ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសធ្វើការកែតម្រូវមន្ត្រីផ្នែកសុខាភិបាលរបស់សម្តេច។ដោយសម្តេចបានលើកឡើងថាខ្ញុំយកការសម្រេចដោយការទទួលខុសត្រូវចំពោះមុខប្រជាជនកម្ពុជាដោយមិនទុកឱ្យផ្នែកសុខាភិបាលពាំជាប់ជាមួយនិងគំនិតអភិរក្សនិយមគ្មានការប្រែប្រួលនោះទេ។ក្រសួងសុខាភិបាលត្រូវមានការទទួលខុសត្រូវឲ្យច្បាស់ក្នុងការផ្តល់ឧបករណ៍តេស្តរហ័សទៅតាមបណ្តាខេត្ត ព្រោះឧបករណ៍សម្ភារៈទិញ មកមិនមែនទុកសម្រាប់អោបទេ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាជំងឺ កូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជាតាមរយៈប្រព័ន្ធវីដេអូអនឡាញដែលផ្សាយចេញពីក្រុងតាខ្មៅខេត្តកណ្តាល។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖«ខ្ញុំយកការសម្រេចដោយការទទួលខុសត្រូវចំពោះមុខប្រជាជនកម្ពុជាដោយមិនទុកឱ្យផ្នែកសុខាភិបាលពាំជាប់ជាមួយនិង សតិអារម្មណ៍អភិរក្សនិយមគ្មានការប្រែប្រួលនោះទេខ្ញុំត្រូវ យកការទទួលខុសត្រូវក្នុងនាមជាអ្នកទទួលខុសត្រូវលើនយោបាយទូទៅទាំងក្នុងនិងក្រៅប្រទេស»។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ក្រសួងសុខាភិបាលត្រូវមានការទទួលខុសត្រូវឲ្យច្បាស់អត់មានគេឡើងមកសុំម្ដងពីពាន់ឲ្យគេ ១ពាន់នោះទេអត់និយាយគ្នា បានទេកន្លែងហ្នឹង ។ សម្តេចតេជោបានបន្តថា៖«ថ្ងៃមុនខ្ញុំបានប្រាប់លោកជំទាវ យក់ សម្បត្តិ ខ្ញុំប្រាប់ថាខ្ញុំឲ្យទិញយកមកមិនមែនសម្រាប់ទុកដេកអោបនោះទេ។ ខ្ញុំទូរសព្ទទៅ តាមខេត្តគឺខេត្តទាំងប៉ុន្មានថ្ងូររហ៊ឹះសុំ ៣000 ឱ្យមួយពាន់ពីរតនគិរីឡើងមកយកបានត្រឹម ១000 ក្រសួងឲ្យហើយប៉ុន្តែអាអ្នកកាន់ឃ្លាំងវាមិនឱ្យដូច នេះខ្ញុំបានបញ្ជាថាមួយខេត្តហោចណាស់ឲ្យមួយម៉ឺនគ្រឿង »។សម្តេចតេជោ ហ៊ុន សែនបានបន្តថា៖ខ្ញុំបានប្រាប់លោកជំទាវយក់សម្បត្តិថាធ្វើរបៀបនេះវាមិនខុសពីឲ្យកងទ័ពទៅច្បាំងហើយខ្វះអាវុធនោះទេអញ្ចឹងបានខ្ញុំត្រូវតាម មើលខេត្តបានវាយសារមកមកអរគុណដែលបានផ្ដល់ឧបករណ៍តេស្តរហ័ស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយភាពម៉ឺងម៉ាត់ថា៖«ខ្ញុំសុំនិយាយឲ្យច្បាស់ថ្ងៃនេះឲ្យច្បាស់ទាំងអស់គ្នាពេលវេលាថ្ងៃនេះមិនមែនជាពេលវេលាសម្រាប់ស្ដី បន្ទោសទេប៉ុន្តែវាជាពេលវេលាសម្រាប់ធ្វើការកែតម្រូវ ។ សម្ភារៈមានទុកក្នុងឃ្លាំងទុកធ្វើអីតាំងពីឧបករណ៍តាមដានរលកជីវិត ឧបករណ៍សម្រាប់ដកដង្ហើមខ្ញុំស្រែក ម្ដងចេញបានម្ដង ខ្ញុំស្រែកពីរដងចេញបានពីរដង ខ្ញុំស្រែកបីដងចេញបានបីដង ស្រែកចុងក្រោយបើត្រូវការសម្ភារៈអ្វីទៀតដើម្បីបំពេញតម្រូវការលុយវាមិនខ្វះទេរដ្ឋា ភិបាលហ៊ុនសែន មិនទាន់ដល់កម្រិតដួលរលំដោយសារកូវីដក្នុងរយៈពេលជិតពីរឆ្នាំនេះទេនៅអាចរស់បាន។ ប៉ុន្តែអ្វីដែលបានកើតហើយខ្ញុំត្រូវកែតម្រូវហើយនិយា យឲ្យចំៗមុខគ្នា… »។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖នៅគ្រប់ច្រកព្រំដែនទាំងអស់ជុំវិញប្រទេសដែលមានកន្លែងច្រកចេញចូលត្រូវដាក់ឧបករណ៍ធ្វើតេស្តរហ័ស ។ សូមចាំ ឲ្យច្បាស់ការរកឃើញរហ័សគ្រប់គ្រងមនុស្សបានលឿននេះជាយុទ្ធសាស្ត្រហេតុអ្វីបានធ្វើគ្រូពេទ្យ,បានធ្វើមន្ត្រីសុខាភិបាលមិនយល់អំពីកិច្ចការនេះនៅចាំទេពេលមួយនោះរហូតដល់នាយករដ្ឋមន្ត្រីបញ្ជាកន្លែងមន្ទីពិសោធន៍របស់យើងធ្វើតេស្តអាកន្លែងមិនសំខាន់មុនអាកន្លែងដែលសំខាន់។ចណុចដែលត្រូវរកឱ្យឃើញលឿនបែរជាទុកដល់ម៉ោង២ភ្លឺបានឃើញលទ្ធផលតើរដ្ឋមន្ត្រីសុខាភិបាលយល់យ៉ាងម៉េចឯកឧត្តមលោកជំទាវខាងសុខាភិបាលយល់យ៉ាងម៉េច?ខ្ញុំកាន់លទ្ធផលនៃការធ្វើតេស្តរងចាំំពេលវេលាដោយញ័រដៃ វាខុសគ្នាជាមួយនឹងការប្រយុទ្ធខាងយោធាអាសំណាកដែលត្រូវដឹងមុនបែរជាទុក្ខក្រោយអាសំណាកដែលមកពីខាងនេះពីការនោះ ត្រូវធ្វើតេស្តមុនម៉ោង ១២ ថ្ងៃត្រង់ ហើយអាលទ្ធផលអាទិភាពបែរក្រោយម៉ោង ១ ម៉ោង ២ ភ្លឺបានដឹងលទ្ធផល…»។
សម្តេចបន្តថាបើអស់លោកកាន់ការងារបច្ចេកទេសរបៀបនេះខ្ញុំគិតថាមិនគ្រប់គ្រាន់ទេត្រូវកែតម្រូវកុំឱ្យនៅបែបអភិរក្សនិយមរបៀបនេះតទៅទៀតមានរបស់មិនចែកចាយមិនបំពាក់ស្រែកម្ដងទៅធ្វើបានម្ដងស្រែកពីរដងធ្វើបានពីរដង។សម្តេចបញ្ចាក់ថានេះមិនមែនជាការស្ដីបន្ទោទេខ្ញុំបាននិយាយតាំងពីដើមទីក៏ប៉ុន្តែខ្ញុំក៏ត្រូវតែដឹង ថាពេលវេលានេះជាពេលវេលាដែលខ្ញុំត្រូវការធ្វើការកែតម្រូវមន្ត្រីដឹកនាំព្រោះធ្វើនាយករដ្ឋមន្ត្រីមិនដឹងខ្យល់អីសោះក៏មិនកើតដែរ«អាសុកក៏អឺ អាសៅក៏អឺ មិនកើត នោះទេ» ។ ខ្ញុំត្រូវស្វែងយល់ពីការលំបាករបស់ខេត្តឧបករណ៍ធ្វើតេស្តរហ័សបែរជាទុកចោលនៅក្នុងឃ្លាំង អាកន្លែងប្រយុទ្ធពិតប្រាកដវាបែរជាអត់មានឧបករណ៍ ពីថ្ងៃនេះទៅត្រូវតាមដានឲ្យជាប់ ៕
No comments:
Post a Comment