(ព្រៃវែង)៖ ក្រុមអាជីវករអ្នកដឹកផ្លែឈើមកពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា បានអះអាងថា៖ គយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានគាបសង្កត់ពួកគាត់ រាប់ក្បាលឡាន កំណត់យកលុយ ចូលហោប៉ៅក្នុង១ជើងៗ ចាប់ពី១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀលពិតប្រាកដមែន!។ពោលគឺពួកគាត់ហ៊ានស្បថដាក់ជីវិត ហ៊ានឱ្យក្រឡាប់ឡាន និងរន្ទះបាញ់ស្លាប់តៃហោង ប្រសិនជាពួកខ្លួននិយាយបំភ្លើសខុសការពិត។
អាជីវករឈ្មោះ ជា ឆៃនី ភេទស្រីអាយុ២៨ឆ្នាំ បច្ចុប្បន្ននៅផ្សារនាគមាស ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបញ្ជាក់ថា៖ គាត់បានដឹកផ្លែ(គូលែន)ពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា ដោយប្រើរថយន្តវ៉េអងក្នុង១ជើងគឺត្រូវបង់លុយ ឱ្យគយចល័តផ្លូវជាតិលេខ១ ចំនួន៣០ម៉ឺនរៀល យ៉ាងទៀងទាត់!។អ្នកស្រីបន្ថែមទៀតថា៖ រថយន្តគាត់មានក្រដាសបង់ពន្ធពីព្រំដែន ក៍នៅតែបង់លុយចូលហោប៉ៅ គយចល័តចំនួន៣០ម៉ឺនរៀលដដែរ? គឺរាល់លើកតែម្ដង។ក្នុងនោះប្រសិនជាមិនមានក្រដាសស្នាមពីព្រំដែនទេ គឺត្រូវបង់លុយចូលហោប៉ៅគយចល័តច្រើនណាស់ ដល់រាប់លានរៀលក្នុង១ជើងៗ។
អាជីវកររូបនេះបានលើកឡើងទៀតថា៖ រឿងបង់លុយ ចូលហោប៉ៅ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ទាំងនោះ ជាទម្លាប់ទៅហើយ សម្រាប់អ្នករកស៊ីដូចពួកគាត់ គឺគ្មានអាជីវករណាម្នាក់គេចផុតឡើយ។ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រីហួសចិត្តខ្លាំងបំផុតនោះ គឺគយចល័ត តែងតែយកលុយពីអ្នកស្រីរាល់លើកសោះ!។ចុះហេតុអី? បែរជាចាប់ រថយន្តដឹកផ្លែគូលែន របស់អ្នកស្រី នៅយប់ទី០៨.០៦.២០២១។ពោលគឺចាប់រថយន្ត ចូលស្នាក់ការ រួចទារលុយចំនួន២០លានរៀល ទើបដោះលែងវិញ! លុះអ្នកស្រីពុំមានលទ្ធភាពបង់លុយចំនួន២០លានរៀល តាមកំណត់ ជាហេតុនាំឱ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១ ទុករថយន្តរួមនិងផ្លែឈើ ឱ្យ នៅស្អុយក្នុងស្នាក់ការតែម្ដងបណ្ដាលឱ្យខាតបង់ទំនិញផ្លែឈើគាត់ អស់ប្រាក់ប្រមាណជា៥០.០០០$ឯណោះ។
ដោយឡែកក្រុមអាជីវករផ្សេងទៀត បានអះអាងថា៖ ជារៀងរាល់លើកពួកគាត់ តែងតែបង់លុយ ចូលហោប៉ៅមន្ត្រីគយចល័តផ្លូវជាតិលេខ១ យ៉ាងទៀងទាត់ ពោលគឺបង់តាមកំណត់ របស់មន្ត្រីគយ ខណៈរាល់ការបង់លុយទាំងនោះ គឺមិនដែលមានក្រដាសស្នាម ឬបង់ពន្ធចូលរដ្ឋអ្វីទេ ជាក់ស្ដែងហុចលុយឱ្យគយផ្ទាល់ដៃតែម្តង។ប្រភពដដែលបញ្ជាក់ទៀថា៖ សម្រាប់រថយន្តដឹកផ្លែឈើចំណុះ២តោនកន្លះ ក្នុង១ជើងបង់លុយឱ្យគយចល័ត ចំនួន១០ម៉ឺនរៀលជាកំហិត!។ រថយន្តចំណុះ៥តោន បង់ចំនួន២០ម៉ឺនរៀលជាកំហិត រថយន្តវ៉េអងបង់ចំនួន៣០ម៉ឺនរៀលជាកំហិត។ជាមួយគ្នានោះដែរ តៃកុងឡាន រួមនិងអាជីវករ បានអះអាងដូចៗគ្នាថា៖ ពួកគាត់ហ៊ានស្បថដាក់ជីវិត ឱ្យក្រឡាប់ឡាន ឬរន្ទះបាញ់ស្លាប់តៃហោង ប្រសិនជាខ្លួននិយាយបំផ្លើសខុសការពិត ចំពោះការបង់លុយចូលហោប៉ៅ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ។
ឆ្លើយតបនិងការលើកឡើងខាងលើលោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ បានថ្លែងថា៖ រថយន្តដែលចាប់នៅក្នុងស្នាក់ការនោះ គឺមកពីមិនបានបង់ពន្ធ! ចំពោះសំនួរឿងយកលុយ៣០ម៉ឺនរៀលក្នុង១ឡាន.? លោក ផែន ភឿន បានបដិសេធថា មិនដឹងទេ! ។សូមបញ្ជាក់ផងដែលថា៖ក្នុងមួយថ្ងៃៗមានរថយន្តរាប់សិបគ្រឿង បានដឹកទំនិញគ្រប់ប្រភេទ ចេញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា ទាំងយប់ទាំងថ្ងៃ ដើម្បីចែកចាយតាមបណ្ដាខេត្តនានា ជាពិសេសគឺភ្នំពេញតែម្ដង ដោយឆ្លងកាត់ផ្លូវជាតិលេខ១ នឹងតែងតែឈប់នៅមុខស្នាក់ការគយចល័តចូលបង់លុយថ្លៃបាយទឹក ជូនគយចល័តផ្លូវជាតិលេខ១ ជាប្រចាំមិនដែលខាន ដោយមិនមានការត្រួតពិនិត្យនោះទេ? ជាហេតុនាំឱ្យលោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ សំងំកើបលុយ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ជាថ្នូរនិងមិនបង្ក្រាប បទល្មើសរត់ពន្ធ ឬផាកពិន័យចូលរដ្ឋ៕
មហាជនបានលើកឡើងថា៖លោកផែន ភឿន គួរអោយមន្ត្រីក្រោមឱវាទរបស់ខ្លួន ត្រួតពិនិត្យរថយន្តដឹកបន្លែផ្លែឈើត្រីសាច់គ្រប់ប្រភេទ ដែលនាំចូល មកពីប្រទេសវៀតណាម ឆ្លងកាត់មុខស្នាក់ការរប់ខ្លួន ដើម្បីអោយដឹងថា៖បន្លែផ្លែឈើត្រីសាច់ទាំងនោះ?មានសារធាតុគីមីប៉ះពាល់សុខភាព អ្នកទទួលទានដែលឬទេ?(ពោល)គឺកុំអង្គុយចាំយកតែលុយច្រកក្នុងហោប៉ៅ ដើម្បីធ្វើមានធ្វើបានជាមួយនិងបក្សពួកមួយចំនួនតូច ដោយមិនគិតគូតពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ចំណែកឯលោក នី គឹមហួរ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ដែលនៅប្រចាំការ គឺមានសម្តីអសុរសជាទីបំផុត មិនសាកសមជាមន្ត្រីគយទាល់តែសោះ នៅពេលដែល(សាន់ដេ)សូមការបំភ្លឺលំអិតជុំវិញករណីខាងលើនេះ បែរជាលោកនី គឹមហួរ បានប្រើពាក្យអសុរស មិនធ្វើការបំភ្លឺរួចក៌ចុចទូរស៏ព្ទផ្តាច់តែម្តង។
ពាក់ព័ន្ធនិងករណីគយចល័តផ្លូវជាតិលេខ១ គាបសង្កត់យកលុយ ពីក្រុមអាជីវករដឹកផ្លូវឈើមកពីប្រទេសវៀតណាមយ៉ាងស្រស់ៗបែបនេះ សូមលោកគុណញឹម មេគយម៉ាស្រុកខ្មែរ និងលោកអូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិសេសលោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើករលួយ មេត្តាជួយបើកការស៊ើបអង្កេតទៅលើបញ្ហានេះផង ដើម្បីអោយបានដឹងសឬខ្មៅ (ពោល)កុំអោយក្រុមគយចល័ត នៅលើផ្លូវជាតិលេខ១ដែលដឹកនាំដោយលោកផែន ភឿន ចេះតែធ្វើបាបគាបសង្កត់ធ្វើបាបប្រជាពលរដ្ឋជាអាជីវករតាមតែអំពើចិត្ត ដោយគ្មានការយោគយល់ ក្នុងវិប្បត្តិជំងឺរាតត្បាតកូវីដ១៩។
No comments:
Post a Comment