សមត្ថកិច្ចជំនាញ ក ប ប សាខាខេត្តស្វាយរៀងរកឃើញ អាល់កុលក្លែងក្លាយជាច្រើនលីត្រ ដែលមានសារធាតុមេតាណុល - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សមត្ថកិច្ចជំនាញ ក ប ប សាខាខេត្តស្វាយរៀងរកឃើញ អាល់កុលក្លែងក្លាយជាច្រើនលីត្រ ដែលមានសារធាតុមេតាណុល


ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញ ក ប ប សាខាខេត្តស្វាយរៀង
សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ នៅតាមបណ្ដា ឪសថស្ថាន ជាពិសេស ពិនិត្យផលិតស្រាស និងស្រាថ្នាំស្ថិតក្នុងក្រុង ស្វាយរៀង និង ស្រុកស្វាយជ្រំ ដោយបានរកឃើញ អាល់កុលក្លែងក្លាយ ជាច្រើនលីត្រដែល មានសារធាតុមេតាណុល។

ការចុះត្រួតពិនិត្យនេះធ្វើឡើងនៅព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០២១ស្ថិតនៅក្នុងក្រុង ស្វាយរៀង និងស្រុកស្វាយជ្រំ។លោក ផឹង និល ប្រធានសាខា ក ប ប ខេត្តស្វាយរៀងបានអោយដឹងថាដោយមានការណែនាំពី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក ប ប អោយចុះតាមដានទៅលើ ស្រាស ស្រាថ្នាំ អាល់កុល  ទើបមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតំលៃទំនិញ នៅតាមបណ្ដា ឪសថស្ថាន ជាពិសេស ពិនិត្យផលិតស្រាស និងស្រាថ្នាំដែលស្ថិតនៅតាមបណ្ដារក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ ។

ដោយមន្ត្រីជំនាញ ក ប ប បានពិនិត្យទៅលើ អាល់កុល  ជែលលាងដៃនៅតាម ឪសថស្ថានចំនួន ១៣ទីតាំងនិង ស្រាស ស្រាថ្នាំចំនួន ១២ កន្លែងដោយមន្ត្រីបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមទៅលើអាល់កុល  ជែលលាងដៃ និង ស្រាស ស្រាថ្នាំ ដើម្បីស្វែងរកសារធាតុមេតាណុល ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ  ។

ជាលទ្ធផលក្រោយការចុះអនុវត្តការងារ  មន្ត្រីជំនាញយើងបានរកឃើញអាល់កុលក្លែងក្លាយ ចំនួន ១៥ លីត្រ ( មានសារធាតុមេតាណុណ )និងបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះធ្វើការដុតកម្ទេចចោលភ្លាមៗតែម្តង ៕

         

No comments:

Post a Comment

Pages