រាជធានីភ្នំពេញ ៖ ចៅក្រមស៊ើសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឲ្យលោក កែវ មុនីរតន៍ ថៅកែបុរី អ៊េមឺរ៉លដ៏ ស៊ីធី វិលទៅផ្ទះវិញ នារសៀលថ្ងៃទី២៣ កក្កដា នេះ តែតម្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងត្រូវរកប្រាក់សងដើមបណ្តឹងចំនួន៤៤ម៉ឺនដុល្លារអាមេរិក បើសិនមិនគោរពឲ្យភ្ជាប់ភ្ជូនតាមលក្ខណ្ឌនេះទេ តុលាការនឹងចាប់ខ្លួនមកវិញ ដើម្បីអនុវត្តតាមច្បាប់ជាធរមាន ។ សូមបញ្ជាក់ថា នគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនថៅកែបុរី អ៊េមឺរ៉លដ៏ ស៊ីធី បញ្ជូនទៅតុលាការ
សូមរំលឹកថា នារសៀលថ្ងៃទី២២ ខែកក្កដា នេះ លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការសាកសួរលើសំណុំរឿងនោះចប់សព្វគ្រប់ហើយ ប៉ុន្តែដោយសារពេលវេលាល្ងាចពេកផុតម៉ោងរដ្ឋបាល លោកចៅក្រមស៊ើបសួរបានផ្ញើថៅកែបុរីរូបនេះ ទៅសម្រាកនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលមួយយប់ទៀត និងតម្រូវឲ្យព្រឹកថ្ងៃទី២៣ ខែកក្កដា នាំខ្លួនថៅកែបុរីនោះទៅតុលាការវិញ ដើម្បីសម្រេចពីជោគវាសនា ត្រូវឃុំឬមិនឃុំខ្លួន វាជាឆ័ន្ទានុសិទ្ធិរបស់លោកចៅក្រម ។
តែបើតាមប្រភពព័ត៌មានបង្ហើបឲ្យដឹងមិនទាន់ជាផ្លូវការថា ថៅកែបុរី អ៊េមឺរ៉លដ៏ ស៊ីធី នោះ ទំនងអាចមានសង្ឃឹមបានវិលទៅផ្ទះវិញ គ្រាន់ តែជាប់កាតព្វកិច្ចរបស់ចៅក្រមស៊ើបសួរ.ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ.តម្រូវឲ្យរកប្រាក់សងដើមទៅបណ្តឹងប្រមាណ៤៤ ម៉ឺនដុល្លារអាមេរិក ពាក់ពន្ធករណីមិនគោរពកាតព្វ កិច្ចចំពោះឧករណ៍អាចជួញដូរបាន ពោលគឺចេញមូលប្បទានប័តអត់សាច់ប្រាក់ហៅថា (សែកស្អុយ) ។ ទីបំផុតថៅកែបុរី អ៊េមឺរ៉លដ៏ ស៊ីធី ប្រើសែកស្អុយលើទឹកប្រាក់ ៤៤ ម៉ឺនដុល្លារអាមេរិក នោះត្រូវបានចៅក្រមស៊ើបសួរឲ្យទៅផ្ទះវិញបាត់។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនថៅកែបុរីម្នាក់ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ធាម ច័ន្ធពិសិទ្ធ ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន.តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រព្រឹត្តការទូទាត់ប្រាក់ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។
ជនសង្ស័យមានឈ្មោះ កែវ មុនីរតន៍ ភេទប្រុស អាយុ៥៥ ឆ្នាំ មុខរបរ ជាថៅកែបុរី អ៊េមឺរ៉លដ៏ ស៊ីធី មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្រោយឃាត់ខ្លួនសមត្តកិច្ចបាននិងកំពុងរៀបចំសំណុំរឿង បញ្ជូនថៅកែបុរីនោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែកក្កដា នេះ។ បើយោងតាមសមត្ថកិច្ចបានបង្ហើបថា លោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ និងនាំទៅដាក់ពន្ធនាគារចំនួន២លើកមកហើយ ហើយលើកនេះបើអាចជាប់ទៀតនោះសរុប៣ លើកពាក់ព័ន្ធករណីចេញសែកស្អុយដដែល ។
No comments:
Post a Comment