លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលអំណោយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពីលោក ឧកញ៉ា លី ឃុនថៃ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលអំណោយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពីលោក ឧកញ៉ា លី ឃុនថៃ

ភ្នំពេញ៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលអំណោយជាសម្ភារៈប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ពីលោកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៦៥៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ លោក ឧកញ៉ា លី ឃុនថៃ ដែលជាវស័យឯកជន បានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៅគ្រប់សកម្មភាពមនុស្សធម៌។ សកម្មភាពទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃមួយ ក្នុងនាមខ្មែរជួយខ្មែរ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពិសេស ការរួមគ្នាកាត់ផ្តាច់អំពីការឆ្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យបានឆាប់នាពេលខាងមុខ។ 

អំណោយនាពេលនេះរួមមាន ៖ ១. សំលៀកបំពាក់ពេទ្យ PPE ៣.០០០ឈុត ២. ទឹកសុទ្ធ ៣០០ កេស ៣. ម៉ាស ១០,០០០ម៉ាស ៤. ថ្នាំបុរាណចិន ៨០០ប្រអប់ និង៥. ស្បែកជើង ៥០០គូរ។អំណោយទាំងអស់នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបែងចែកមួយផ្នែកជូន ដល់ឯកឧត្តមជាក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្តស្វាយរៀង និងខេត្តមណ្ឌលគិវី ផងដែរ៕













No comments:

Post a Comment

Pages