ស្ត្រីម្នាក់ត្រូវមេភូមិស្ទឹង វាយបណ្តាល ឱ្យរងរបួសផ្ទៃមុខ ដាក់ពាក្យបណ្តឹងទៅកាន់ព្រះរាជអាជ្ញាខេត្តកណ្តាល ប៉ុន្តែតុលាការ(តម្កល់ទុកឥតចាត់ការ) - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ស្ត្រីម្នាក់ត្រូវមេភូមិស្ទឹង វាយបណ្តាល ឱ្យរងរបួសផ្ទៃមុខ ដាក់ពាក្យបណ្តឹងទៅកាន់ព្រះរាជអាជ្ញាខេត្តកណ្តាល ប៉ុន្តែតុលាការ(តម្កល់ទុកឥតចាត់ការ)









(កណ្ដាល)៖ ស្ត្រីទន់ខ្សោយម្នាក់ឈ្មោះ នួន គីមសួរ អាយុ៣៥ឆ្នាំ រស់នៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានទទូចស្នើសុំយុត្តិធម៌ ករណីបុរសម្នាក់ជាមេភូមិស្ទឹង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលបានប្រើអំពើហិង្សាមកលើខ្លួន ប៉ុន្តែត្រូវបានលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចេញលិខិតតម្កល់រឿងទុកឥតចាត់ការទៅវិញ ដែលករណីនេះបណ្ដាលឱ្យប៉ះពាល់សតិអារម្មណ៍ស្ត្រីរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត។

 សូមបញ្ជាក់ថា៖នៅល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ស្រ្តីឈ្នោះ នួនគីមសួរ «បានត្អូញត្អែរថា ដោយសារតែករណីប្រទាញប្រទង់ក្រដាសស្នាមមួយសន្លឹកបណ្ដាលឱ្យរហែកដោយអចេតនា ក៏ស្រាប់តែលោក លឹម ឡន មេភូមិស្ទឹង ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានវាយអ្នកស្រី ៣ដៃចំមុខ បណ្ដាលឱ្យរបួសទ្រុឌធ្មេញមួយគ្រាប់ និងរបួសស្នាមលើមុខ ដោយករណីនេះកើតហេតុកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨យប់ នៅចំណុចផ្ទះប្អូនជីដូនមួយជនរងគ្រោះឈ្មោះ ជា មុមនាង ស្ថិតនៅភូមិស្ទឹង» ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ស្ត្រីរងគ្រោះ បានបន្តទៀតថា លុះមកដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ អ្នកស្រីក៌បានដាក់ពាក្យបណ្ដឹងមកកាន់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល។ បន្ទាប់មកមួយរយៈ ខាងតំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានកោះហៅអ្នកស្រីទៅសួរនាំពីដំណើររឿងនេះ។ស្រាប់តែមួយរយៈ ក្រោយពេលជួបខាងមន្ត្រីតុលាការ បែរជាអ្នកស្រីទទួលបានលិខិតមួយចេញដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ចេញលិខិត «តម្កល់ទុកឥតចាត់ការ» ទៅវិញ ហើយអ្នកស្រីក៏បានដាក់ពាក្យតវ៉ាស្នើលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល រកយុត្តិធម៌ជូនអ្នកស្រីវិញផង។

អ្នកស្រី «បានសំដែងការខកចិត្តយ៉ាងពន់ពេកដែលលោក ឯក ស៊ុនរស្មី មិនបានរកយុត្តធម៌ជូនគាត់ជាជនរងគ្រោះ និងជាស្ត្រីទន់ខ្សោយដែលត្រូវបុរសជាមេភូមិម្នាក់ បានវាយដោយកណ្ដាប់ដៃពេញៗ មុខយ៉ាងដូច្នេះ ហើយស្នើសុំថ្នាក់លើមេត្តាពិនិត្យលើករណីនេះផង»។ពាក់ព័ន្ធនិងការប្រើអំពើហិង្សាខាងលើនេះលោកឡឹម ឡន (សាន់ដេ)មិនអាចសូមការបកស្រាយបំភ្លឺលំអិតបន្ថែមបាននោះទេ?ដោយសារតែមិនមានលេខទូរស័ព្ទដើម្បីទាក់ទង។

No comments:

Post a Comment

Pages