ភ្នំពេញៈ ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ ការផ្សព្វផ្សាយ លក់ផលិតផល បំប៉នសុខភាព ឈោះ្ម PRO STAR គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល ។ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់ សាធារណជនទាំងអស់ ឱ្យបានជ្រាបថា យោងតាមការពិនិត្យឃើញ លើបណ្ដាញសង្គមហ្វេសប៊ុក មានគណនី ឈ្មោះ 9-PRO STAR KH – PRO STAR CAMBODIA M – PRO STAR CAMBODIA G-P ៥- Pro-Star CELL Store កំពុងផ្សព្វផ្សាយលក់ផលិតផល បំប៉នសុខភាព ឈ្មោះ PRO STAR គ្មានលេខ បញ្ជិកា ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យ រាល់ការចរាចរ ផលិតផលឱសថ ឬផលិតផលដែលមានគុណភាពបង្ការ ឬព្យាបាលជំងឺ គ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។ដូច្នេះសូមប្រជាពលរដ្ឋ មុននឹងទិញផលិតផល ខាងលើ សូមពិនិត្យ មើលលតាបត្រ លេខបញ្ជិកា ដែលមានបិទ លើសំបកវេចខ្ចប់ ហើយលតាបត្រ ដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមាន ឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរណឱសថ , ២-ផ្នែកខាងក្រោម មានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូន ប្រជាពលរដ្ឋទាំងអស់ ឱ្យបញ្ឈប់ការប្រើប្រាស់ ផលិតផល បំប៉នសុខភាព ឈ្មោះ PRO STAR ដែលបានផ្សព្វផ្សាយលក់ តាមគណនីហ្វេសប៊ុក ខាងលើ និងគណនី ផ្សេងៗទៀត ព្រោះផលិតផលនេះ គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ ពីក្រសួងសុខាភិបាលឡើយ។
ក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនី ខាងលើ និងគណនីផ្សេងៗទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ និងផ្សព្វផ្សាយ លក់ផលិតផលបំប៉នសុខភាព ឈ្មោះ PRO STAR គ្មានលេខបញ្ជិកា ខាងលើនេះ ជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនី ខាងលើ និងគណនី ពាក់ព័ន្ធដទៃទៀត ដែលនាំចូលចែកចាយ ឬផ្សព្វផ្សាយ លក់ផលិតផលបំប៉នសុខភាពឈ្មោះ PRO STAR គ្មានលេខបញ្ជិកា ទាំងអស់ ទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង ឱសថជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានជួបប្រទះឃើញ ជនណា កំពុងចែកចាយ ឬលក់ផលិតផលបំប៉ន សុខភាព ឈ្មោះ PRO STAR គ្មានលេខបញ្ជិកា ខាងលើនេះ សូមបងប្អូន ប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មាន បន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០ ៕
No comments:
Post a Comment