ខេត្តកណ្តាល៖បើយោងប្រភពពី អធិការដ្ឋាននគរបាល ស្រុកមុខកំពូល នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា យុវជនមួយក្រុម តែងតែធ្វើ សកម្មភាព ស្ទាក់ចាំប្លន់ម៉ូតូ ប្រជា ពលរដ្ឋ ធ្វើដំណើរតាម ដងផ្លូវជាតិលេខ៦ បង្កឲ្យមានការភ័យ ខ្លាច ពេលនេះ កម្លាំងអន្តរាគមន៍ ស្រុកមុខកំពូលសហការ ជា មួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៧ ឃុំ និងកម្លាំងប្រ ជាការពារ ឃាត់ខ្លួនបានហើយ ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំ បង ស្រុកមុខកំពូល ខេត្តកណ្ដាល នៅវេលាម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ។ជនសង្ស័យ ឈ្មោះ ផុន សុផានិត អាយុ ២៦ឆ្នាំ , ឈ្មោះ ស៊ឹង ណារ៉ាក់ អាយុ ១៨ឆ្នាំ , ឈ្មោះ ទិត្យ បញ្ញាខារិន អាយុ ១៩ឆ្នាំ យុវជនសង្ស័យ ៣នាក់នេះ មានមុខរបរ មិនពិតប្រាកដ និង ឈ្មោះ ម៉ាលី រ៉យ៉ើ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ លក់អីវ៉ាន់ តាមអនឡាញ ។
នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:៣០នាទី ទៀប ភ្លឺ កម្លាំងចេញល្បាត ពួនស្ទាក់ រហូតដល់វេលាម៉ោង ៣ នាទីទៀបភ្លឺ ក៏បានឃើញរថយន្ត និងជនសង្ស័យ ខាងលើ ឈប់នៅចិញ្ចើម ផ្លូវជាតិលេខ៦ ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ដោយសង្ស័យ កម្លាំងយាមល្បាត ឈប់រថយន្តបម្រុងចុះសួរ នាំ ត្រួតពិនិត្យ ភ្លាមនោះ ជនសង្ស័យ ក៏បាននាំគ្នាបើករថ យ ន្តរត់គេចតាមបណ្ដោយផ្លូវ ជាតិលេខ៦។ ពេលមកដល់ចំណុ ច តារាងបាល់ នំបញ្ចុក របស់ឈ្មោះ យឹម ប៊ុនលាង ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ជន សង្ស័យ ក៏បានទម្លាក់ដាវចោលនៅទីនោះ។
កម្លាំងយាមល្បាតដេញពីក្រោយ រហូតមកដល់ចំណុចមុខឡ ឥដ្ឋ របស់ឈ្មោះ ព្រាប កុយ ស្ថិតនៅភូមិក្រោម ឃុំព្រែកអញ្ចា ញ ស្រុកមុខកំពូល ខេត្តកណ្ដាលក៏ត្រូវកម្លាំង សមត្ថកិច្ច មួយក្រុមទៀត ស្ទាក់ចាប់បានរថយន្តនោះជាប់ហើយក៏បាននាំ ជន សង្ស័យ និងរថយន្តខាងលើ មកធ្វើការសួរនាំ នៅអធិការដ្ឋាន នគរបាលស្រុក ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៤ នាក់ ឆ្លើយសារ ភាពថាៈ នៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមខ្លួនបានមកឈប់រថយន្តខាងលើ រៀបចំធ្វើសកម្មភាពប្លន់យកម៉ូតូ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ តែមិនទាន់បានធ្វើសកម្មភាព ក៏ត្រូវសមត្ថកិច្ចឃាត់បាន។
កន្លងមក ក្រុមខ្លួន ធ្លាប់មកធ្វើសកម្មភាព ក្នុងស្រុកមុខកំពូល តាមបណ្ដោយ ផ្លូវជាតិលេខ៦ ចំនួន ៣ លើក បានសម្រេចចំ នួន ១លើក គឺប្លន់ម៉ូតូពីជនរងគ្រោះ ឈ្មោះ យ៉ុន សុផានិត កា លពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៥:១០ នាទីទៀបភ្លឺ ចំណុចភូមិក្រង់ស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល បានម៉ូតូម៉ាកហុងដា C125ពណ៌ខ្មៅ ស៊េរីឆ្នាំ២ ០២០ ចំនួន ១គ្រឿងក្រោយពីយក ម៉ូតូបាន ក៏យកទៅលក់ នៅម្ដុំឃ្លាំងរំសេវ រាជធានីភ្នំពេញ ក្នុងមួយគ្រឿង បានតម្លៃ៦០ ០ ដុលា្លរ ។បច្ចុប្បន្ន ជនសង្ស័យ ទាំង ៤នាក់ ខាងលើ ត្រូវបានឃាត់ខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ស្រុកមុខកំពូល ហើយកម្លាំងជំនាញកំពុងកសាង សំណុំរឿង ដើម្បីបន្តចាត់ ការតាមនីតិវិធីច្បាបើ៕
No comments:
Post a Comment