www.sundaytvonline.com /ទំនាក់ទំនងព័ត៌មាន និងផ្សព្វផ្សាយពាណិជ្ជកម្ម Tel: 060842222 / 093843333 /រក្សាសិទ្ធគ្រប់យ៉ាង ដោយអង្គភាពគេហទំព័រសាន់ដេ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព ឧបាសក ឆៃ គឹមឆន

ភ្នំពេញ៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព ឧបាសក ឆៃ គឹមឆន (ដែលជាឱពុកបង្កើត របស់ឯកឧត្តម ឆៃ ស៊ីណារិទ្ធ)ស្ថិតសង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។   សូមរំលឹកផងដែរថា ឧបាសក ឆៃ គឹមឆន បានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៥:៣០នាទី ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ ។

នៅក្នុងឱកាសដ៏សោកសង្រេងនេះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានចូលរួមរំលែកមរណៈទុក្ខជាមួយ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងបានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះ មរណភាពរបស់ ឧបាកស ឆៃ គឹមឆន គឺជាបាត់បង់នូវឱពុក ឱពុកក្មេក ជីតា ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ចំពោះកូនៗ ចៅៗ ទាំងអស់គ្នាដែលមិនអាចចាត់ថ្លៃបាន ។ជាចុងក្រោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិស បួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឧបាសក ឆៃ គឹមឆន សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ជាតិកុំបីឃ្លៀងឃ្លាតឡើយ៕









Post a Comment

0 Comments