បុរសដ៏ឃោរឃៅម្នាក់ ! រំលោភសំលាប់កុមារីអាយុ១០ឆ្នាំ កាលពី២​ឆ្នាំ​មុននៅស្រុកព្រៃនប់ ត្រូវតុលាការ​ផ្តន្ទាទោស​ដាក់គុក​អស់​១​ជិ​វិត ! - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

បុរសដ៏ឃោរឃៅម្នាក់ ! រំលោភសំលាប់កុមារីអាយុ១០ឆ្នាំ កាលពី២​ឆ្នាំ​មុននៅស្រុកព្រៃនប់ ត្រូវតុលាការ​ផ្តន្ទាទោស​ដាក់គុក​អស់​១​ជិ​វិត !


ខេត្ត​ព្រះ​សីហ​នុ ៖ ជនកំណាចដ៏ឃោរឃៅទីបំផុត​ !  ត្រូវបានតុលាការខេត្ត​ព្រះ​សីហ​នុ បានសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជិ​វិត ទៅ​លើ​ជនជាប់ចោទ​ឈ្មោះ មាង វិចិត្រ ករណី​ចាប់​រំ​លោ​ភ​សេព​ស​ន្ថ​វៈ ហើយ​បាន​ស​ម្លា​​ប់​កុមារី អាយុ​១០​ឆ្នាំ បន្ទាប់​មក​ក៏​បាន​ស​ម្លា​ប់​ប្អូនប្រុស​របស់​នាង​អាយុ​ជាង ២​ឆ្នាំ ដែល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៩ នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នេះ​បើ​យោង​តាម​អង្គការ​ការពារ​កុមារ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២០ កក្កដា ២០២១​ម្សិលមុិញនេះ ។

អង្គការ​ការពារ​កុមារ បានបញ្ជាក់ថា, ជន​ដៃដល់​ខាងលើ​ឈ្មោះ មាង វិចិត្រ អាយុ ២៨​ឆ្នាំ ក្រោយ​បង្កហេតុ​នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​រត់គេច​ខ្លួន​មក​សំងំ​នៅផ្ទះ ឯ​ស្រុក​កំណើត​នៅ​ក្នុងភូមិ​គ្រើល ឃុំ​ព្រៃ​រំដេង ស្រុក​មេ​សាង ខេត្តព្រៃវែង ត្រូវ​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​នគរបាល​ខេត្តព្រៃវែង សហការ​ជាមួយ​អង្គការ CPU ចាប់ឃាត់ខ្លួន​បាន នៅ​វេលា​ម៉ោងជាង ១​រសៀល ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៩ និង​ត្រូវ​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បន្ត​ទៀត​ទាំង​យប់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ផ្ដន្ទាទោស​តាម​ច្បាប់ ។

បើយោងតាមប្រភព​ពី​អង្គភាព​ការពារ​កុមារ (CPU) បាន​ផ្តល់​ជា​ព័ត៌មាន​អោយដឹងថា,  កាលពី​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ ជនជាប់ចោទ ត្រូវ​បាន​តុលាកា​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ។ នៅ​ប្រទេស​កម្ពុជា ទោស​មួយ​ជីវិត គឺ​មាន​ន័យ​ថា គ្មាន​ថ្ងៃ​ដោះ​លែង ។ តាមពិតជនជាប់ចោទ បានបង្ហាញពីភាពសាហាវឃោរឃៅ នៃការប្រព្រឹត្តបទឧក្រិដ្ឋលើអនីតិជន ។ 

តាមរយៈការផ្តន្ទាទោសទោសនេះ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋសូមគាំទ្រចំពោះចំណាត់ការ របស់តុលាការ និងសូម​អោយ​វិ​ញា​ក្ខ​ណ្ឌ​របស់​ក្មេង​ទាំង​ពីរ ទៅ​កាន់​សុគតិភព ភាព​យុត្តិធម៌ ដែល​អង្គភាព​ការពារ​កុមារ អាច​ប្រគល់​បាន​ទៅ​ជូន​អ្នក​ទាំង​ពីរ គឺ​ត្រឹមតែ​ធ្វើ​អោយ​ប្រាកដ​ថា បុគ្គល​នេះ​មិន​មាន​ថ្ងៃ​ដោះ​លែង ហើយ​ប្រព្រឹត្ត​ទៅ​លើ​កុមារ​ដទៃ​បាន​ទេ។

ជនជាប់ចោទមានប្រវត្តិ ប្រព្រឹត្តបទល្មើសតាំងពីនៅក្មេង ព្យាយាមចាប់រំលោភក្មេងស្រីក្នុងភូមិពេលទៅឃ្វាលក្របី និងមានរឿងដ៏ច្រើនទៀត៕

       

No comments:

Post a Comment

Pages