តំណាង៤នាក់របស់អតិថិជន ៥៦៣ នាក់ ដែលកំពុងមានបញ្ហាជាមួយក្រុមហ៊ុន Goldfx Investment Co., Ltd ជួបឯកឧត្តមដួង តារា ដើម្បីដាក់ពាក្យគោរពសុំអន្តរាគមន៌មកសម្តេចតេជោ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

តំណាង៤នាក់របស់អតិថិជន ៥៦៣ នាក់ ដែលកំពុងមានបញ្ហាជាមួយក្រុមហ៊ុន Goldfx Investment Co., Ltd ជួបឯកឧត្តមដួង តារា ដើម្បីដាក់ពាក្យគោរពសុំអន្តរាគមន៌មកសម្តេចតេជោ

 

ភ្នំពេញ៖ភ្នំពេញ៖ ឯកឧត្តមដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា៖កាលពីព្រឹកមិញថ្ងៃទី ៨ មិថុនា ខ្ញុំបានជួបតំណាង៤នាក់របស់អតិថិជន ៥៦៣ នាក់ ដែលកំពុងមានបញ្ហាជាមួយក្រុមហ៊ុន Goldfx Investment Co., Ltd ដែលកន្លងទៅពួកគាត់បានប្រាប់ថាបានបាត់បង់ប្រាក់ជាច្រើនលានដុល្លារតាមរយះការដាក់ទុនជាមួយក្រុមហ៊ុន។ 

តំណាងពលរដ្ឋទាំង៥៦៣នាក់ ក៏បានដាក់ពាក្យគោរពសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តី​ ហើយខ្ញុំក៏បានខិតខំជួយសម្របសម្រួលជាមួយតំណាងក្រុមហ៊ុន GFX និងជាមួយតំណាងពលរដ្ឋបាន៤លើករួវមកហើយផងដែរ។ ដោយសារស្ថានភាពកូវីដ-១៩ ខ្ញុំបានសំណូមពរអោយភាគីពលរដ្ឋអត់ធ្មត់ហើយបន្តដោះស្រាយដោយសន្តិវិធីជាមួយក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ខាងតំណាងក្រុមហ៊ុនក៏បានស្នើមកខ្ញុំអោយជួយសម្របសម្រួលជាមួយពលរដ្ឋអោយបន្តារអត់ធ្មត់ ខាងក្រុមហ៊ុននឹងដោះស្រាយជូនពួកគាត់។ 

កាលពីថ្ងៃទី ៣១ ឧសភា កន្លងទៅនេះខាងភាគីក្រុមហ៊ុនក៏បានស្នើមកខ្ញុំអោយបន្តជួយសម្រួលជាមួយតំណាងពលរដ្ឋទាំង ៥៦៣នាក់ “ សុំអោយបងប្អូនសម្រួលអារម្មណ៍អោយបានស្ងប់ស្ងាត់សិន ក្នុងដំណាក់កាលក្រុមហ៊ុនកំពុងខិតខំប្រឹងប្រែងដោះស្រាយអោយបានសមស្របបំផុតជូនពួកគាត់ “។  ខ្ញុំសង្ឃឹមនិងមានជំនឿលើការទទួលខុសត្រូវរបស់ ក្រុមហ៊ុន GFX ដែលកំពុងខិតខំដោះស្រាយជូនបងប្អូនទាំង៥៦៣នាក់ បានក្នុងពេលឆាប់ៗនេះមិនខាន។ ជាមួយគ្នានេះដែរ​ ខ្ញុំក៏កំពុងរៀបចំរបាយការណ៍ចុងក្រោយមួយដើម្បីផ្តល់ជូនក្រុមហ៊ុន​ GFX។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

No comments:

Post a Comment

Pages