ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ នេះ បានចេញប្រកាសពីការចាត់វិធានការ ចំពោះក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បន្ទាប់ពីក្រសួងប្រិយណីយ៍ បានរកឃើញថា ក្រុមហ៊ុនមួយនេះ បានអនុវត្តខុសនឹងនីតិវិធី ក្នុងការបើកលេខទូរស័ព្ទ ជូនអតិថិជន។
យោងតាមសេចក្តីប្រកាស របស់ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ថាៈ ”នាថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរកឃើញថា ក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បានអនុវត្តខុសនឹងនីតិវិធី ក្នុងការបើកលេខទូរស័ព្ទ ជូនអតិថិជន ដោយបានកាត់ផ្តាច់ លេខទូរស័ព្ទ របស់អតិថិជន ដែលកំពុងប្រើ ប្រាស់រាល់ថ្ងៃ ហើយយកទៅលក់បន្ត ឱ្យអតិថិជនថ្មី ដោយគ្មានការយល់ព្រម ពីម្ចាស់ដើម”។
យោងតាមលិខិតរបស់ក្រសួងប្រៃសណីយ៍ បានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថាៈ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជម្រាបជូន សាធារណជន អំពីការចាត់វិធានការ លើក្រុមហ៊ុន ស្មាត អាស្សាតា ខូ អិលធីឌី ដូចខាងក្រោម៖។១. ក្រុមហ៊ុន ស្មាត អាស្សាតា ខូអិលធីឌី ត្រូវធ្វើការសុំទោស ជាសាធារណៈ ដោយចុះផ្សាយ ក្នុងគេហទំព័រផ្លូវការ របស់ខ្លួន និងសន្យាមិនឱ្យមានហេតុការណ៍ ខាងលើ កើតមានសារជាថ្មីម្តងទៀត។
២. ក្រុមហ៊ុន ស្មាត អាស្សាតា ខូអិលធីឌី ត្រូវផ្តល់សំណង នៃការខូចខាត ដល់ម្ចាស់ដើម ចំពោះការប្រព្រឹត្ត ខុសនឹងនីតិវិធី ក្នុងការបិទលេខទូរស័ព្ទ ពីអតិថិជន ដែលកំពុងប្រើប្រាស់។៣.ម្ចាស់ដើមមានសិទ្ធិទទួលបាន លេខទូរស័ព្ទនោះ មកប្រើប្រាស់វិញ។៤. រាល់បុគ្គលពាក់ព័ន្ធនឹងករណី ខាងលើនេះ នឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ជាធរមាន។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមរំលឹកដល់ប្រតិបត្តិករ ផ្តល់សេវាទូរស័ព្ទ ចល័តទាំងអស់ ត្រូវពង្រឹង ការគ្រប់គ្រង និងនីតិវិធី នៃការចែកចាយ និងលក់ស៊ីមកាត ទូរស័ព្ទចល័ត ឱ្យបានត្រឹមត្រូវ ជូនអតិថិជនរបស់ខ្លួន ជៀសវាង មានករណីបែបនេះ កើតឡើង។ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងបន្តតាមដាន និងចាត់វិធានការយ៉ាងតឹង រ៉ឹងបំផុត ស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្ត ជាធរមាន ចំពោះប្រតិបត្តិករ ផ្តល់សេវាទូរស័ព្ទចល័តណា ដែលបានប្រព្រឹត្ត ខុស៕
សូមបញ្ជាក់ផងដែលថា៖កាលពីពេលកន្លងទៅនេះ លោកសុន សុភ័ន្ត ដែលជាអតិថិជនប្រេីប្រាស់សេវាកម្មទូរស័ព្ទក្រុមហ៊ុន SMART (ស៉ឹមកាត) ក៌បានសម្រេចដាក់ពាក្យប្តឹងទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការនគបាលជាតិ ដោយចោទប្រកាន់ក្រុមហ៊ុនស្មាត(SMART) ថា៖ បានលួចលក់លេខទូរស័ព្ទរបស់គាត់ ដែលកំពុងប្រើប្រាស់រាល់ថ្ងៃឲ្យទៅបុគ្គលផ្សេងទៀត ដែលមិនមែនជាម្ចាស់កម្មសិទ្ធផ្ទាល់យកទៅប្រើប្រាស់ផ្ទុយពីច្បាប់ ហើយធ្វើទាំងបំពានអតិថិជន។
លោកស៊ុន សុភ័ន្ត បានបន្ថែមទៀតថា បន្ទាប់ពីមានករណីនេះភ្លាមនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រូបគាត់បានទៅដល់ក្រុមហ៊ុនស្មាត ( SMART) ដើម្បីឲ្យក្រុមហ៊ុនឆែកមើលលេខទូរស័ព្ទនេះ ដោយសារតែគាត់ឆ្ងល់ថា ហេតុអ្វី? បានជាក្រុមហ៊ុនផ្តាច់លេខទូរស័ព្ទរបស់គាត់ ខណៈដែលលេខទូរស័ព្ទមួយនេះគាត់កំពុងប្រើប្រាស់រាល់ថ្ងៃ ហើយបែរជាមានអ្នកផ្សេងប្រើប្រាស់លេខនេះទៅវិញ។ ក្រោយមកខាងបុគ្គលិកក្រុមហ៊ុនស្មាត ក៏បានចេញមកជួបគាត់នឹងធ្វើការចរចារគ្នាមួយសន្ទុះផងដែរ ដោយរូបគាត់ បានប្រាប់ទៅខាងក្រុមហ៊ុនស្មាត(SMART) ឲ្យទៅបិទលេខនេះជាបន្ទាន់ ខណៈដែលលេខមួយនេះជាលេខដែលគាត់បានភ្ជាប់គណនេយ្យអេប៊ីអេ(ABA)ហ្វេសប៊ុក(Facebook)ប្រព័ន្ធតេលេក្រាម (Telegram)ផ្ទាល់ខ្លួន ឯកសារសំខាន់ផ្សេងៗទៀតជាមួយក្រុមហ៊ុនផងដែរ ។
No comments:
Post a Comment