដោយផ្លូវលេខ២៧១​ ក្នុងសង្កាត់បឹងទំពុនទី១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

​បេីតាមសម្ដីស្ត្រីខាងលេីបានយំរៀបរាប់ទាំងអួលដេីម​ក ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា​÷ រូបគាត់ទេីបតែសម្រាលបានកូនស្រី​ អាយុជាង១ខែ​ប៉ុណ្ណោះ ដោយគាត់បានស្រឡាញ់ប្តីគេជាង៣ឆ្នាំ​មកហើយ។ ស្ត្រីរូបនេះបានបន្តថា​÷ ប្ដីរបស់គាត់តែងតែវាយធ្វេីបាបគាត់តាំងពីគាត់មានផ្ទៃពោះរហូតដល់សម្រាលកូន​រួច​ ជាពិ សេសវាយធ្វេីបាបរូបគាត់នៅចំពោះមុខប្រពន្ធដេីមថែមទៀត​ទេី បធ្វេីឲ្យគាត់ពិបាកចិត្តអត់ទ្រាំលែងបាន​ ក៏សម្រេចចិត្តបីកូនតូចដើរចេញពីផ្ទះដែលស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ​១​ ខណ្ឌមា នជ័យ​ រាជធានីភ្នំពេញបំណងទៅផ្ទះម្ដាយរបស់គាត់នៅឯស្រុកស្អាង​ ខេត្តកណ្ដាល​ ទាំងដែលខ្លួនគ្មានលុយសូម្បីតែ១រៀល​ និងគ្មានសម្ភារៈសម្រាប់ពាក់ឲ្យកូនតូចតាមខ្លួនទៀតផង​ ។ 

ដោយឃេីញស្ថានភាពស្ត្រីបីកូនខ្ចីដេីរតាមដងផ្លូវទាំងកណ្ដាលអាធ្រាត្រ យំផង ទាំងឃ្លានអាហារផង គួរឲ្យអាណិតអាសូរជាពន់ពេក ទើបបងប្អូនអ្នកសារព័ត៌មានជាច្រេីនអង្គភាព ក៏បានធ្វេីការឡាយផ្ទាល់សួរនាំ​ និងអំពាវនាវដល់សប្បុរសជនដែលមាន ចិត្តអាណិតអាសូរ ដល់ស្ត្រីកូនខ្ចីខាងលេីដេីម្បីជួយ​ដល់រូបគាត់ក្រែងទទួលបានថវិកាខ្លះៗសម្រាប់យកទៅទិញសម្ភារៈឱ្យកូនប្រេីប្រាស់​ និងទឹកដោះគោ​ឱ្យកូនបៅ ។នៅទីបំផុតក៏មានសប្បុរសជនមួយចំនួនបានឧបត្ថម្ភថវិកាតាមរ យៈធនាគារABAមកកាន់អ្នកសារព័ត៌មានបានថវិកាចំនួន220$​ប្រគល់ជូនស្ត្រីខាងលេី​ និងធ្វេីដំណេីរទៅផ្ទះម្ដាយរបស់ខ្លួននៅឯស្រុកស្អាង​ ខេត្តកណ្ដាល​ តាមរយៈPassApp Taxisទាំងកណ្តាលអាធ្រាត្រ៕






No comments:

Post a Comment

Pages