លោកយឹងសុខ បានធ្វើការlive .video ផ្ទាល់ សុំទោសលោកឧត្តមសេនីយ៌ទោ ប៉ែន ច័ន្ទសុខខេរិទ្ទ ជាសាធារណ: នៅលើបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសារព័ត៌មាន - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកយឹងសុខ បានធ្វើការlive .video ផ្ទាល់ សុំទោសលោកឧត្តមសេនីយ៌ទោ ប៉ែន ច័ន្ទសុខខេរិទ្ទ ជាសាធារណ: នៅលើបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសារព័ត៌មាន


ភ្នំពេញ៖លោកយឹងសុខ បានធ្វើការlive, videoផ្ទាល់ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសារព័ត៌មានជាច្រើនអង្គភាព ដើម្បីធ្វើការសុំទោសជាសាធារណ: ចំពោះលោកឧត្តមសេនីយ៌ប៉ែន ច័ន្ទសុខខេរិទ្ទ និងក្រុមគ្រួសារ ដែលលោកយឹងសុខ បានវាយប្រហារ បរិហាកេរ៌្តនិងបង្កាច់កេរ៌្តជាសាធារណ: ខុសពីកាពិត នាពេលកន្លងមក រហូតធ្វើអោយលោកឧត្តមសេនីយ៌ទោ ប៉ែន ច័ន្ទសុខខេរិទ្ទ បានដាក់ពាក្យបណ្តឹងប្តឹង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអោយចាត់វិធានការណ៌តាមផ្លូវច្បាប់ចំពោះលោកយឹងសុខទៀតផង។

សូមបញ្ជាក់ថា៖កាលពីពេលកន្លងទៅនេះ មហាជនបានសង្កេតឃើញសកម្មភាពនិងទង្វើរបស់លោកយឹងសុខ បានធ្វើការវាយប្រហារយ៉ាងចាស់ដៃ នៅបណ្តាញហ្វេសប៊ុកនិងបណ្តាញសារព័ត៌មាន ទៅលើលោកឧត្តមសេនីយ៌ទោ ប៉ែន ច័ន្ទសុខខេរិទ្ធ និងក្រុមគ្រួសារ នូវពាក្យពេជ្រអសុរសមួយចំនួន ដែលមានលក្ខណ:បរិហាកេរ៌្ត និងបង្កាច់កេរ៌្តឈ្មោះអោយមានការរើសអើងទៀតផង។សូមបញ្ជាក់ថា៖កន្លងមកលោកយឹងសុខ បានវាយប្រហារ លោកឧត្តមសេនីយ៌ទោ ប៉ែន ច័ន្ទសុខខេមរិទ្ធ យ៉ាងដៃ ដោយបានចោទប្រកាន់លោកឧត្តមសេនីយ៌ ប៉ែន ច័ន្ទសុខខេរិទ្ធ ខុសពីការពិត ដោយលោកយឹងសុខបានលើកឡើងថា?លោកឧត្តមសេនីយ៌ទោ ប៉ែន ច័ន្ទសុខខេរិទ្ធ បានបបួលខ្លួនឱ្យចូលហ៊ុនគ្នា ដើម្បីបើកក្រុមហ៊ុនសន្តិសុខឈ្មោះ ហាត អហ្វ វើលដ៍ ស៊ីឃ្យូរីធី ឯ.ក (H.W.S)ដោយតម្រូវឱ្យលោកយឹងសុខ បង់ប្រាក់ចំនួន ៤,២០០ដុល្លារស្មើនឹង ២៦ភាគរយ នៃប្រាក់ដើមទុនសរុប និងសន្យាចែកប្រាក់ចំណេញឱ្យលោកយឹងសុខជាប្រចាំខែ និងផ្ដល់ការងារ ឱ្យលោកយឹងសុខ នៅក្នុងក្រុមហ៊ុនខាងលើនេះ ដោយមានតួនាទីជា នាយកគ្រប់គ្រង ដែលទទួលបានប្រាក់ខែចំនួន ៥៥០ដុល្លារក្នុងមួយខែ។ 

លោកយឹងសុខ ថែមទាំងបានចោទប្រកាន់ខុសពីកាពិត ថា៖លោកឧត្តមសេនីយ៌ទោ ប៉ែនច័ន្ទសុខខេរិទ្ធ បានឆបោកនិងរំលោភលើសេចទុកចិត្តមកលើខ្លួនទៀតផង។លោកឧត្តមសេនីយ៌ទោប៉ែន ច័ន្ទសុខខេរិទ្ធ ធ្លាប់បានបញ្ជាក់ថា?ការលើកឡើង របស់លោកយឹងសុខ គឺជាពាក្យបំភ្លើសខុសពីកាពិតទាំងស្រុង ថែមទាំងបង្កាច់កេរ៌្ត៌ឈ្មោះគាត់ទាំងកម្រោលថែមទៀតផង។លោកឧត្តមសេនីទោ ប៉ែន ច័ន្ទសុខខេរិទ្ទ បានបំភ្លឺជូនសាធារណះជន ម្តងរួចមកហើយថា?លោកមិនមែនជា ប្រធានក្រុមហ៊ុន សន្តិសុខឈ្មោះ ហាត អហ្វ វើលដ៍ ស៊ីឃ្យូរីធី ឯ.ក (H.W.S) និងការចោទប្រកាន់ខុសពីកាពិត ដូចការលើកឡើង  របស់លោកយឹងសុខនោះទេ?។លោកឧត្តមសេនីយ៌ទោ ប៉ែន ច័ន្ទ សុខខេរិទ្ទ បានបញ្ជាក់ទៀតថា?ប្រធានក្រុមហ៊ុនសន្តិសុខឈ្មោះ ហាត អហ្វ វើលដ៍ ស៊ីឃ្យូរីធី ឯ.ក (H.W.S) ម្ចាស់ពិតប្រាកដ គឺលោកស្រីសួន ម៉ាលីស ជាម្ចាស់កម្មសិទ្ទស្របច្បាប់ដែលទទួលស្គាល់ដោយ អគ្គនាយកដ្ឋានពន្ធដារនិងក្រសួងពាក់ព័ន្ធមួយចំនួនទៀតផង ដែលមានទីស្នាក់ការផ្ទះលេខ១៥២ ក្រុមទី១១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា៖លោកយឹងសុខ បានដឹងកំហុសរបស់ខ្លួនហើយបានចូលខ្លួនដោះស្រាយ ជាមួយលោកឧត្តមសេនីយ៌ទោ ប៉ែនច័ន្ទ សុខខេរិទ្ធ ដើម្បីសម្របសម្រួលគ្នា ដើម្បីបញ្ចប់ជម្លោះពាក្យសម្តី រវាងគ្នាទៅវិញទៅមក ក្នុងនោះលោកឧត្តមសេនីយ៌ទោ ប៉ែន ច័ន្ទសុខខេរិទ្ធ ក៌បានយល់ព្រមដកពាក្យបណ្តឹងឈប់ប្តឹង លោកយឹងសុខផងដែរ ដើម្បីបញ្ចប់ជម្លោះនេះដោយសន្តិវិធី។ដោយឡែក កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ លោកយឹងសុខ បានធ្វើការlive,video ផ្ទាល់ នៅលើបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញសារព័ត៌មាន ដើម្បីធ្វើការសុំទោសលោកឧត្តមសេនីយ៌ទោ ប៉ែន ច័ន្ទសុខខេរិទ្ធនិងក្រុមគ្រួសារ ជាសាធារណ: ។

 លោកយឹងសុខ បានបញ្ជាក់នៅក្នុងការlive,video ប្រមាណជាង10នាទី ដោយបានធ្វើការសុំទោសជាសាធារណ: ចំពោះលោកឧត្តមសេនីយ៌ទោប៉ែន ច័ន្ទសុខខេរិទ្ធ និងក្រុមគ្រួសារ នៅកំហុសខុសឆ្គងគ្រប់សព្វបែបយ៉ាង ដែលបណ្តាលអោយប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរ របស់លោកឧត្តមសេនីយ៌ទោ ប៉ែន ច័ន្ទសុខខេរិទ្ធ និងក្រុមគ្រួសារ ដោយសារតែកំហុសខុសឆ្គងទាំងនេះគាត់គិតមិនបានគ្រប់ជ្រុងជ្រោយ ស្តាប់តាមការញុះញង់របស់អ្នកដ៌ទៃ ធ្វើអោយខាតប្រយោជន៌ និងតពេលវេលាជាមាសប្រាក់ ។

លោកយឹងសុខ ក៌បានសំណូមពរដល់មហាជន ដែលតាមដានព័ត៌មានខាងលើ សូមកុំមានការយល់ច្រលំបន្តទៀត មកលើរូបលោក និងលោកឧត្តមសេនីយ៌ទោ ប៉ែន ច័ន្ទសុខខេរិទ្ធ ដោយរូបលោក និងលោកឧត្តមសេនីយ៌ទោ ប៉ែន ច័ន្ទសុខខេរិទ្ធ បានបញ្ចប់ជម្លោះនិងសម្របសម្រួលគ្នាដោយសន្តិវិធី។មហាជនដែលតាមដានព័ត៌មានខាងលើនេះ ក្រោយពីបានស្តាប់ការបកស្រាយសុំទោសជាសាធារណ: របស់លោកយឹងសុខ គ្រប់សព្វបែបយ៉ាងរួចមក ដោយមហាជនទាំងនោះ?មានការត្រេកអរជាខ្លាំង ចំពោះភាគីទាំងពីរ ដែលបានបញ្ចប់ជម្លោះនិងធ្វើការសម្របសម្រួលគ្នាដោយសន្តិវិធី។មហាជនទាំងនោះក៌បានធ្វើការសំណូមពរដល់ស្ថាប័នតុលាការក្រុងភ្នំពេញ មេត្តាជួយពន្លត់បណ្តឹងអាជ្ញា របស់ភាគីទាំងពីរដោយក្តីអនុគ្រោះតាមនិតិវិធីច្បាប់។




No comments:

Post a Comment

Pages