ក្រុមឱកាសនិយមកំពុងតែ យកអារាមធ្វើអាជីវកម្មលើមរណ:ទុក្ខ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ក្រុមឱកាសនិយមកំពុងតែ យកអារាមធ្វើអាជីវកម្មលើមរណ:ទុក្ខ


(ភ្នំពេញ)៖​​ ឯកឧត្តម អ៊ឹម បុរិន្ទ អ្នកហោរាសាស្ត្រខ្មែរ មានប្រសាសន៍ថា អារាមកំពុងធ្វើអាជីវកម្មលើមរណៈទុក្ខ ខណៈជារឿងពិតមួយ បានកើតឡើង លើក្រុមគ្រួសាររបស់ឯកឧត្តមផ្ទាល់។

ក្រុមគ្រសារដែលមានទុក្ខធ្ងន់ដោយមានសាច់ញាតិទទួលមរណៈភាព ក្រុមគ្រួសារសាច់ញាតិបង្កើតឳពុកម្ដាយបងប្អូនបង្កើតៗដែលរស់នៅជាទូទៅភាគច្រើន ច្រើនបាត់បង់ម្ចាស់ការពួកគាត់មានកង្វល់ជាខ្លាំងទុក្ខព្រួយខ្លាំងគិតរឿងអ្វីមិនចេញនោះឡើយ។

យល់ស្ថានការណ៍ដូចនេះក្រុមឱកាសនិយមក្រុមអាចារ្យយោគីដូនជីតាជីដែលរស់នៅដុះស្លែរក្នុងទីប៉ាឆាស្គាល់ស្ថានការណ៍ចំពោះអ្នករងទុក្ខដូច្នេះឆ្លៀតឱកាសធ្វើអាជីវកម្មលើសាកសពលើក្រុមគ្រួសារដែលជនរងគ្រោះជួបនឹងមរណៈទុក្ខ។ជាក់ស្ដែងនៅថ្ងៃទី១៧-១៨ខែមិថុនាឆ្នាំ២០២១រូបខ្ញុំបានជួបផ្តាល់ដែលបានបាត់បង់កូនស្រីជាទីស្រឡាញ់ ខ្ញុំបានដឹកសពទៅដំកល់ធ្វើបុណ្យនឹងបូជាសពនៅបរិវេណទីប៉ាឆាវត្តសំបួរមាសភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ។

អំពីរថយន្តដឹកសព ចេញពីបុរីពិភពថ្មីចំការដូងដល់ទីប៉ាឆាវត្តសំបួរចម្ងាយ១២០០ម៉ែត្រ តម្លៃ៨០ដុល្លារអាមេរិកស្មេីរនឹង(៣២៨.០០០៛០០)មេរុបូជាសព(មេរុរបស់វត្ត)ដែលពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាកសាងទុកបូជាសពពុទ្ធសាសនិកជន(មេរុកសាងអំពីថ្ម)តម្លៃសពមួយរូប ៧០០ដុល្លារអាមេរិកស្មើនឹង២.៨៧០.០០០៛០០ក្នុងនោះមានក្ដារម្ឈូសធ្វើអំពីក្ដារកុងផ្លាកេមួយសម្រាប់ដាក់សព។ឫស្សីដាក់សំឡីជ្រលក់ប្រេងកាតមួយដើមសម្រាប់ឈួលភ្លើងតម្លៃ ៤៨.០០០៛០០។ដោយឡែករួមមានលោកអាចារ្យយោគីពីរនាក់និងយាយជី៥ទៅ៦នាក់គាត់និយាយថាគាត់រស់នៅទីនេះរកស៊ីមុខរបរនឹង២០ឆ្នាំមកហើយ។ពួកគាត់តែងតែណែនាំពួកយើងទិញនេះទិញនោះដាក់ឱ្យសព ក្រុមគ្រួសារដែលកំពុងរងទុក្ខនិងសោគសង្រែងអាណិតកូនផងបងឬប្អូនផងចេះតែធ្វើតាមគាត់ទាំងអស់ហើយរបស់ទាំងអស់នោះថ្លៃៗកប់ពពក។

នៅមានរឿងគួរឱ្យហួសចិត្តពីររឿងទៀតនោះគឺ៖ ទី១ គឺប៉ាឡុងដែលរៀបចំសម្រាប់សពតម្លៃ ៨០ដុល្លារ ស្មើ៣២៨.០០០៛០០ដែលអាចារ្យតម្រូវឱ្យជាវដែរនោះ យើងខ្ញុំសង្កេតឃើញថាគ្រាន់តែដាក់បញ្ឈរក្បែរៗទីនោះតែមិនបានឱ្យព្រះសង្ឃវេរទេ ហើយចប់កម្មវិធីហើយក៏មិនឃើញព្រះសង្ឃយកទៅដែរ។ទី២ចំណែកយាយជីដែលគាត់រស់នៅប្រកបរបរនេះដុះស្លែរនោះគាត់បានដើរប្រមូលក្រដាស់មាសក្រដាស់ប្រាក់ដែលយើងបាចនៅពេលហែរសពជុំវិញមេរុនោះមករៀបចំទុកវិញសម្រាប់លក់ឱ្យសពក្រោយៗទៀត។សម្រាប់លោកអាចារ្យយោគីយាយជីការចំណាយទៅលើពួកគាត់ត្រូវចំណាយប្រហែល៣០០ដុល្លារទៀត។នៅមានរឿងតូចតាចជាច្រើនទៀតដែលខ្ញុំមិនចង់និយាយ។

នៅក្នុងពិធីបុណ្យ៧ថ្ងៃរបស់កូនខ្ញុំ មានលោកតាលោកយាយមកពីទីផ្សេងៗខ្ញុំបាននិយាយរឿងនេះប្រាប់គាត់គាត់បានឆ្លើយតបមកខ្ញុំថា នៅវត្តគាត់បូជាសពមួយថ្លៃ១៥០០ដុល្លារ ខ្លះទៀតថាវត្តគាត់ដល់ទៅ១៨០០ដុល្លារឯណោះ។អីចឹងវត្តដែលមានមេរុភាគច្រើននៅទីក្រុងភ្នំពេញគឺបូជាសពមួយៗមានតម្លៃខ្ពស់ណាស់ស្ទើគ្រប់វត្តទៅហើយ។សម្រាប់ជនដែលមានថវិការគួរសមវាមិនអីទេតែសម្រាប់ជនក្រីក្រវិញតេីយ៉ាងណាទៅ​ សូមពិចារណាផង។សួរថាព្រះគ្រូចៅអធិការវត្ត មេភូមិ ចៅសង្កាត់ ខណ្ឌ ចៅហ្វាយក្រុងក្រសួងធម្មការដឹងរឿងអស់នេះទេបើមិនដឹងគួរចាត់វិធានការដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនារក្សាជំនឿទំនៀមទម្លាប់សាសនាកុំឱ្យពួកឱកាសនិយមឆ្លៀតឱកាសបំផ្លាញព្រះពុទ្ធសាសនាផង បំផ្លាញប្រពៃណីទំនៀមទម្លាប់សាសនាផង ក្នុងពេលវេលាដែលប្រជាពលរដ្ឋកំពុងរងទុក្ខដោយសារកូវីដ-១៩ផង៕

No comments:

Post a Comment

Pages