ក្មេងស្រីស្ទាវមួយក្រុម ណាត់វ៉ៃគ្នានៅភ្នំប្រុស បង្ហោះហ្វេស ប៊ុកខណះនេះ នគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាមបង្រ្កាបបានហើយ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្មេងស្រីស្ទាវមួយក្រុម ណាត់វ៉ៃគ្នានៅភ្នំប្រុស បង្ហោះហ្វេស ប៊ុកខណះនេះ នគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាមបង្រ្កាបបានហើយ

ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍អោយដឹងនៅល្ងាចថ្ងៃ៤ មិថុនា ថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះបន្ទាប់ពីទទួលបានព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុកភ្លាមរូបលោក បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ​សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចុះធ្វើការស្រាវជ្រាវបង្ក្រាប ករណី ហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក) កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង០០នាទី នៅចំណុចតាមផ្លូវឡើងលើវត្តភ្នំប្រុស ស្ថិតនៅក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និង ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន១១នាក់។

 ១-ឈ្មោះ ភ័ក្រ ធារ៉ា ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម   ។២-ឈ្មោះ ឈួន សុខរី ភេទស្រី អាយុ១៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិច្រនៀង ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម  ។៣-ឈ្មោះ ផេន ស្រីលីស ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។៤-ឈ្មោះ ទិត្យ សុខជា ភេទស្រី  អាយុ១៩ឆ្នាំ ជាតិខ្មែរនៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។៥-ឈ្មោះ លីម ផារី ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ នៅភូមិគោកទទា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

៦-ឈ្មោះ ហ៊ី លីដែត ភេទស្រី អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។៧-ឈ្មោះ ឆែម លីណា ភេទស្រី អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។៨-ឈ្មោះ សោម ស្រីធំ ភេទស្រី អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។៩-ឈ្មោះ កែម ស្រីលីស ភេទស្រី អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។១០-ឈ្មោះ វ៉ាន់ ស៊ីថាត ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។១១-ឈ្មោះ រ៉េត សុផារី ភេទស្រី អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិគោកទទា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍ស្នងការបានមានប្រសាសន៍អោយដឹងបន្តថា បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យទាំង១១នាក់បានឆ្លើយសារភាពថា ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៥ល្ងាច មានឈ្មោះ រ៉េត សុផារី ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិគោកទទា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងឈ្មោះ ភ័ក្រ ធារ៉ា ហៅ កា ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានមានទំនាស់ជាមួយភាគីម្ខាងទៀតមានឈ្មោះ ហ៊ី លីដែត ភេទស្រី អាយុ១៧ឆ្នាំជាតិខ្មែរ មានទីលំនៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានធ្វើការឌឺដង លើកម្រាមដៃដាក់គ្នា ទៅវិញទៅមក ហើយបានណាត់គ្នាតាមឆាត (Masseger)ដើម្បីវាយគ្នា ។

លុះដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៦ និង០០នាទី ឈ្មោះ រ៉េត សុផារី និងឈ្មោះ ភ័ក្រ ធារ៉ា ហៅ កា បានប្រមូលបក្សពួកមាន ណាត់វាយគ្នានៅលើវត្តភ្នំប្រុស ពេលនោះក៏បានឈ្លោះប្រកែក និងវាយតប់គ្នាទៅវិញទៅមកតែម្ដង។លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នជនសង្ស័យចំនួន១១នាក់ខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សាន សិភៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ៕














No comments:

Post a Comment

Pages