ល្បីកក្រើកពេញខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារទៀតហើយ លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម)ដែលមានឯកសារពីក្រសួងការពារជាតិ - គេហទំព័រសាន់ដេ ធីវីអនឡាញ
www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

Breaking

ល្បីកក្រើកពេញខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារទៀតហើយ លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម)ដែលមានឯកសារពីក្រសួងការពារជាតិ

ខេត្តបន្ទាយមានជ័យ,រឿងអាស្រូវចាស់មិនទាន់ផុតរលត់ផងពេលនេះ  លោក ឈួន សោភា មេគយចល័តប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ចាប់ទៀតហើយឡានទាហាន ស្លាកលេខ(ខម) ចង្កូតស្តាំ ដែលបានធ្វើប័ណ្ណសំគាល់យានយន្តរួច នៅអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ ល្បីកក្រើកពេញខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ ចំណុចនេះបានកើតចេញជាចំងល់ថា, តើលោក ឈួន សោភា មេគយចល័តប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ មានគំនុំអីតែជាមួយទាហាន ! រឿងលើកមុនមិនទាន់ចប់ផង បែជាថ្នាក់លើអោយមកកាន់កន្លែងដើមវិញ ដល់ឥឡូវ ខ្លាំងដដែល ខ្លាំងនោះខ្លាំង មិនដឹងជាលោកគុណញឹម បណ្ឌិតប្រតិភូរាជរដ្ឋាភិបាល ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ទទួលបន្ទុក ជាអគ្គនាយកគយ និងរដ្ឋាករ កម្ពុជា ទុកជាកូនចៅសំណព្វចិត្ត ឬពូកែប្រមូលលុយពន្ធ ! បានជាមិនសិក្សាពីទិដ្ឋភាពសង្គមអ្វីបន្តិចសោះ !។ប្រភពបានបញ្ជាក់ថា, នៅល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ មានគណនី facebook មួយមានឈ្មោះថា, Cheab Sarin បានសរសេរថា,ខ្ញុំបាទ ឧត្តមសេនីយ៍ទោ ដោក សារាំ មេបញ្ជាការ រងបញ្ជាការដ្ឋាន អគ្គបញ្ជាការប្រចាំការនៅទីបញ្ជាការទិសទី១ ប្រាសាទព្រះវិហារ(បច្ចុប្បន្នឈរជើង នៅកងពលតូចលេខ៨ ) ។

ចូលបំរើកងទ័ព​នៅថ្ងៃទី១០/០២/១៩៨០ ( អតីតរដ្ឋកម្ពុជា) ជាង៤១ឆ្នាំមកហើយ ផ្នែកជីវភាពរស់នៅមិនសូវជាធូរប៉ុន្មានទេ។ ដោយខ្ញុំបាទប្រចាំការនៅទិសទី១ចាប់តាំងពីមានជម្លោះជាមួយទាហានថៃ មកដល់បច្ចុប្បន្ននេះ មានការខ្វះខាតមធ្យោបាយធ្វើដំណើរដើម្បីបំពេញភារកិច្ចជូនអង្គភាពនិងជូនថ្នាក់លើឲ្យបានល្អនិងទាន់ពេលវេលា ខ្ញុំបាទបានពិភាក្សាជាមួយក្រុមគ្រួសាររកថវិកា ដែលសល់ពីការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងខ្ចីពីធានាគារខ្លះ បូករួមគ្នាបានជាង១៥០០០ដុល្លា ទិញរថយន្ត​០១ គ្រឿង​ចង្កូតស្តាំជារថយន្តខុសនិងច្បាប់រដ្ឋមកដាក់ក្នុងអង្គភាព បានធ្វើប័ណ្ណសំគាល់យានយន្តរួច នៅអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងការពារជាតិ និងបង់ពន្ធប្រចាំឆ្នាំ២០២១ និង ឈៀករថយន្តឆ្នាំ២០២១រួចផងដែរ ។

មិនទាន់និងបានជិះបំរើការងារជូនអង្គភាពនិងជូនថ្នាក់លើស្រួលបួលផង នៅថ្ងៃទី២៣/០៧/២០២១ ខ្ញុំបាទបានសុំការអនុញ្ញាតច្បាប់មកស្រុកដើម្បីយកប្រពន្ធមកពិនិត្យភ្នែកនិងជម្ងឺផ្សេងៗ នៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយគ្រងឯកសណ្ឋានជាស៊ីវិល​កំពុងចតរថយន្តក្បែរចិញ្ចើមផ្លូវជាតិលេខ៦ ស្រាប់តែមានកម្លាំងចំរុះ របស់លោក ឈួនសោភា ប្រធានគយតំបន់៥ មកចាប់រថយន្តនាំទៅកន្លែងគយដើម្បីត្រួតពិនិត្យឯកសាររថយន្ត តែបែរជាអោយខ្ញុំរើឥវ៉ាន់ចុះ ហើយមិនបានពិនិត្យមើលឯកសាររថយន្តដែលពាក់ព័ន្ធ ភ្ជាប់មកជាមួយរថយន្ត ហើយបែរជាធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើ រួចអោយខ្ញុំនិងគ្រួសារត្រឡប់មកផ្ទះវិញ ដោយប្រគល់កំណត់ហេតុរបស់គយអោយមកខ្ញុំមួយច្បាប់ ។អាស្រ័យហេតុនេះសូមសម្តេច ឯកឧត្តម ជួយពិនិត្យ និងពិចារណាផងចុះ(សូមអរគុណ)ភ្ជាប់មកជាមួយកំណត់ហេតុល្មើសច្បាប់គយមួយច្បាប់។ពាក់ព័ន្ធនឹងករណីនេះ គួរណាតែថ្នាក់លើស្ថាប័នគយ ជួយពិនិត្យមើលផង អាណិតកងទ័ពផង ៕

សូមបញ្ជាក់ថា៖កាលពីពេលកន្លងទៅនេះ លោក ឈួន សោភា ប្រធាន គយចល័ត តំបន់ ៥ ចាប់រថយន្ត អង្គភាព យោធា ការពារ ព្រំដែនលេខ៥០៣ដោះស្រាយមិនចេញ រហូតបណ្ដាល អោយ ទាហាន ការពារ ព្រំដែន ម្នាក់ តូចចិត្ត រត់ទៅចងកសម្លាប់ខ្លួននោះ ពេលនេះ ថ្នាក់ លេី បាន ដក លោក ឈួន សោភា ឡេីងមក អគ្គនាយក ដ្ឋាន គយ និង រដ្ឋាករ ដេីម្បី ស៊េីបអង្កេត រកអោយឃើញរឿងពិត ខណ:បុគ្គលនោះជំនាញពុករលួយ ហើយតែងតាំងអនុប្រធានជាប្រធានស្ដីទីជំនួសវិញ។គួរបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួង ការពារ ជាតិ បានបញ្ជូនក្រុមការងារមួយក្រុមចុះទៅ ស្រាវជ្រាវ ករណី ទាហាន ការពារ ព្រំដែន ៥០៣ ចងកសម្លាប់ខ្លួន ដោយសារ តែ តូច ចិត្ត ចំពោះ លោក ឈួន សោភា ចាប់រថយន្ត អង្គភាព ។ក្រុមការងារបានបញ្ចប់ការងារស្រាវជ្រាវនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២១ ដោយបានរកឃេីញថា រថយន្ត ដែល គយចល័ត តំបន់ ៥ ចាប់ នោះ គឺ ពិត ជា រថយន្ត អង្គភាព ដែល បានចុះបញ្ជីនៅអគ្គនាយកដ្ឋានសំភារៈបច្ចេកទេសក្រសួង ការពារជាតិប្រាកដមែន។

គួរំលឹកផងដែរថាកាលពីពេលថ្មីៗកន្លងទៅនេះ ជនរងគ្រោះដែលជាម្ចាស់រថយន្ត ត្រូវបានគយចល័តតំបន់ 5 ដឹកនាំដោយលោកឈួន សោភា ចុះចាប់បង្ខំឲ្យបង់ពន្ធប៉ុន្តែដោយសាររថយន្តនោះជារថយន្តអង្គភាពកងទ័ពព្រំដែនលេខ 503និងមានឯកសារគ្រប់គ្រាន់ ទើបម្ចាស់រថយន្តមិនមានលទ្ធភាពដោះស្រាយជាមួយគយ។ ក្នុងនោះម្ចាស់រថយន្តក៏បានពឹងពាក់ទៅថ្នាក់លើរបស់ខ្លួនឲ្យជួយអន្តរាគមន៍ដោះស្រាយយកឡានចេញមកបម្រើអង្គភាពវិញដែរប៉ុន្តែមិនអាចដោះស្រាយបាន។ លុះនៅថ្ងៃបន្ទាប់មកជនរងគ្រោះបានដាច់ចិត្តចងកសម្លាប់ខ្លួនព្រោះតែរឿងគយចល័តតំបន់ 5 ចាប់ឡានរបស់គាត់។ករណីនេះធ្វើឲ្យភ្ញាក់ផ្អើលដល់ស្ថាប័នពាក់ព័ន្ធដូចជាអគ្គនាយកដ្ឋានគយនិងរដ្ឋករក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងការពារជាតិ។










No comments:

Post a Comment

Pages