សម្តេចភក្តី សាយ ឈុំ ដឹកនាំបន្តសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

សម្តេចភក្តី សាយ ឈុំ ដឹកនាំបន្តសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤

(ភ្នំពេញ)៖ ព្រឹកថ្ងៃសុក្រ៨រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តសម័យប្រជុំព្រឹទ្ធសភា ក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈដូចខាងក្រោម៖១៖ ស្តាប់របាយការណ៍របស់គណៈកម្មការធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៧ នីតិកាលទី៤។២៖ ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាផិបាល នៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គីសនី តង់ស្យុង៥០០គីឡូវ៉ុលពី ខេត្តបាត់ដំបង ទៅកាន់ព្រំដែន កម្ពុជា-ថៃ។

៣៖ ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុនស្នេថេក ខូអិលធីឌី សម្រាប់គម្រោងអភិវឌ្ឍន៍ខ្សែបណ្តាញបញ្ជូនអគ្គីសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ។៤៖ ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុនអគ្គីសនីវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ធានាលើការទិញថាមពលអគ្គីសនីពីប្រទេសវៀតណាម។

៥៖ ពិនិត្យ និងអោយយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អោយក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណីរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍន៍វារីអគ្គីសនី ស្ទឹងតាតៃលើ អានុភាព ១៥០មេហ្គាវ៉ាត់ ខេត្តកោះកុង។   មុនដំណើរការអង្គប្រជុំ សម្តេចប្រធាន បានលើកជូនអង្គប្រជុំពិនិត្យ និងសម្រេចអំពីសមាសភាពលេខាធិការសម័យប្រជុំ ចំនួន២រូបគឺ៖១.) ឯកឧត្តម ឈើយ ចាន់ណា, ២.) លោកជំទាវ ជា ច័ន្ទទេវី

ក្នុងរបៀបវារៈទី១ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានឡើងអានរបាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧ នីតិកាលទី៤។ចំពោះរបៀបវារៈទី២,ទី៣,ទី៤ និងទី៥ តំណាងរាជរដ្ឋាភិបាល ដែលបានអញ្ជើញមកចូលរួមការពារ សេចក្តីព្រាងច្បាប់ទាំង៤ខាងលើ រួមមាន ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល ចំនួន៤រូប។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ស្តីពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង៤ខាងលើ ស្តាប់មតិពិភាក្សាផ្តល់យោបល់របស់សមាជិក សមាជិកា អង្គប្រជុំ និងស្តាប់ការបកស្រាយបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាលរួចមក អង្គប្រជុំព្រឹទ្ធសភា នីតិកាលទី៤ ក៏បានអនុម័តលើខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់ទាំង៤ខាងលើ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ចំនួន៤០សំឡេង នៃសមាជិក សមាជិកាព្រឹទ្ធសភា ទាំងមូល។
























No comments:

Post a Comment

Pages